ការដើរ Archives - Kampuchea Thmey Daily

ការ​សិក្សា​៖ ​ដើរ​បាន​ ៤០០០ ជំហាន​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​
ការដើរត្រឹមតែ ៤ ០០០ ជំហានក្នុងមួយថ្ងៃ ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ បើយោងតាមទស្សនាវដ្តី European Journal of Preventive Cardiology ។

ការសិក្សាចំនួន ១៧ អំពី “អត្ថប្រយោជន៍សុខភាពទាក់ទងនឹងការដើរ” បានបង្ហាញថា មនុស្សមិនសូវសកម្មដើរបានជាមធ្យម ៤០០០ ជំហានក្នុងមួយថ្ងៃ ប៉ុន្តែថយចុះហានិភ័យនៃការស្លាប់ដូចអ្នកដើរច្រើនដែរ ។ ជាពិសេសរាល់ ១០០០ ជំហានដែលដើរលើសអាចកាត់បន្ថយហានិភ័យនៃការស្លាប់បាន ១៥ ភាគរយ ។ យ៉ាងណាមនុស្សដែលដើរដល់រាប់ម៉ឺនជំហានក្នុងមួយថ្ងៃមិនបានបង្ហាញឲ្យឃើញនូវអត្ថប្រយោជន៍សុខភាពលើសនេះឡើយ ។

សម្រាប់ហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង អ្នកស្រាវជ្រាវរកឃើញថា យើងគួរដើរមួយថ្ងៃ ២ ៣៣៧ ហើយបន្ថែម ៥០០ ជំហានទៀតដើម្បីកាត់បន្ថយហានិភ័យបាន ៧ ភាគរយ ។

ការសិក្សាបានឲ្យដឹងដែលថា មនុស្សអាយុក្រោម ៦០ ឆ្នាំគួរដើរចន្លោះពី ៧ ០០០ ទៅ ១៣ ០០០ ជំហានក្នុងមួយថ្ងៃ ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដល់ទៅ ៤៩ ភាគរយឯណោះ ។ ចំណែកឯអ្នកមានអាយុលើសពី ៦០ ឆ្នាំឡើងទៅ ការដើរពី ៦ ០០០ ទៅ ១០ ០០០ ជំហានជារៀងរាល់ថ្ងៃ ជួយកាត់បន្ថយហានិភ័យបាន ៤២ ភាគរយ ។

មិនតែប៉ុណ្ណោះ ការស្រាវជ្រាវកន្លងមកជាច្រើនបានបង្ហាញស្រដៀងគ្នាថា ការដើរជួយពង្រឹងសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺវង្វេងទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ NBC

ចុចអាន៖ ការសិក្សា៖ អាយុជីវិតមនុស្សអាចកើនដល់ ១២០ ឆ្នាំ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ

The post ការ​សិក្សា​៖ ​ដើរ​បាន​ ៤០០០ ជំហាន​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ appeared first on Kampuchea Thmey Daily.

ការសិក្សា៖ ដើរច្រើនក៏អាចកាត់បន្ថយហានិភ័យ ជំងឺផ្លូវចិត្ដបាន
ការសិក្សាក៏បានធ្វើឡើងជាបន្ដបន្ទាប់ចង្អុលបង្ហាញពីឥទ្ធិពល នៃការហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីកាត់បន្ថយបញ្ហាសុខភាពរាងកាយ និងផ្លូវចិត្ដ។ ជាការណែរនាំការបង្កើតទម្លាប់ដើរ ក៏អាចកាត់បន្ថយហារនិភ័យពីជំងឹស្ដ្រេសបានមួយកម្រិតផងដែរ។

ការសិក្សាបានលើកឡើងថា យុវវ័យដែលបង្កើតទម្លាប់ហាត់ប្រាណដោយដើរ ជាមធ្យមក្នុងចំនួនត្រឹម ២,៥ម៉ោងក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយហារនិភ័យពីបញ្ហាផ្លូវចិត្ដ យ៉ាងហោច ២៥% បើធៀបនឹងអ្នកដែលមិនបានហាត់ប្រាណ។ លទ្ធផលសិក្សានេះឃើញថា មានប្រយោជន៍ខ្លាំង ពីព្រោះការហាត់ប្រាណដោយការដើរ យើងក៏អាចធ្វើបានជាប្រចាំ ដូចជាការដើរទៅសាលា ទៅផ្សារ នៅកន្លែងធ្វើការ អាចធ្វើបានច្រើនម៉ោង​លើស​ការរំពឹងទុកត្រឹម ២,៥ម៉ោងក្នុងមួយសប្ដាហ៍។

លោក Adam Chekroud ជំនួយការផ្ទាល់សាស្ដ្រាចារ្យផ្នែកសុខភាពផ្លូវចិត្ដនៅសាកលវិទ្យាល័យ Yale សហរដ្ឋ​អាមេ​រិក និង ជាសមាជិកមួយរូបក្នុងគម្រោងសិក្សានេះបានប្រាប់សារព័ត៌មាន CNNថា គ្រាន់តែបង្កើតទម្លាប់ដើរ យ៉ាងហោច ៣ពេល ក្នុង១ពេលស្មើនឹង ៤៥នាទី ក្នុងមួយសប្ដាហ៍ក៏អាចធ្វើឲ្យយើងមានសុខភាពផ្លូវចិត្ដល្អបានដែរ។

បើតាម​ការណែនាំរបស់មជ្ឍមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក(CDC) ធ្លាប់បានចេញផ្សាយស្ដីអំពីសកម្មភាពហាត់ប្រាណប្រចាំថ្ងៃយុវវ័យ យ៉ាងហោចត្រឹមរយៈពេល ២,៥ម៉ោង ប្រចាំសប្ដាហ៍គឺល្អសម្រាប់សុខភាព ទាំងរាងកាយ និងស្មារតី។ ការហាត់ប្រាណជាប្រចាំ ទោះតិចឬច្រើនក្ដី សឹងតែផ្ដល់ប្រយោជន៍ដល់សុខភាព ប៉ុន្ដែ​រឿងដែលសំខាន់គឺពេលវេលា។ លោក Adam បន្ដទៀតថា ការគ្រប់គ្រងពេលវេលាគឺជារឿងដែលចាំបាច់ ស្របពេលបច្ចុប្បន្នមនុស្សភាគច្រើនមានការរវល់ ពួកគេពិបាកឆ្លៀតពេលទៅហាត់ Gym ហាត់កីឡាផ្សេងៗទៀតជួន​កាលទាំងនេះក៏អាចជាសម្ពាធផ្លូវអារម្មណ៍បន្ថែមរបស់ពួកគេផងដែរ។

របាយការសិក្សាមួយផ្សេងទៀតចេញផ្សាយកាលពីដើមឆ្នាំ ២០២០ ស្ដីអំពីការបង្កើតទម្លាប់រាងកាយសកម្មរបស់​​យុវវ័យដើម្បីបញ្ជៀសពួកគេពីបញ្ហាសុខភាពផ្លូវចិត្ដ ក៏បានបង្ហាញដែរថា សម្រាប់យុវវ័យដែលនៅចន្លោះអាយុ ១២ ទៅ ១៨ឆ្នាំ ត្រូវធ្វើសកម្មភាពរាងកាយដូចការហាត់ប្រាណឲ្យបានយ៉ាងហោច ៦០នាទី ប្រចាំថ្ងៃ ក៏អាចកាត់បន្ថយ​ពីបញ្ហាជំងឺបាក់ទឹកចិត្ដបាន ១០%។ សកម្មភាពទាំងនោះមានដូចជា ការជិះកង់ ការរត់លេង និងសកម្មភាពការងារប្រចាំថ្ងៃជាដើម ក៏អាចចាត់ទុកជាការហាត់ប្រាណ។

