Connect with us

កីឡា

ភ្នំពេញ​ក្រោន មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់ កំពុង​តាមពី​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង តែ១ពិន្ទុ

បានផុស

នៅ

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ២ នៃ​តារាង​ពិន្ទុ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​នេះ បន្ទាប់​ពី​រក​បាន​ជ័យជម្នះ ៤ លើក និង​ស្មើ​ ​២ លើក ដោយ​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីរ​សប្តាហ៍​ដំបូង ភ្នំពេញ​ក្រោន បាន​ស្មើ ​ទាំង ​២ ប្រកួត​គឺបញ្ចប់​ដោយ​​គ្មាន​គ្រាប់​បាល់​ជា​មួយ បឹងកេត ០-០ និងលទ្ធផល ១-១ ជា​មួយ​ កង​យោធពល​ខេមរភូមិន្ទ ប៉ុន្តែ ៤ សប្តាហ៍​ចុង​ក្រោយ​ឈ្នះ ឡាយហ្វ ខេត្ត​ព្រះសីហនុ ៤-៣, ឈ្នះអឹមអូអាយ កំពង់ដេវ៉ា ១-០, ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-២ និង​ឈ្នះ គិរីវង់សុខសែន​ជ័យ ៤-១ ដើម្បី​រក​បាន ១៤ ពិន្ទុ តាម​ពី​ក្រោយ​​តែ១​ពិន្ទុ​ប៉ុណ្ណោះ​នឹង​ក្រុម​កំពូល​តារាង ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​មាន ១៥ ពិន្ទុ និង​ស្គាល់​បរាជ័យ ១ លើក។​

ជា​មួយ​គ្នា​នេះ អ្នក​គាំទ្រ​បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង​ពី​ក្រុម​របស់​ខ្លួន​គឺ បឹងកេត ដែល​បាន​បរាជ័យ​ក្រោម​ថ្វី​​ជើង អង្គរថាយហ្គឺរ ដោយ​លទ្ធផល ៣-០ នៅ​ទឹក​ដី​ខេត្ត​សៀមរាប។ ជ័យជម្នះ​​នេះ​ផ្តល់​ឲ្យ​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀម​រាប ឡើង​ឈរ​លេខ ៣ ដោយ​មាន ១២​ពិន្ទុ ខណៈ បឹងកេត ធ្លាក់​ទៅ​លេខ ៥ វិញ ជំនួស​វិញ​ដោយ ណាហ្គាវើលដ៍ មក​នៅ​លេខ ៤ បន្ទាប់​ពី​ស្មើ​ជា​មួយ វិសាខា ២-២។

កង​យោធពល​ខេមរភូមិន្ទ ឈរ​លេខ ៦ ដោយ​រក​បាន ១០ ​ពិន្ទុ បើ​ទោះ​ជា​ពួកគេ​មិន​ទាន់​ស្គាល់​បរាជ័យ​ក៏​ដោយ ពី​ព្រោះ​ពួក​គេ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​ ៤ ប្រកួត និង​ឈ្នះ ២ ប្រកួត ហើយ​ វិសាខា ស្ថិត​នៅ​លេខ ៧ និង អឹមអូអាយ កំពង់ដេវ៉ា ស្ថិត​នៅ​លេខ ៨។

ក្រុម​ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ស្ថិត​នៅ​លេខ ១០​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ជា​លើក​ដំបូង ក្រោយ​ឈ្នះ​លើ អាយអេសអាយ ដង្កោសែន​ជ័យ ១-០ ក្នុង​សប្តាហ៍​ទី​៧។ អាយអេសអាយ ដង្កោសែន​ជ័យ ជា​ក្រុម​តែ​មួយ​គត់​ដែល​មិន​ទាន់​មាន​ពិន្ទុ ដោយ​បាន​ចាញ់ ៦ ប្រកួត​ជាប់​គ្នា​ស្ថិត​នៅ​បាត​តារាង។

តារាង​ពិន្ទុ

  1. ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន ១៥​ពិន្ទុ (ឈ្នះ ៥ ចាញ់ ១)
  2. ភ្នំពេញ​ក្រោន មាន ១៤ ពិន្ទុ (ឈ្នះ ៤ ស្មើ ២)
  3. អង្គរថាយហ្គឺរ មាន ១២ ពិន្ទុ (ឈ្នះ​ ៤ ចាញ់ ២)
  4. ណាហ្គាវើលដ៍ មាន ១១ ពិន្ទុ (ឈ្នះ ៣ ស្មើ២ ចាញ់ ២)
  5. បឹងកេត មាន ១១​ ពិន្ទុ (ឈ្នះ ២ ស្មើ ២ ចាញ់ ២)
  6. កង​យោធពល​ខេមរភូមិន្ទ មាន ១០ ពិន្ទុ (ឈ្នះ ២ ស្មើ ៤)
  7. វិសាខា មាន ៩ ពិន្ទុ (ឈ្នះ២ ស្មើ ៣ ចាញ់ ២)
  8. អឹមអូអាយ កំពង់ដេវ៉ា មាន ៨ ពិន្ទុ (ឈ្នះ ២ ស្មើ ២ ចាញ់ ៣)
  9. គិរីវង់សុខសែន​ជ័យ មាន ៤ ពិន្ទុ (ឈ្នះ ១ ស្មើ ១ ចាញ់ ៤)
  10. ឡាយហ្វ ព្រះសីហនុ មាន ៣​ពិន្ទុ (ឈ្នះ ១ ចាញ់ ៥)
  11. អាយអេសអាយ ដង្កោសែន​ជ័យ មាន ០ ពិន្ទុ (ចាញ់ ៦)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម