Connect with us

កីឡា

ស្ថិតិ​របស់ Kwame Peprah ស៊ុតបាន ៦ គ្រាប់ បញ្ជូន​បាល់ ៣ លើក ឈរ​លើគេ

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ Kwame Peprah របស់​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង​ កំពុង​ឈរលើ​គេ​​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​​គិត​ត្រឹម​សប្តាហ៍​ទី​៦ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល ២០២៥-២៦។

កីឡាករ Kwame Peprah
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ Kwame Peprah រក​បាន ៦ គ្រាប់ ស្មើ​នឹង​​មិត្ត​រួមក្រុម Patrick De Souza ដែល​រក​បាន​ ៦​ គ្រាប់​ដែរ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធសញ្ជាតិ​ហ្គាណាបាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​។ ដូច្នេះ​កីឡាករ​លំដាប់​លេខ ១ និង​ លេខ ២ សុទ្ធ​តែ​ជា​ខ្សែ​ប្រយុទ្ធ​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង។

កីឡាករ Patrick

ចំណែកឈរ​លេខ ៣ និង​លេខ ៤ កីឡាករ Junior Eduardo (៥​គ្រាប់) និង Kurita Mark Adjei (៤​គ្រាប់​) របស់ អង្គរថាយហ្គឺរ ហើយ​កីឡាករ Maksym Friadun របស់​ភ្នំពេញ​ក្រោន រក​បាន ៤​ គ្រាប់ និង Minagawa Yusuke របស់ ណាហ្គាវើលដ៍ រក​បាន ៤​គ្រាប់។ ក្រៅ​ពី​នេះ ក៏​មាន​កីឡាករ ៤ នាក់​ទៀត​ដែល​រក​បាន ៣ គ្រាប់​ដូច​គ្នា។

កីឡាករ Kwame Peprah ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត ២ លើកគឺ​លើក​ទី១ ពេលឈ្នះ បឹងកេត ៣-០ និង​លើក​ទី២ ពេល ឈ្នះ វិសាខា ២-០ ព្រម​ទាំង​​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ ១ លើក កាល​ពី​ខែ​​សីហា។

ខាង​ក្រោមជា​ស្ថិតិ​របស់​កីឡាករ Kwame Peprah

ការ​រក​គ្រាប់​បាល់

  • រក​បាន ១ គ្រាប់ ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ចាញ់ ភ្នំពេញ​ក្រោន ២-៣
  • រក​បាន ១ គ្រាប់ ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ឡាយហ្វ ព្រះសីហនុ ៦-១
  • រក​បាន ១ គ្រាប់ ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ វិសាខា ២-០
  • រក​បាន ២ គ្រាប់ ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ បឹងកេត ៣-០
  • រក​បាន ១ គ្រាប់ ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ អង្គរថាយហ្គឺរ ៣-០

ការ​បញ្ជូនបាល់

  • បញ្ជូន​បាល់ ១ លើក (Assist) ឲ្យ Patrick ស៊ុត​ចូល ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ឡាយហ្វ ព្រះ​សីហនុ ៦-១
  • បញ្ជូន​បាល់ ១ លើក ឲ្យ Odawara ស៊ុត​ចូល ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ វិសាខា ២-០
  • បញ្ជូន​បាល់ ១ លើក ឲ្យ Patrick ស៊ុត​ចូល ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ ៣-០
កីឡាករ Kwame Pepra ក្រោយ​ស៊ុត​ចូល បន្ទាប់​ពី Christian បញ្ជូន​បាល់​ឲ្យ ពេល​ប៉ះ ភ្នំពេញ​ក្រោន

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម