KPT+
រោគសញ្ញា ៥ លើរាងកាយ អាចមើលឃើញដោយភ្នែក និងបញ្ជាក់ថា អ្នកកំពុងមានជំងឺផ្លូវចិត្ត
“ចិត្តជាចៅហ្វាយ រូបកាយជាទាសករ” ប្រយោគនេះ តែងប្រើចំពោះអ្នកដែលមានរោគសញ្ញាផ្លូវចិត្ត។ វាច្រើនប៉ះពាល់ដល់រាងកាយ និងជាកាតាលីករសម្រាប់ហានិភ័យដែលបង្កដោយជំងឺជាច្រើន។
ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺមួយទៀតដែលក្រៅពីប៉ះពាល់ដល់ចិត្ត ធ្វើឲ្យមនុស្សជាច្រើនមានជីវភាពលំបាក ស្ថានភាពរាងកាយខាងក្រៅដែលអាចមើលឃើញដោយភ្នែក ក៏អាចមានបន្តិចម្តងៗដែរ។
ទន្ទឹមនោះ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ជាង៥០ភាគរយ នៃអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត ទំនងជាមានបញ្ហាជាមួយនឹងការថយចុះកម្លាំង ងាយអស់កម្លាំង ទោះបីជាមិនបានធ្វើសកម្មភាពណាក៏ដោយ។
១ ការឈឺចាប់ ដែលមិនអាចពន្យល់បានទូទាំងរាងកាយ

ជារឿយៗ ជំងឺធ្លាក់ទឹកចិត្តធ្វើឲ្យអ្នកជំងឺមានរោគសញ្ញា ស្ពឹកស្រពន់ ឈឺត្រង់នេះ ហើយឈឺនៅទីនេះបន្តិច ដោយគ្មានហេតុផល ដូចជាឈឺក្បាល វិលមុខ ឈឺពោះ ឈឺក ឈឺខ្នង ឈឺខ្លួន។ ម្យ៉ាងវិញទៀត ការឈឺចាប់រ៉ាំរ៉ៃដែលត្រូវបានព្យាបាលជាយូរមកហើយ មិនបានធូរស្រាលឡើយ ឬកាត់បន្ថយគុណភាពជីវិត វាអាចជាមូលហេតុនៃជំងឺធ្លាក់ទឹកចិត្តផងដែរ។
២ បញ្ហាប្រព័ន្ធរំលាយអាហារ
អ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត តែងតែមានបញ្ហាជាមួយនឹងប្រព័ន្ធរំលាយអាហាររបស់ពួកគេ។ ដែលអាចបណ្ដាលឲ្យចង្អោរ ឈឺពោះ ហើមពោះ ពិបាករំលាយអាហារ រាគ ឬទល់លាមក។ នេះអាចបណ្ដាលមកពី កង្វះការថែទាំអាហារត្រឹមត្រូវ និងអនាម័យ។

៣ គេងមិនលក់
រោគសញ្ញាដំបូងដែលអាចកើតមាន និងងាយសម្គាល់ឃើញបំផុត គឺជាជំងឺនៃគេងមិនលក់ ឬសូម្បីតែការគេងលក់ហើយ ប៉ុន្តែភ្ញាក់ឡើង នៅតែងងុយគេង។ល។
៤ ជំងឺលើសឈាម និងជំងឺបេះដូង
ជំងឺធ្លាក់ទឹកចិត្ត អាចបណ្តាលឲ្យមានភាពតានតឹងរ៉ាំរ៉ៃ អាចនាំឲ្យមានការកើនឡើងហានិភ័យនៃជំងឺលើសឈាម។ លើសពីនេះទៀត សំពាធឈាមខ្ពស់ បង្កើនហានិភ័យនៃជំងឺបេះដូង ischemic និងជំងឺសរសៃឈាមខួរក្បាល។
៥ ការឡើងទម្ងន់ ស្រក់ទម្ងន់ខុសពីធម្មតា

នៅពេលដែលអ្នកមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត របៀបរស់នៅរបស់អ្នកអាចផ្លាស់ប្ដូរ រួមទាំងការញ៉ាំច្រើន ញ៉ាំតិច ខ្វះការហាត់ប្រាណ ឬមិនទទួលទានអាហារទាំង ៥ក្រុម រហូតដល់ហានិភ័យនៃកង្វះអាហារូបត្ថម្ភ អាកប្បកិរិយាទាំងនេះបង្កើនហានិភ័យ នៃការឡើងទម្ងន់ឬចុះបានងាយ។
ប្រសិនបើរកឃើញខ្លួនឯង មានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើនេះ អ្នកប្រហែលជាប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តក្នុងកម្រិតមួយ គួរឆាប់ព្យាបាលជាបន្ទាន់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ វិធី ជួយដោះស្រាយកំហឹង ដោយមិនប៉ះពាល់ដល់អ្នកជុំវិញ
ចុចអាន៖ពិតឬអត់ មនុស្សនិយមសើចក្អាកក្អាយរាល់ថ្ងៃនេះ ច្រើនលាក់ទុក្ខនៅពីក្រោយ ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


