កីឡា
នេះជាមូលហេតុ កម្ពុជា ឡើង ៣ ចំណាត់ថ្នាក់ក្នុងតារាង FIFA Ranking ទាំងមិនបានលេងសោះ
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកសម្រាប់ខែ មេសា ឆ្នាំ ២០២៦ បន្ទាប់ពីបញ្ចប់ការប្រកួតរបស់ក្រុមជម្រើសជាតិនីមួយៗក្នុងថ្ងៃ FIFA’s Day។ រឿងដ៏គួរឱ្យចាប់អារម្មណ៍បំផុត គឺក្រុមគោព្រៃ កម្ពុជា បានឡើង ៣ ចំណាត់ថ្នាក់ ទាំងមិនបានប្រកួតអន្តរជាតិសោះ។

យោងតាមការវាយតម្លៃរបស់ FIFA ដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៦ បានឱ្យដឹង ថា ក្រុមជម្រើសជាតិ កម្ពុជា ឡើង ៣ ចំណាត់ថ្នាក់ពីលេខ ១៨០ ទៅលេខ ១៧៧។ ដោយឡែកក្រុមនៅ អាស៊ាន ផ្សេងទៀត គឺ ទីម័រខាងកើត ស្ថិតនៅលេខខ ២០០, ប្រ៊ុយណេ ស្ថិតនៅលេខ ១៩៣, ឡាវ ស្ថិតនៅលេខ ១៨៥, និងមីយ៉ាន់ម៉ា ស្ថិតនៅលេខ ១៥៨។
ក្រុម សិង្ហបុរី ស្ថិតនៅលេខ ១៤៧, ក្រុម ហ្វីលីពីន ស្ថិតនៅលេខ ១៣៥។ ចំណែក ម៉ាឡេស៊ី វិញស្ថិតនៅចំណាត់ថ្នាក់លេខ ១៣៨, ឥណ្ឌូណេស៊ី ស្ថិតនៅចំណាតថ្នាក់លេខ ១២២, ក្រុមជម្រើសជាតិ វៀតណាម ស្ថិតនៅលេខ ៩៩ និងចុងក្រោយ ថៃ ស្ថិតនៅលេខ ៩៣។

ការឡើងចំណាត់ថ្នាក់របស់ក្រុម កម្ពុជា គឺបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ដោយសារថ្ងៃ FIFA’s Day នៃខែ មេសា ក្រុមរហស្សនាមគោព្រៃមិនបានប្រកួតទាល់តែសោះ។ ហេតុផល ដែលអាចបង្ហាញពីការឡើងចំណាត់ថ្នាក់របស់ កម្ពុជា ទាំងមិនបានប្រកួតសោះ នោះគឺដោយសារ FIFA ប្រើរូបមន្តគិតចំណាត់ថ្នាក់តាមប្រព័ន្ធ “Sum”។
ប្រការនេះមានន័យ ថា ក្រុមនីមួយៗទទួលបានពិន្ទុ ឬបាត់បង់ពិន្ទុអាស្រ័យលើ លទ្ធផលប្រកួតឈ្នះ ស្មើ ឬចាញ់។ ប្រសិនបើឈ្នះទទួលបានពិន្ទុ ចាញ់បាត់បង់ពិន្ទុ ហើយប្រសិនបើមិនលេងសោះ គឺពិន្ទុនឹងនៅរក្សាដដែល។ ជាមួយគ្នានេះ គេក៏គិតលើសមត្ថភាពរបស់ក្រុមគូប្រជែង និងកម្មវត្ថុនៃការប្រកួតផងដែរ ថា តើការប្រកួតនោះជាពានផ្លូវការ ឬមិត្តភាព។

ក្រុមមិនបានលេង គឺពិន្ទុរបស់ពួកគេមិនបាត់បង់នោះទេ។ ដូច្នេះចំណាត់ថ្នាក់របស់ពួកគេ គឺឡើងចុះអាស្រ័យលើក្រុម ដែលបានលេង។ មានន័យថា បើក្រុមបានលេងទទួលបានជ័យជម្នះ នោះចំណាត់ថ្នាក់ក្រុមមិនបានលេងនឹងធ្លាក់ ហើយបើក្រុមបានលេងចាញ់ នោះក្រុមមិនបានលេងនឹងឡើងចំណាត់ថ្នាក់៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