ជារួមការបង្កើតទម្លាប់ហាត់ប្រាណដូច​ជាដើរប្រចាំថ្ងៃឲ្យបានយ៉ាងហោច ១២នាទី​ក្នុង​មួយ​ថ្ងៃ​ ក៏អាចជាចំណែកមួយផ្ដល់លទ្ធផលល្អសម្រាប់សុខភាពផ្លូវចិត្ដផងដែរ។ ថ្វីដ្បិតតែការហាត់ប្រាណមួយនេះ មានលក្ខណៈស្រាលជាងការហាត់ប្រាណបែបរត់ បែបជិះកង់ តែយើងក៏អាចធ្វើបាន ដោយច្នៃពីការដើរដោយធម្មតា ដូចជាការដើរទៅសាលា ទៅផ្សារ ឬនៅកន្លែងធ្វើការ ជាប្រចាំ ប្រសិនជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ហាត់ប្រាណទេនោះ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖រោគសញ្ញា ៥ លើរាងកាយ អាចមើលឃើញដោយភ្នែក និងបញ្ជាក់ថា អ្នកកំពុងមានជំងឺផ្លូវចិត្ត

ចុចអាន៖Mania ជាជំងឺផ្លូវចិត្តម្យ៉ាង ដែលពុំសូវមានអ្នកស្គាល់

The post ការសិក្សា៖ ដើរច្រើនក៏អាចកាត់បន្ថយហានិភ័យ ជំងឺផ្លូវចិត្ដបាន appeared first on Kampuchea Thmey Daily.

រត់ត្រឹកៗ រាំ និងទម្លាប់ដើរ អ្នកជំនាញអះអាងថាជួយឲ្យស្រកគីឡូ យ៉ាងមានប្រសិទ្ធិភាព
ក្រុម​អ្នក​ជំនាញ​​មក​ពី​​តៃវ៉ាន់ បាន​​ឲ្យ​ដឹង​ថា ​ទម្លាប់​ដើរ រត់​ត្រឹក​ៗ ឬ​រាំ និង​ជួយ​ឲ្យ​​​​គីឡូ​ ស្រកយ៉ាង​មាន​ប្រសិទ្ធិ​ភាព​ អមដោយ​ការ​បកស្រាយមួយ​ចំនួន។

ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ជាតិ​តៃ​វ៉ាន់ បាន​​​តាម​ដាន សិក្សា​ទៅ​លើ​ លំហាត់​ប្រាណ​ ១៨​ប្រភេទ​ផ្សេង​ៗ​គ្នា ក៏​ដូច​ជា​ ឥទ្ធិពល​នៃ​លំហាត់​ប្រាណ ទៅ​រាង​កាយ​របស់​ប្រជាពលរដ្ឋ​តៃវ៉ាន់។ ហើយ​លទ្ធ​ផល​ដែល បាន​រក​ឃើញ នោះ​គឺ ការ​​មាន​ទម្លាប់​ហាត់​ប្រាណ​ ដូច​ជា​ការ​រត់​ត្រឹក​ៗ​ជាប់​លាប់ ឬ​ការ​ដើរ និង​រាំ បាន​ជួយ​ឲ្យ​ពួក​គេ​ចៀស​ឆ្ងាយ​ពី​​ភាព​ធាត់ និង​សម្រក​ទម្ងន់​​តាម​ការ​ចង់​បាន​ បាន​យ៉ាង​ប្រសើរ។

លោក​វេជ្ជបណ្ឌិត Wan-Yu Lin ​ជា​សមាជិក​ក្រុម​​ការងារ​ស្រាវជ្រាវ​បាន​និយាយ​ថា៖” ទម្លាប់​រត់​ហាត់​ប្រាណ​ត្រឹក​ៗ ឃើញ​​ថា​បាន​ផល​​ល្អ ដុត​បំផ្លាញ​​​​ភាព​ធាត់​​សព្វ​រាង​កាយ ហើយ​នេះ​មិន​ត្រឹម​តែ អ្នក​ដែល​មាន​បញ្ហា​ធាត់​ដោយ​សារ​អាហារ​នោះ​ទេ សូម្បី​អ្នក​ដែល​មាន​ហ្សែន​​ពី​ឪពុក​ម្តាយ​ធាត់​ៗ ក៏​​ឃើញ​ថា​ អាច​សម្រក​ទំងន់​បាន​​យ៉ាង​ល្អ​”។

