សុខភាព
រត់ហាត់ប្រាណតិចៗសោះ ជួយសុខភាពឡើងច្រើន ស្ទើរមិនជឿ
អ្នកស្រលាញ់សុខភាព តែងហាត់ប្រាណជាប្រចាំ ដូចជា រត់ ហែលទឹក លេងកីឡាផ្សេងៗ ដោយគ្រាន់តែដឹងថា ជួយសុខភាពយើងល្អ រស់បានយូរ ប៉ុន្តែមិនដឹងថា ក្នុងលំហាត់ប្រាណមួយៗ សុទ្ធតែមានប្រយោជន៍សុខភាពផ្សេងៗពីគ្នា។ អត្ថបទនេះនឹងលម្អិតពីប្រយោជន៍សុខភាពពី “ការរត់ហាត់ប្រាណ” ឲ្យយើងបានដឹងម្ដង កុំចេះតែដឹងតៗគ្នាថា រត់ហាត់ប្រាណល្អ តែមិនដឹងល្អម៉េចខ្លះនោះ។
១- បង្កើនភាពរីករាយ

រត់ហាត់ប្រាណ មានឥទ្ធិពលដល់រាងកាយច្រើនជាងការហាត់ប្រាណផ្សេងៗ ព្រោះវាជួយបង្កើនកម្រិតអ័រម៉ូនយើងឲ្យខ្លាំងជាងលំហាត់ប្រាណផ្សេងៗ។
ផ្អែកលើការស្រាវជ្រាវបង្ហាញថា ការរត់ជំរុញឲ្យរាងកាយផលិតអ័រម៉ូនមួយប្រភេទ ឈ្មោះថា Endocannabinoid មានសមត្ថភាពឲ្យយើងមានអារម្មណ៍ល្អ។ ការរត់ ត្រូវគេជឿថាអាចជួយអ្នកមានបញ្ហាបាក់ទឹកចិត្ត មានអារម្មណ៍ធូរស្រាលភ្លាមៗ។
២- ពង្រឹងកាយសម្បទា
រត់ ជួយឲ្យយើងមានកាយសម្បទាមាំមួន ដោយសារខា្លញ់ក្នុងខ្លួនត្រូវដុតបំផ្លាញ ជួយកាត់បន្ថយលើសទម្ងន់ និងគ្រប់គ្រងទម្ងន់បានល្អ។ កាឡូរីក្នុងរាងកាយត្រូវដុតបំផ្លាញ ទោះបីជាយើងឈប់រត់ក៏ដោយ។
បើចង់ដុតបំផ្លាញខ្លាញ់ មិនចាំបាច់រត់លឿនក៏បានដែរ។ អ្នកវិទ្យាសាស្រ្តបង្ហាញថា រាងកាយយើងទទួលបានប្រយោជន៍ជានិច្ច ទោះបីជាការធ្វើលំហាត់ប្រាណតិចតួចក៏ដោយ។ យ៉ាងណា ការរត់នឹងធ្វើឲ្យក្រពះយើងមានចំណង់ម្ហូបអាហារច្រើនជាងមុន។
ត្រូវចាំថា រត់រាល់ព្រឹក មិនមែនមានន័យថា យើងអាចញ៉ាំគ្រប់យ៉ាងតាមចិត្តនោះទេ។ បើមិនគ្រប់គ្រងរបបអាហារទេ យើងការប្រឹងប្រែងហាត់របស់យើង នឹងក្លាយជារឿងឥតប្រយោជន៍។
៣- គំនិតមុតស្រួច

ពេលរាងកាយវិវត្តទៅរកភាពចាស់ ជារឿយៗ ខួរក្បាលយើងនឹងចាប់ផ្តើមបាត់បង់មុខងារមួយចំនួន នាំឲ្យការគិតយឺតជាងមុន សូម្បីតែការចងចាំក៏ចុះខ្សោយដូចគ្នា។ រត់ហាត់ប្រាណ អាចប្រយុទ្ធប្រឆាំងបញ្ហាថយចុះប្រាជ្ញាស្មារតី។
មនុស្សវ័យចំណាស់ មានទម្លាប់រត់ជាប្រចាំ អាចជួយការចងចាំបានល្អ។ សម្រាប់គ្នាយើងរត់ជាប្រចាំ គឺមានពិន្ទុតេស្តសុខភាពផ្លូវចិត្ត ខ្ពស់ជាងអ្នកមិនដែលហាត់ប្រាណសោះ។ ឯអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាល អាចមានអាការៈធូរស្រាលរហូតដល់ ៥០% តាមរយៈការធ្វើលំហាត់ប្រាណនេះឲ្យបានទៀងទាត់។
៤- រាងកាយមានសុខភាពល្អ
ទោះរត់មិនអាចធ្វើឲ្យយើងជាសះស្បើយពីជំងឺផ្សេងៗក៏ពិតមែន តែក៏អាចការពារជំងឺជាច្រើនផងដែរ។ ស្រីៗចូលចិត្តហាត់ប្រាណដោយរត់ និងទៀងទាត់ អាចការពារមហារីក កាត់បន្ថយហានិភ័យ ជំងឺដាច់សរសៃឈាមខួរក្បាលដូចគ្នា។
ពេទ្យជំនាញជាច្រើន បានណែនាំថា រត់ជាផ្នែកមួយនៃការព្យាបាលជំងឺមួយចំនួន ដូចជា ទឹកនោមផ្អែម និងលើសឈាម។ អំឡុងពេលកំពុងរត់ សរសៃឈាម និងបេះដូងយើង កាន់តែមានកម្លាំងជាងមុន អាចបន្ថយហានិភ័យជំងឺថប់បារម្ភ។ លើសពីនេះ ពេលធ្វើលំហាត់ប្រាណ ប្រព័ន្ធមេតាប៉ូលីស នឹងបណ្តេញជាតិពុលចេញពីក្នុងខ្លួនយើង នាំឲ្យយើងអាចចៀសផុតពីជំងឺមហារីក។ រត់ក៏ជួយបង្កើនប្រព័ន្ធភាពស៊ាំ ធ្វើឲ្យយើងមានសុខភាពប្រសើរជាងមុន។
មិនចាំបាច់ទាល់តែមានកន្លែងហាត់ប្រាណឡូយៗ ឬរបៀបហាត់ប្រាណធ្ងន់ធ្ងរ ទើបអាចមានសុខភាពល្អនោះទេ។ ការរត់ មិនបាច់ចំណាយលុយច្រើន ហើយអាចធានាបានថា មានប្រយោជន៍ដូចគ្នានឹងការហាត់ប្រាណក្នុងក្លឹបដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បច្ចេកទេសរត់ហាត់ប្រាណបែបសាមញ្ញៗ តែសុខភាពល្អ រាងស្អាត
ចុចអាន៖ ចង់រត់ហាត់ប្រាណឲ្យស្រកទម្ងន់ ត្រូវដឹងតិចនិកទាំងនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


