កីឡា
សួន ចាន់ណារ៉ូ និយាយយ៉ាងណាចំពោះសមត្ថភាពកីឡាករ កែវ ស្រេងលីហួរ ក្នុងជួរជម្រើសជាតិបាល់ទះ
អតីតកីឡាករជម្រើសជាតិបាល់ទះកម្ពុជា លោក សួន ចាន់ណារ៉ូ ថាចំពោះសមត្ថភាពអ្នកលើកបាល់ដៃថ្មី កែវ ស្រេងលីហួរ លេងនៅហ្វីលីពីនបានប៉ុណ្ណេះល្អហើយ ទើបចូលលេងកម្មវិធីធំ ឬប៉ះស្មាត់ធំៗអន្តរជាតិបែបនេះរូបគេអាចលេងជាមួយក្រុមបានល្អជាងកាលដែលខ្លួនទើបចូលលេងដំបូងៗផង។

រូបភាពលើផេកសហព័ន្ធ
សួន ចាន់ណារ៉ូ បានលើកឡើងក្នុងការឡាយហ្វេសបុករបស់ខ្លួនថា សមត្ថភាពអ្នកលើកបាល់ដៃថ្មីរបស់ជម្រើសជាតិ កែវ ស្រេងលីហួរ ទើបលេងកម្មវិធីធំដំបូង និងជួបស្មាត់ធំៗហើយលេងបានប៉ុណ្ណេះគឺល្អហើយ។ បើគិតទៅ លីហួរ លេងបានល្អជាងកាលដែលរូបខ្លួនចូលលេងដំបូងទៅទៀត។

រូបភាពហ្វេសបុក ណារ៉ូ
អតីតកីឡាករឆ្នើមរូបនេះបន្ថែមទៀតថា មែនទែនទៅសម្រាប់ កែវ ស្រេងលីហួរ គឺរីកចម្រើនទៅមុខហើយនៅពេលនេះ។ រូបគេត្រូវការពេលវេលាប្រហែល ១-២ឆ្នាំទៀតប៉ុណ្ណោះនឹងលេងយល់ចិត្តគ្នាជាមួយក្រុមទាំងមូលហើយ។ ដូច្នេះអាចថាត្រូវការពេលវេលាមួយសម្រាប់រូបគេសន្សំបទពិសោធ និងស្វែងយល់ចិត្តមិត្តរួមក្រុមសិន។

រូបភាពលើផេកសហព័ន្ធ
បញ្ជាក់ដែរថា បន្ទាប់ពីការចាកចេញពីក្រុមជម្រើសជាតិបាល់ទះកម្ពុជារបស់ សួន ចាន់ណារ៉ូ រួចមកកីឡាករ កែវ ស្រេងលីហួរ ជាអ្នកមកជំនួសតំណែងជាអ្នកលើកបាល់ដៃទី១ នាពេលបច្ចុប្បន្ននេះ។ រូបគេរួមទាំងក្រុមជម្រើសជាតិបានចូលរួមការប្រកួត SEA V League ឆ្នាំ២០២៥ ដំណាក់កាលទី១ នៅហ្វីលីពីន រួចរាល់ហើយនឹងកំពុងរង់ចាំការប្រកួតដំណាក់កាលទី២ បន្តទៀតនៅឯប្រទេសឥណ្ឌូណេស៊ីវិញម្ដង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


