កីឡា
កីឡាករ អ៊ុំ ចំរើន មិននឹកស្មានថាមានថ្ងៃនេះ ខណៈអ្វីដែលខំប្រឹងជាង ១០ឆ្នាំបានសម្រេចហើយ
អ្នកលេងគុនខ្មែរមកពីខណ្ឌដង្កោ អ៊ុំ ចំរើន មិននឹកស្មានថាខ្លួនអាចទទួលបានក្របខ័ណ្ឌដូចពេលនេះ ខណៈការខំប្រឹងក្នុងវិស័យប្រដាល់គុនខ្មែរជាង ១០ឆ្នាំមកនេះបានសម្រេចបំណងធំហើយ។

កីឡាករ អ៊ុំ ចំរើន
កីឡាករ អ៊ុំ ចំរើន បានឲ្យដឹងថា នេះជាភាពជោគជ័យធំមួយក្នុងវិស័យប្រដាល់ដែលគ្រប់គ្នាស្រមៃចង់បានកន្លងមករួមទាំងខ្លួនផងដែរ។ ការចំណាយពេលប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរអស់រយៈពេលជាង ១០ឆ្នាំនៅពេលនេះបានសម្រេចក្ដីបំណងធំមួយនេះហើយ។

កីឡាករ អ៊ុំ ចំរើន (ក្រហម)
សិស្សគុនមកពីក្លឹបតាឡីខាងលើបន្ថែមទៀតថា បញ្ហាសរសៃ ACL នេះធ្វើឲ្យរូបគេឈប់ពីប្រដាល់គុនខ្មែរអស់រយៈពេល ៧ឆ្នាំ។ ចំរើន មិននឹកស្មានថាខ្លួនឯងអាចវិលចូលប្រដាល់វិញបាននោះទេ និងតស៊ូហ្វឹកហាត់សម្រកទម្ងន់រហូតបានប្រកួតវិញ និងទទួលបានក្របខ័ណ្ឌទាហានបែបនេះឡើយ។

កីឡាករ អ៊ុំ ចំរើន
ដោយសារតែចិត្តនៅស្រឡាញ់ និងព្យាយាមពីមួយដំណាក់កាលទៅមួយដំណាក់កាលចេះតែបានសម្រេចដូចជាសម្រក់ទម្ងន់ឲ្យចុះមកជាច្រើនគីឡូ ព្យាបាលជើងឲ្យជាឡើងវិញ និងការធ្វើរាងកាយឲ្យរឹងមាំប្រសើរឡើងឈានដល់ការឡើងប្រកួតបានវិញ។

កីឡាករ អ៊ុំ ចំរើន
បញ្ជាក់ដែរថា ការដែលទទួលបានក្របខ័ណ្ឌទាហាននេះគឺដោយសារ អ៊ុំ ចំរើន ប្រកួតប្រដាល់សកលតំណាងឲ្យក្រសួងការពារជាតិ និងបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិ អំឡុងឆ្នាំ២០២៤ កន្លងទៅនេះ។ ចំរើន ជាអ្នកប្រដាល់ចាស់វស្សាមួយរូបក្នុងវិស័យប្រដាល់គុនខ្មែរ ប៉ុន្តែដោយសារបញ្ហាដាច់សរសៃ ACL ធ្វើឲ្យរូបគេមិនអាចឡើងសង្វៀនអស់រយៈពេល ៧ឆ្នាំគឺស្ទើរតែអ្នកគាំទ្រភ្លេចមុខទៅហើយ។ ប៉ុន្តែការតស៊ូព្យាយាមរបស់អ្នកប្រដាល់រូបនេះទីបំផុតក៏អាចវិលត្រឡប់មកកាន់គុនខ្មែរវិញ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


