កីឡា
លោក Gela Shekiladze៖ ដូចការគិតមុនប្រកួតថាមិនងាយស្រួលក្នុងការលេង ឬយកឈ្នះកម្ពុជាទេ
គ្រូបង្វឹករបស់តាហ្ស៊ីគីស្ថាន ថាដូចទៅនិងការគិតមុនប្រកួតអីចឹងគឺមិនងាយស្រួលក្នុងការលេង ឬប្រកួតយកឈ្នះកម្ពុជាឡើយ ព្រោះសមត្ថភាពទម្រង់លេងដៃគូល្អ។

លោក Gela Shekiladze
លោក Gela Shekiladze បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតថា វាមិនងាយក្នុងការឈ្នះកម្ពុជានោះឡើយ ពោលដូចទៅនិងការគិតមុនប្រកួតមកម្ល៉េះក្រុមនីមួយៗលេងដើម្បីឈ្នះ។ ក្នុងវគ្គទី១ ក្រុមរបស់លោកធ្វើមិនសូវបានល្អនោះឡើយរហូតដល់វគ្គទី២ ក្រោយពីលោកបានផ្លាស់ប្ដូរកីឡាករមួយចំនួនទើបពួកគេចាប់ផ្ដើមលេងបានល្អ និងគ្រប់គ្រងលើការប្រកួតនេះបាន។

ការប្រកួតយប់មិញ
គ្រូបង្វឹករបស់តាហ្ស៊ីគីស្ថានខាងលើបន្ថែមទៀតថា ខាងកម្ពុជាលេងបានល្អពិសេសនោះការផ្លាស់ប្ដូរពីម្ចាស់ទៅម្ចាស់លឿន កីឡាករក៏មានល្បឿនលឿនដែរ។ មួយវិញទៀតកីឡាករភាគច្រើនមានវ័យក្មេង ដូច្នេះនៅមានឱកាសច្រើនក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែលេងល្អថែមទៀត។

ការប្រកួតយប់មិញ
បញ្ជាក់ដែរថា ការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា និងតាហ្ស៊ីគីស្ថាន បានបញ្ចប់ទៅកាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ។ ជាលទ្ធផលក្រុមភ្ញៀវ តាហ្ស៊ីគីស្ថាន យកឈ្នះកម្ពុជា ២-១ ក្រោយប្រកួតគ្នាអស់ ៩០នាទី៕

ការប្រកួតយប់មិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