ក្រោយ​លើក​ឡើង​ខាង​លើ លោក​​វេជ្ជបណ្ឌិត​​​តៃវ៉ាន់​ដដែល​ ក៏​បាន​បន្ថែម​ទៀត​​តាម​ន័យ​កំប្លែង​ថា ដោយ​ឃើញ​ពី​ប្រសិទ្ធិភាព​ លំហាត់​ប្រាណ​ដោយ​​ការ​ដើរ ការ​រាំ ល្អ​បែប​នេះ ប្រាកដ​ណាស់ អ្នក​ធាត់​ៗ ដោយ​​សារ​ហ្សែន នឹង​ពុំ​មែន​លេស​ ដើម្បី​ខ្ជិល​ហាត់​ប្រាណ​ទៀត​ទេ។

យោង​តាមឯកសារ​របស់ សាលា​វេជ្ជសាស្រ្ត​ហាវាដ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ហេតុ​ផល​សំខាន់​មួយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ធាត់​នោះគឺ ការ​ញ៉ាំ​អាហារ ដែល​មាន​ជាតិ​កាល់ឡូរី ច្រើន​ជាង តម្រូវ​ការ​រាង​កាយ​របស់​ពួក​គេ ប្រើ​ប្រាស់ ហើយ​ធាតុ​កាល់​ឡូរី​​ទាំង​នោះ ក្លាយ​ជា​ទម្រង់​ជាតិ​ស្ករ ឬ​ខ្លាញ់​ ដែល​​ធ្វើ​ឲ្យ​អ្នក​ខ្លះ​​ធាត់​ខ្លាំង​មែន​ទែន៕ ​​​

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ រត់​ហាត់​ប្រាណ​តិចៗ​សោះ ជួយ​សុខភាព​ឡើងច្រើន ស្ទើរ​មិន​ជឿ

ចុចអាន៖ ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ

The post រត់ត្រឹកៗ រាំ និងទម្លាប់ដើរ អ្នកជំនាញអះអាងថាជួយឲ្យស្រកគីឡូ យ៉ាងមានប្រសិទ្ធិភាព appeared first on Kampuchea Thmey Daily.

ដើរហាត់ប្រាណមួយថ្ងៃប៉ុន្មានជំហានទើបល្អ?
គ្នាយើងច្បាស់ជាឧស្សាហ៍ប្រទះឃើញកម្មវិធីរាប់ជំហានលើទូរសព្ទ ឬនាឡិកាវ័យឆ្លាតមិនខាន ដែលកម្មវិធីនេះ​អាចឲ្យយើងដឹង​ថា​មួយថ្ងៃយើងដើរបានប៉ុន្មានជំហាន។ ចុះមានដឹងអត់ មួយថ្ងៃដើរប៉ុន្មានជំហានទើបល្អ? ប៉ុន្មានជំហានទើបលើសការណែនាំ? បើចង់ដឹង អត្ថបទនេះ នឹងលម្អិត​ឲ្យគ្នាយើងដឹង។

១- ជំហានត្រូវដើរជាធម្យមក្នុងមួយថ្ងៃ

ជាធម្មតា នៅពេលគ្នាយើងចាប់ផ្តើមប្រើឧបករណ៍ ឬទូរសព្ទវ័យឆ្លាតដើម្បីវាស់ជំហានដើរប្រចាំថ្ងៃរបស់យើងនោះ ភាគច្រើនច្បាស់ជាគិតថា ចង់ដើរឲ្យបាន ១០ ០០០ជំហានក្នុងមួយថ្ងៃតែម្តង។ ប៉ុន្តែគិតឡើងវិញមើល វាពិតជាគោលដៅយើងចង់បាន​មែន​អត់? យើងអាចធ្វើបានដែរទេ? ចម្លើយសម្រាប់សំណួរនេះ វាអាស្រ័យទៅលើកម្រិតនៃការហាត់​ប្រាណ និងការតាំងចិត្ត​របស់​យើង​។

យ៉ាងណា ជាមធ្យមនៅអាមេរិក អ្នកជំនាញណែនាំឲ្យដើរចន្លោះពី ៣០០០-៤០០០ ជំហានក្នុងមួយថ្ងៃ ឬប្រមាណ ២,៤-៣,២ គីឡូម៉ែត្រ។ វាជារឿងល្អសម្រាប់យើង បើយើងរកឃើញថា តើប៉ុន្មានជំហានក្នុងមួយថ្ងៃយើងគួរដើរ ហើយវាអាស្រ័យទៅលើការកំណត់​របស់យើងផ្ទាល់។ នៅពេលយើងអាចកំណត់គោលដៅដើរប្រចាំថ្ងៃរបស់យើងបានត្រឹមត្រូវ និងជាក់លាក់​ហើយ​នោះ ​គោល​ដៅ​ដើរឲ្យបាន ១០ ០០០ជំហាន ឬច្រើនជាងនេះ​ក្នុងមួយសប្តាហ៍ម្តង​ក៏អាចសម្រេចបានដោយជោគជ័យ។

ក្នុង​ករណី​យើងសម្រេចគោលដៅបាន ១០ ០០០ ជំហាន​ក្នុងមួយថ្ងៃ ឬបញ្ចេញសកម្មភាពណាអាចប្រហាក់ប្រហែលនេះ និង​ចង់​រក្សាទម្ងន់ឲ្យសមរម្យ គ្នាយើងប្រាកដជាអាចដាក់គោលដៅខ្ពស់ជាងនេះ​បានយ៉ាងងាយ។

២- គុណសម្បត្តិនៃការដើរ

ហេតុអ្វីយើងត្រូវកំណត់គោលដៅដើរប្រចាំថ្ងៃ? ការដើរជាទម្រង់មួយនៃការហាត់ប្រាណ ដែលមនុស្សគ្រប់គ្នាអាច​ធ្វើ​បាន​ មិនថាក្មេង មិនថាចាស់។ អ្វីកាន់តែពិសេស ដើរហាត់ប្រាណ មិនចាំបាច់ត្រូវការឧបករណ៍ពិសេសៗ ដូចការហាត់ប្រាណប្រភេទផ្សេងទៀត​នោះ​ដែរ គ្រាន់តែមានស្បែកជើងត្រឹមត្រូវមួយគូជាការស្រេច ក៏មិនទៅចាំបាច់ចុះឈ្មោះក្លិបហាត់ប្រាណ​នាំចំណាយ​ប្រាក់អស់​ច្រើន​នោះ​ដែរ។​

អ្វីកាន់តែពិសេស ដើរហាត់ប្រាណ ជាសកម្មភាពមួយអាចជួយគ្នាយើងកាត់បន្ថយហានិភ័យបញ្ហាសុខភាពដែលឧស្សាហ៍កើតមាន​ជាច្រើនដូចជា៖

– ជំងឺបេះដូង
– ជំងឺធាត់
– ជំងឺទឹកនោមផ្អែម
– លើសឈាម
– ជំងឺបាក់ទឹកចិត្ត។

៣- តិចនិកបង្កើន​ជំហានដើរប្រចាំថ្ងៃបាន

នៅពេលណាមួយយើងរៀបចំគោលដៅដើរជាក់លាក់នោះ គ្នាយើងអាចសាកល្បងជាមួយតិចនិកខ្លះៗខាងក្រោម ដើម្បីបង្កើនសមត្ថភាពដើរប្រចាំថ្ងៃរបស់យើងកាន់តែបានច្រើនជំហាន។

– ដើរជាមួយសត្វចិញ្ចឹម (សុនខ)៖ បើសិនជាគ្នាយើងគ្មានសុនខ ក៏មិនជាបញ្ហា យើងក៏អាចបបួលមិត្តភ័ក្តិមកដើរជាមួយគ្នា កាន់​តែ​ប្រសើរ។​
– ដើរបណ្តើរស្តាប់តន្រ្តីបណ្តើរ៖ សំឡេងតន្ត្រីដែលកំពុងពិរោះរំងំ​ក្នុង​ត្រចៀក​របស់យើង នឹងធ្វើឲ្យយើងបញ្ចេញសកម្មភាពកាន់​តែ​បាន​ច្រើន ដោយមិនមានអារម្មណ៍ហត់នឿយនោះដែរ។​
– បបួលសមាជិកគ្រួសារដើរទាំងអស់គ្នា៖ ក្រៅពីជុំគ្នាមើលភាពយន្តនៅពេលរសៀល នៅពេលល្ងាច ក៏អាចបបួលក្រុមគ្រួសារដើរហាត់ប្រាណដើម្បីសុខភាពកាន់តែប្រសើរ។
– ដើរហាត់ប្រាណលេងៗអំឡុងពេលរង់ចាំអ្វីមួយ៖ ដើរប្រសើរជាងអង្គុយមួយកន្លែង ពិសេសនៅពេលយើងរង់ចាំធ្វើរឿងអ្វីមួយ ឬរង់ចាំឡើង​យន្ត​ហោះ​ជា​ដើម។
– ដាក់កាលវិភាគដើរប្រចាំថ្ងៃ៖ ប្រើ​កម្មវិធីរំលឹកដែល​មានក្នុងប្រតិទិនទូរសព្ទ ជាជំនួយដាស់ស្មារតីយើងកុំឲ្យភ្លេចដើរហាត់ប្រាណ។
– កុំអង្គុយតែមួយកន្លែងពេលធ្វើការ៖ អាចដើរចុះតាមជណ្តើរជើងម្តង​ម្តាលដើម្បីជួយរាងកាយដុតកាឡូរីបានកាន់តែល្អ។

ត្រូវចាំថា មិនថាមួយថ្ងៃយើងចង់ដើរប៉ុណ្ណានោះទេ គោលដៅវាអាស្រ័យលើការចាប់ផ្តើមដើរហាត់ប្រាណរបស់យើងប៉ុណ្ណោះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ រត់ហាត់ប្រាណ ពេលព្រឹក ថ្ងៃត្រង់ និង​ល្ងាច ពេល​មួយ​ណា​ល្អ​ជាង?

ចុចអាន៖ លេងបាល់បោះ អាចជួយឲ្យស្រកគីឡូបាន ហើយសប្បាយទៀត

The post ដើរហាត់ប្រាណមួយថ្ងៃប៉ុន្មានជំហានទើបល្អ? appeared first on Kampuchea Thmey Daily.

វ័យកាន់តែជ្រេ បើ​​ដើរ​បាន​ច្រើន​​ ​​អត្រាឆាប់​​ស្លាប់​ទាប
បច្ចុប្បន្ននេះ មធ្យោបាយ​ធ្វើដំណើរ​មាន​ច្រើន ម៉ូតូ ឡាន​ផ្ទាល់ខ្លួន នៅ​មាន​ឡាន​ក្រុង​ឯកជន និង​សាធារណៈ រួមរវល់​ធ្វើការ និង​រកស៊ី​ទៀត ចឹងហើយ​មនុស្ស​ម្នាក់ៗ ដើរបាន​តិចណាស់។ តែ​ការសិក្សា​មួយ រកឃើញ​ថា ស្រ្ដី​វ័យ​ចំណាស់ ដើរ​បាន​ច្រើន​ជំហាន មាន​អត្រា​ស្លាប់​ទាប។

ការសិក្សា ចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ JAMA Internal Medicine បង្ហាញ​ថា ស្រ្ដី​វ័យ​ចំណាស់ ដើរ​បាន ៤.៤០០​ជំហាន/ថ្ងៃ មាន​អត្រា​ស្លាប់ ទាប​ជាង​អ្នក​ដើរ​បាន ២.៧០០​ជំហាន/ថ្ងៃ។ ជាមួយ​គ្នា​នេះ អត្រា​ស្លាប់ នឹង​កាន់តែ​ទាប បើស្ដ្រី ដើរ​បាន ៧.៥០០​ជំហាន/ថ្ងៃ។

