កីឡា
ចូលរួមសោកស្ដាយ និងជាការបាត់បង់ធនធានដ៏សំខាន់ក្នុងវិស័យកីឡាព្រឹទ្ធាចារ្យ សាន គឹមស៊ាន ទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ
ជាការសោកស្ដាយ និងជាភាពភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីព្រឹទ្ធាចារ្យ សាន គឹមស៊ាន គ្រូល្បុក្កតោដ៏ល្បីឈ្មោះរបស់កម្ពុជាបានទទួលមរណភាពមុននេះ ខណៈមជ្ឈដ្ឋានកីឡាសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់នូវធនធានដ៏សំខាន់ក្នុងវិស័យមួយនេះ។

ព្រឹទ្ធាចារ្យ សាន គឹមស៊ាន
នៅលើប្រព័ន្ធបណ្ដាញសង្គមជាពិសេសមជ្ឈដ្ឋានកីឡាបានសម្ដែងនូវការភ្ញាក់ផ្អើលជាខ្លាំង និងបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះព្រឹទ្ធាចារ្យគុនល្បុកក្តោ សាន គឹមស៊ាន ដែលទទួលមរណភាពនៅមុននេះ បន្ទាប់ពីបានបញ្ជូនមកសង្គ្រោះបន្ទាប់នៅរាជធានីភ្នំពេញកាលពីម្សិលមិញ។
នេះបើតាមការបញ្ជាក់ពីកូនប្រុសរបស់លោកព្រឹទ្ធាចារ្យ សាន គឹមស៊ាន នៅមុននេះគឺលោកបានទទួលមរណភាពហើយដោយរោគាពាធ បន្ទាប់ពីបានបញ្ជូនលោកមកសង្គ្រោះបន្ទាប់ហើយក្ដី។
ព្រឹទ្ធាចារ្យជាធនធានដែលពោរពេញដោយបទពិសោធ និងចំណេះដឹងក្នុងវិស័យកីឡាពិសេសនោះគឺផ្នែកក្បាច់គុន។ លោកចេះគុនល្បុក្កតោ ប្រដាល់សេរី ឬគុនខ្មែរ ចេះកីឡាហាប់គីដូ ចេះកីឡាតេក្វាន់ដូ និងប្រភេទកីឡាប្រយុទ្ធមួយចំនួនទៀត។ មួយជីវិតរបស់លោកចំណាយពេលស្ទើរទាំងស្រុងទៅហើយជាមួយវិស័យកីឡាពិសេសការស្រាវជ្រាវក្បាច់គុនល្បុក្កតោ និងចងក្រងឲ្យមានសៀវភៅល្បុក្កតោប្រើប្រាស់ដល់សព្វថ្ងៃនេះ៕





ព្រឹទ្ធាចារ្យ សាន គឹមស៊ាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


