កីឡា
នៅក្មេងសោះ រិទ្ធី គីងកុង អាចរកចំណូលប៉ុណ្ណេះជួយឪពុក-ម្ដាយ បង់ធនាគារ
អ្នកលេងគុនខ្មែរវ័យក្មេង រិទ្ធី គីងកុង ត្រឹមជាក្មេងប្រុសម្នាក់រៀនថ្នាក់ទី៣ និងទើបហាត់ប្រដាល់សោះអាចរកចំណូលជួយដល់គ្រួសារបានចន្លោះពី ២លានទៅដល់ ៤លានរៀលក្នុងមួយខែៗអាស្រ័យលើការប្រកួតជាក់ស្ដែង។

លោក លឹម ហុង និងកូនទាំងពីរ
លោក លឹម ហុង ដែលជាឪពុករបស់ រិទ្ធី គីងកុង បានឲ្យដឹងថា កូនប្រុសរបស់លោករូបនេះរកចំណូលជួយដល់គ្រួសារបានច្រើនពីការឡើងប្រកួតកន្លងទៅនេះ។ ប្រសិនក្នុងមួយខែប្រកួតបាន ២ដងគឺរូបគេអាចរកចំណូលបានចន្លោះពី ២លានរៀលឡើងទៅគឺបានមកពីតម្លៃខ្លួនផង និងការឧបត្ថម្ភពីអ្នកគាំទ្រផង។

រិទ្ធី គីងកុង ពេលប្រកួតកន្លងទៅ
ឪពុករបស់ គីងកុង ខាងលើនេះបន្ថែមទៀតថា កូនប្រុសរូបនេះជាកូនសំណាងនាំលាភដល់ក្រុមគ្រួសារ និងបានជួយដល់ការបង់ធនាគារ សម្រាលបន្ទុកលោកបានច្រើន។ លោកមិនបានពឹងផ្អែកលើកូននោះទេ និងមិនបានឲ្យកូនចូលហាត់ប្រដាល់រកលុយអ្វីនោះដែរ ប៉ុន្តែជានិស្ស័យរបស់គេ ការស្រឡាញ់ចង់ហាត់ដោយខ្លួនឯង។ ចំណែកលោក និងភរិយាក៏ធ្វើការងាររោងចក្រ និងលក់ដូរជាធម្មតាដែរ។ យ៉ាងណាបន្ទាប់ពី រិទ្ធី គីងកុង និង រិទ្ធី លីហួរ បានហាត់ប្រដាល់ប៉ុណ្ណេះហើយលោកមានតែជួយជំរុញលើកទឹកចិត្តរូបគេឲ្យខំប្រឹងបន្តទៀតប៉ុណ្ណោះ។

រិទ្ធី គីងកុង ពេលប្រកួតនៅជប៉ុន
បញ្ជាក់ដែរថា រិទ្ធី គីងកុង ជាប្អូនបង្កើតរបស់ រិទ្ធី លីហួរ ពួកគេជាកីឡាករថ្នាល និងកំពុងមានកេរ្តិ៍ល្បីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ អ្នកទាំងពីរកំពុងហ្វឹកហាត់ប្រដាល់ជាមួយលោក ផាត សូដា នៃក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃនាពេលនេះ៕



កីឡាករ រិទ្ធី គីងកុង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