អ្នកស្រាវជ្រាវ នៅ​មន្ទីរពេទ្យ Brigham and Women របស់​អាមេរិក វិភាគ​លើ​ស្រ្ដី ជាង ១៦.០០០​នាក់ មាន​អាយុ​ជាមធ្យម ៧២​ឆ្នាំ ដោយ​តាមដាន​រយៈពេល ៤​ឆ្នាំ។ លទ្ធផល រកឃើញ​ថា ស្រ្ដី ២៥% ដែល​ដើរ​បាន​ជា​មធ្យម ២.៧០០​ជំហាន/ថ្ងៃ ប្រឈម​ខ្ពស់​នឹង​ការស្លាប់ ដោយ​មាន​ស្រ្តី ២៧៥​នាក់ ស្លាប់ អំឡុងពេល​សិក្សា។ ចំណែក​ស្រ្តី ៤១% ដើរ​បាន​ជា​ធម្យម ៤.៤០០​ជំហាន/​ថ្ងៃ មាន​ភាព​ប្រឈម​ទាប​នឹង​ការស្លាប់។ ការសិក្សា​នេះ អ្នកស្រាជ្រាវ មិន​បញ្ចូល​ស្រ្ដី មាន​ជំងឺ​បេះដូង មហារីក និង​ទឹកនោមផ្អែម​នោះទេ។

លោក​វេជ្ជបណ្ឌិត I-Min Lee នៅ​មន្ទីរពេទ្យ Brigham and Women បញ្ជាក់​ថា ការរកឃើញ​នេះ ផ្ដល់​ការលើក​ទឹកចិត្ត​ដល់​មនុស្ស​ម្នាក់ៗ ដែល​ចង់​ដើរ ១០.០០០​ជំហាន/ថ្ងៃ តែ​ពួកគេ​មិន​អាច​សម្រេច​បាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ វេជ្ជបណ្ឌិត​ព្រមាន​ថា មនុស្ស​វ័យ​ចំណាស់​អាយុ ៦០ ឆ្នាំ​ឡើង​​ កុំ​​ទម្លាប់​ធ្វើ​បែបនេះ​ប្រយ័ត្ន​គ្រោះថ្នាក់​ធំ

ចុចអាន៖ កូវីដ-១៩គ្រោះថ្នាក់ខ្លាំងចំពោះមនុស្សចាស់ នេះជាតិចនិកមើលថែចាស់ៗចៀសផុតពីការចម្លង

The post វ័យកាន់តែជ្រេ បើ​​ដើរ​បាន​ច្រើន​​ ​​អត្រាឆាប់​​ស្លាប់​ទាប appeared first on Kampuchea Thmey Daily.

ដើរ​ត្រឹមតែ ១៥ នាទី​រាល់​ថ្ងៃ​ ​រាងរៅសមសួនហួសស្មាន
ការ​ហាត់​ប្រាណតាមពិត វាត្រូវធ្វើជាប្រចាំ តែមិន​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទេ។

ចំពោះការ​ដើរ​វិញ ​ក៏មិនហត់នឿយ​អ្វី ថែមទំាង​អាច​ផ្លាស់​ប្តូរទម្រង់​រាងកាយ ​និងបំប៉ន​សុខភាព​របស់​យើង​យ៉ាងមានប្រសិទ្ធិភាពដោយអាចកាត់​បន្ថយ​សម្ពាធ​ឈាម ​ការពារ​ជំងឺ​សរសៃឈាម ​និងបេះដូង​ ។ល។

ការដើរមួយថ្ងៃ ​១៥ នាទី​ជា​​លំហាត់​ប្រាណ​ដ៏​សាមញ្ញ​បំផុត ​ដែល​មនុស្ស​គ្រប់​រូប​អាច​ធ្វើ​បាន ហើយ​ផលរបស់វាគឺធំជាងអ្វីដែលយើង​ធ្លាប់ដឹង។

ទីមួយ ការដើរ​ជួយបំបាត់​សភាព​​ឈឺចាប់​ផ្សេងៗ​

ការ​ដើរ​រាល់​ថ្ងៃ​នឹង​បំបាត់​ការ​ឈឺចាប់​នានាបាន ប្រសិន​បើ​​មិន​មែន​ជាលក្ខណៈ​ជំងឺរ៉ាំរ៉ៃ។ មិនតែប៉ុណ្ណោះ​ដើរ​ ១៥ នាទី​រាល់ថ្ងៃនឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចលនានៃ​សន្លាក់​ឆ្អឹងរបស់​យើងបាន។

ទីពីរ ការ​ដើរ​ថ្មើរជើង​អាច​ជួយកាត់​បន្ថយ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់

ជំនួស​ឱ្យ​ការ​លេប​ថ្នាំ​ ​ការ​ដើរ​រយៈ​ពេល ១៥ នាទី​ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ គួរ​តែ​គ្រប់គ្រាន់​ដើម្បី​បន្ថយ​បញ្ហាសម្ពាធ​ឈាម​ ហើយ​ក៏​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ពង្រឹង​ឆ្អឹង​ ធ្វើ​ឱ្យ​ឆ្អឹង​រឹងមាំ កាត់បន្ថយ​ចុះនូវ​​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ​ក៏​ដូច​ជា​ជំងឺ​មួយ​ចំនួន​ទៀត​ដែល​ទាក់ទង​នឹង​ឆ្អឹង។

ទីបី ការដើរ​ធ្វើ​ឱ្យ​អារម្មណ៍​ប្រសើរ​ឡើង

នៅ​ឆ្នាំ ២០១៦ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​ធ្វើ​ការ​សិក្សា​លើ​ផល​ប្រយោជន៍​​នៃ​ការ​ដើរ​មកលើ​អារម្មណ៍​របស់​យើង។ លទ្ធផល​គឺ​ការដើរ បាន ១៥ នាទី​ជា​រៀង​រាល់ថ្ងៃ​ជួយ​បំបាត់ឬកាត់ចោល​ភាព​តានតឹង ​ហើយ​ជា​ទូទៅ​ធ្វើ​ឱ្យ​អារម្មណ៍​របស់​យើង​ប្រសើរ​ឡើង​ភ្លាមៗ ​ដែល​ជួយ​បង្ការ​ឬបន្ថយបញ្ហាធ្លាក់​​​ទឹក​ចិត្ត​។

របៀប​នៃ​ដើរដែលត្រឹមត្រូវ ទាមទារស្បែក​ជើង​មាន​ផាសុកភាព​និង​ទន់​។ កុំ​ដើរ​នៅ​ក្រោមពន្លឺ​​ក្តៅខ្លាំង​ហួស ​ហើយ​ត្រូវហូបទឹកគ្រប់គ្រាន់​។

អ្នកថ្មើរជើង គួរ​ចេះ​ជ្រើសសម្លៀក​បំពាក់​ស្រាលៗ ​មិនក្តៅហប់ ហើយ​ការ​ដាក់​កាស​ស្តាប់អាចជួយមិនឱ្យ​មានអារម្មណ៍​ធុញទ្រាន់បាន។​ បើមាន​មិត្តភក្តិ​ដើរ​ជា​មួយ​គ្នា ជជែក​លេង​កាន់តែប្រសើរ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ មិន​គួរ​ញ៉ាំ​អាហារ​ទាំង​នេះ​​ច្រើន​ឡើយ ក្រោយវ័យ ​៣០​ ឆ្នាំ

ចុចអាន៖ ជឿ​ដែរ​ថា ខំ​អាវ៉ង់​រាល់ថ្ងៃ​ពេញ​មួយ​ខែ បង្កើន​សម្រស់​ក្មេង​១០ឆ្នាំ?

The post ដើរ​ត្រឹមតែ ១៥ នាទី​រាល់​ថ្ងៃ​ ​រាងរៅសមសួនហួសស្មាន appeared first on Kampuchea Thmey Daily.