កីឡា
រុស្ស៊ី ជោគជ័យបំផុតក្នុងពានបាល់ទះពិភពលោក Volleyball World Championship
នៅក្នុងប្រវត្តិសាស្ត្រពាន FIVB Men’s Volleyball World Championship ក្រុមបាល់ទះអតីត សហភាពសូវៀត បច្ចុប្បន្នគឺ រុស្ស៊ី ជាក្រុមជោគជ័យបំផុតក្នុងព្រឹត្តិការណ៍នេះ។

នៅសល់ត្រឹមតែរយៈពេល ១ ខែទៀតប៉ុណ្ណោះ ពោលគឺចាប់ផ្តើមពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៥ នឹងចាប់ផ្តើមការប្រកួតព្រឹត្តិការណ៍បាល់ទះដ៏ធំបំផុតក្នុងពិភពលោក FIVB Men’s Volleyball World Championship។
ពាន FIVB Men’s Volleyball World គឺតែងតែរៀបចំរៀងរាល់ ៤ ឆ្នាំម្តង ខណៈការប្រកួតលើកចុងក្រោយ គឺរៀបចំនៅឆ្នាំ ២០២២ ក្នុងប្រទេស ស្លូវេនី។ ចំណែកឆ្នាំ ២០២៥ នឹងរៀបចំជាលើកដំបូងនៅតំបន់ អាស៊ាន ក្នុងប្រទេស ហ្វីលីពីន ដែលមាន ៣២ ប្រទេសចូលរួមប្រកួត។
យ៉ាងណា បើក្រឡេកទៅមើលអំពីប្រវត្តិនៃពាននេះ គឺរៀបចំបានចំនួន ៧៦ ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ១៩៤៩ មក និងបានឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួន ២០ លើក។ ក្នុងនោះក្រុមបាល់ទះអតីត សហភាពសូវៀត បច្ចុប្បន្នគឺ រុស្ស៊ីទទួលបានជោគជ័យបំផុតក្នុងព្រឹត្តិការណ៍នេះ ដោយពួកគេបានឈ្នះជើងឯកចំនួន ៦ លើក ហើយបន្ថែមពីនេះទៀត ពួកគេធ្លាប់បានរងជើងឯក ៣ លើក និងចំណាត់ថ្នាក់លេខ៣ចំនួន ៣ លើក។

ការឈ្នះជើងឯកព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship របស់ សហភាពសូវៀត ទាំង ៦ លើក គឺនៅឆ្នាំ ១៩៤៩, ១៩៥២, ១៩៦០, ១៩៦២, ១៩៧៨ និង ១៩៨២។ ប៉ុន្តែចាប់តាំងពីពួកគេបំបែករដ្ឋ និងប្រែក្លាយជាឈ្មោះទៅជាប្រទេស រុស្ស៊ី នៅឆ្នាំ ១៩៩១ ហើយគិតមកដល់ឆ្នាំ ២០១៨ ដែលពួកគេចូលរួមលើកចុងក្រោយ គឺពួកគេមិនដែលឈ្នះជើងឯកទៀតឡើយ។
ដោយឡែកស្ថិតិរបស់ក្រុមផ្សេងៗទៀត ក្នុងនោះក្រុមជម្រើសជាតិ អ៉ីតាលី ឈរនៅចំណាត់ថ្នាក់លេខ ២ ជាក្រុមជោគជ័យបំផុត ដោយពួកគេធ្លាប់ឈ្នះជើងឯក ៤ លើក និងរងជើងឯក ១ លើក។ ប្រេស៊ីល ឈរនៅលេខ ៣ ក្នុងនោះពួកគេធ្លាប់ឈ្នះជើងឯក ៣ លើក រងជើងឯក ៣ លើក និងចំណាត់ថ្នាក់លេខ៣ចំនួន ១ លើក។ ប៉ូឡូញ ឈរនៅលេខ ៤ ដោយពួកគេធ្លាប់ឈ្នះជើងឯក ៣ លើក និង រងជើងឯក ២ លើក។
សាធារណៈរដ្ឋឆេក ឈរនៅចំណាត់ថ្នាក់លេខ ៥ ដោយពួកគេធ្លាប់ឈ្នះជើងឯក ២ លើក និងរងជើងឯក ៤ លើក។ អាមេរិក ឈរនៅចំណាត់ថ្នាក់លេខ ៦ ក្នុងនោះពួកគេធ្លាប់ឈ្នះជើងឯក ១ លើក និងចំណាត់ថ្នាក់លេខ៣ចំនួន ២ លើក។ អាល្លឺម៉ង់ ធ្លាប់ឈ្នះជើងឯក ១ លើក។ ដោយក្រុមជម្រើសជាតិ ១០ ផ្សេងទៀត ក៏ធ្លាប់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍នេះដែរ ប៉ុន្តែពួកគេបានត្រឹមលេខ២ និងចំណាត់ថ្នាក់លេខ៣។
គួរឱ្យដឹងថា ក្រុមជម្រើសជាតិ អ៉ីតាលី គឺជាក្រុមចុងក្រោយ ដែលឈ្នះមេដាយមាសព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ឆ្នាំ ២០២២ បន្ទាប់ពីទទួលជ័យជម្នះលើក្រុម ប៉ូឡូញ នៅវគ្គផ្តាច់ព្រ័ត្រ ៣ សិតទល់នឹង ១៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


