Connect with us

កីឡា

ឆោម ភាធីរិទ្ធីរ័ត្ន៖ ក្ដី​ស្រមៃ​ចង់​ជាប់​ជា​ជម្រើស​ជាតិ​បាល់ទះ​ ប៉ុន្តែ​ប្រហែល​មិន​អាច​សម្រេច​ទេ​ព្រោះ…

បានផុស

នៅ

យុវជន​ ឆោម ភាធីរិទ្ធីរ័ត្ន​ ថា​រូប​គេ​ស្រឡាញ់​វិស័យ​កីឡា​បាល់ទះ​នេះ​ណាស់​ និង​កំពុង​ហ្វឹកហាត់​ជា​ប្រចាំ​ ខណៈ​ក្ដី​ស្រមៃ​នៅ​ថ្ងៃ​អនាគត​ចង់​ជា​ជាប់​​កីឡា​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ប៉ុន្តែប្រហែលមិន​អាច​សម្រេច​ទេមើល​ទៅ​ដោយ​សារ​កម្ពស់​មិន​សូវ​បាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆោម ភាធីរិទ្ធីរ័ត្ន​

កីឡាករ​តំណាង​ខេត្ត​កណ្ដាល​ ឆោម ភាធីរិទ្ធីរ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ចូល​ចិត្ត​ និង​លេង​បាល់ទះ​នេះ​រយៈ​ពេល​ប្រហែល​ ១០​ឆ្នាំ​មក​ហើយ។​ បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​នៅ​វិទ្យាល័យ​ហ៊ុនសែនតាខ្មៅ​ផង​ និង​នៅ​ក្លឹប​បញ្ជាការដ្ឋាន​អង្គរក្ស​ផង។​

ឆោម ភាធីរិទ្ធីរ័ត្ន​ ប្រកួត​តំណាងខេត្តកន្លងទៅ

យុវជន​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​បន្ថែម​ទៀត​ថា​ នៅ​ថ្ងៃ​អនាគត​គឺ​ចង់​ក្លាយ​ជា​កីឡាករ​អាជីព​លេង​នៅ​ក្លឹប​ធំៗ​ដូច​ជា​បញ្ជាការដ្ឋាន​អង្គរក្ស​ជា​ដើម​ និង​ជាប់​ជម្រើស​ជាតិ​ផង​ដែរ។​ ប៉ុន្តែ​ក្ដី​ស្រមៃ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នេះ​ប្រហែល​ជា​មិន​អាច​កើក​ឡើង​ទេ​ ព្រោះ​រូប​គេ​ថា​កម្ពស់​មិន​សូវ​ខ្ពស់។​ យ៉ាងណា​គឺ​នៅ​បន្ត​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​សម្រេច​ក្ដី​ស្រមៃ។​

ឆោម ភាធីរិទ្ធីរ័ត្ន​ ប្រកួត​តំណាងខេត្តកន្លងទៅ

បញ្ជាក់​ដែរ​ថា​ យុវជន​ ឆោម ភាធីរិទ្ធីរ័ត្ន​ ជា​កីឡាករ​លេង​តំណាង​ឲ្យ​ខេត្ត​កណ្ដាល​ និង​ជួយ​ឲ្យ​ខេត្ត​ឈ្នះ​បាន​មេដាយ​មាស​ នៃ​ព្រឹត្តិការណ៍​កីឡា​សិស្សមធ្យមសិក្សា​ ឆ្នាំ​២០២៥​ កន្លង​ទៅ​នេះ។​ រូប​គេ​មាន​កម្ពស់​ ១,៧៨​ Cm​ លេង​តួនាទី​ជា​អ្នក​​លើក​បាល់​ (ប៉ះសេ)​ មក​ពី​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម