Connect with us

កីឡា

កីឡាករ Alan Souza កំពុង​លេច​ធ្លោ​ខ្លាំង​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​​ប្រេស៊ីល

បានផុស

នៅ

កីឡាករ Alan Souza លេង​ក្នុង​តំណែងជា​ស្មាត់​ឆ្វេង​កំពុងបង្ហាញ​ខ្លួន​​យ៉ាង​ល្អ ឲ្យ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ ប្រេស៊ីល ក្នុង​ព្រឹត្តិការណ៍​លីគ​បាល់ទះ​ជម្រើស​ជើង​ឯក​ពិភព​លោក FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥។

ក្រុម​ប្រេស៊ីល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Alan Souza បាន​​ជួយ​ ប្រេស៊ីល ឈរ​លើ​កំពូល​តារាង ដោយស្គាល់​បរាជ័យ​តែ​ម្តង​គត់ សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ចំនួន ១២ លើក។ រូប​គេ​លេងជា​ស្មាត់​ឆ្វេង ប៉ុន្តែ​​​អាច​រក​ពិន្ទុ​បាន​ទាំង​ ​ការ​វាយ​សេវា​ ការ​លោត​​ផ្តាច់​ ៣ ម៉ែត្រ​​ និង​​ជា​បាំង​ការពារដ៏ក្រាស់​។

ស្ថិត​ក្នុង​វ័យ​ ៣១ ឆ្នាំ និង​កម្ពស់ ២.០២ម៉ែត្រ រូប​គេ​អាច​លោត​ផ្តាច់​បាន​កម្ពស់ ៣.៦៧​ម៉ែត្រ និង​អាច​លោត​បាំង​ការពារ​បាន​កម្ពស់ ៣.៤៣​ម៉ែត្រ។ ចាប់​ផ្តើម​អាជីពពី​ឆ្នាំ ២០១២ ដល់ ឆ្នាំ ២០២៥ រូប​គេ​បាន​លេង​ឲ្យ​ក្លិប​ចំនួន ៧ ផ្សេង​គ្នា។

នៅ​លីគ​ប្រទេស​ប្រេស៊ីល រូប​គេ​លេង​ឲ្យ​ Olympico Club ពី​ឆ្នាំ ២០១២ ដល់ ២០១៣, ក្លិប​ទី២ Sada Cruzeiro ពី​ឆ្នាំ ២០១៣ ដល់ ២០១៧ និង​ក្លិបទី​៣ SESI Sao Paulo ពី​ឆ្នាំ ២០១៧ ដល់ ២០២០ ហើយ​វិល​ត្រឡប់​ទៅ​ក្លិប​ចាស់ Sada Cruzeiro វិញ​ពី​ឆ្នាំ ២០២០ ដល់ ២០២១។ បន្ទាប់​មក​រូប​គេ​ចេញ​ទៅ​ក្រៅ​ប្រទេស ​​លេង​ឲ្យ​​ក្លិប Kuzbass Kemerovo នៅ​​រុស្ស៊ី​ នៅ​ឆ្នាំ ២០២១ និងក្លិប​ប្រេស៊ីល​ Apan Volei/Blumenau ​ពី​ឆ្នាំ ២០២២ ដល់ ២០២៣, ក្លិប​ទី​៦ AXS Olsztyn នៅ​លីគ​ប៉ូឡូញ ពី​ឆ្នាំ ២០២៣ ដល់ ២០២៤ និង​បច្ចុប្បន្នក្លិប​ទី​៧ Toray Arrows នៅលីគ​ជប៉ុន តាំង​ពី​ឆ្នាំ ២០២៤។

កីឡាករ Alan Souza បាន​ឈ្នះ​ចំនួន ១០ សម្រាប់​ការ​លេង​ក្លិប​អាជីព​​ជា​ច្រើន។ កាល​នៅ​ជា​យុវជន រូប​គេ​បាន​ជួយ​ក្រុម​បាល់ទះ​យុវជន​ជម្រើស​ជាតិ​ប្រេស៊ីល ឈ្នះ​​ពាន​រង្វាន់​កម្រិត​ទ្វីប និង​ពិភព​លោក​ចំនួន ៦ ផ្សេង​គ្នា។

សម្រាប់​នៅ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ប្រេស៊ីល​ក្រុម​ធំ​វិញ Alan Souza  បាន​ជួយ​ឈ្នះ​ជើង​ឯក​ចំនួន ៥ ផ្សេង​គ្នា​គឺ ជើង​ឯក​ពិភព​លោក FIVB World Cup ឆ្នាំ ២០១៩, ជើង​ឯក​លីគ FIVB Nations League ឆ្នាំ ២០២១, ជើងឯកទ្វី​អាមេរិក​ខាង​ជើង Pan American Cup ឆ្នាំ ២០១៥ និង​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ត្បូង SCV South American Championship ពីរ​លើក​គឺ ឆ្នាំ ២០១៩ និង ២០២១។

បើ​និយាយ​ពីពាន​ឯកត្តជន​វិញ Alan Souza បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​ចំនួន ៣ លើក​គឺ ក្នុង​​ជើង​ឯក​ពិភព​លោក​ ឆ្នាំ ២០១៩, ក្នុង​ជើងឯក​អាមេរិក​ខាង​ត្បូង ឆ្នាំ ២០១៩ និងក្នុង​​ជើង​ឯក​​ទ្វីប​អាមេរិក​ខាង​ជើង ឆ្នាំ ២០១៥។ ជា​មួយ​គ្នា​នេះ រូប​គេ​បាន​ឈ្នះ​ពាន​​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដូច​ជា ពាន​កីឡាករ​ការពារ​ល្អ​កណ្តាល​ល្អ​​បំផុត ពាន​អ្នក​វាយ​ផ្តាំ​ឆ្វេងល្អ​បំផុត និង​ពាន​កីឡាករ​រក​បាន​ល្អ​បំផុត​ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម