ទីក្រុង កាប៊ុល Archives - Kampuchea Thmey Daily

ផ្ទុះគ្រាប់បែកក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធម្តាយអ្នកនាំពាក្យតាលីបង់ ស្លាប់និងរបួសមនុស្សជិត ៥០នាក់
គ្រាប់បែកមួយគ្រាប់ ដែលកំណត់គោលដៅលើច្រកចូលវិហារឥស្លាមមួយនៅក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យជនស៊ីវិលមួយចំនួនបាត់បង់ជីវិត។

គ្រាប់បែក បានកំណត់គោលដៅលើវិហារឥស្លាម Eidgah ខណៈអ្នកគោរពបូជា កំពុងប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធម្តាយរបស់អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahi ហើយការបំផ្ទុះគ្រាប់បែកនេះ តំណាងឲ្យការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងនៅអាហ្វហ្គានីស្ថាន ចាប់តាំងពីការចាកចេញរបស់កងកម្លាំងសហរដ្ឋអាមេរិក។

ក្រុមតាលីបង់និយាយថា មនុស្សចំនួន៥នាក់បានស្លាប់ និង១០នាក់ទៀតរងរបួសប៉ុន្តែប្រភពមន្ទីរពេទ្យនិយាយថា ចំនួនអ្នកស្លាប់គឺ ១០ នាក់និងរបួសជាង ៣០ នាក់នេះ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមអ្នកនាំពាក្យលោក Bilal Karimi បានបញ្ជាក់ថា យុទ្ធជនតាលីបង់ មិនមានគ្រោះថ្នាក់ក្នុងការវាយប្រហារនេះទេ។

ការវាយប្រហារនេះ ត្រូវបានអះអាងដោយក្រុម IS-K ដែលជាសម្ព័ន្ធរបស់ក្រុមរដ្ឋឥស្លាមនៅខេត្ត Khorasan។

ការវាយប្រហារប្រឆាំងក្រុមតាលីបង់ដោយក្រុមសកម្មប្រយុទ្ធ IS បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីក្រុមតាលីបង់ ក្តោបក្តាប់អំណាចកាលពីពាក់កណ្តាលខែសីហា។

ក្រុមសកម្មប្រយុទ្ធ IS ក៏ទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីខែសីហានៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល ដែលបានសម្លាប់ជនជាតិអាហ្វហ្គានីស្ថាន ១៦៩ នាក់និងសមាជិកយោធាអាមេរិក ១៣ នាក់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ តាលីបង់ ចូលវាយឆ្មក់កន្លែងលាក់ខ្លួនរបស់ក្រុម IS សម្លាប់ និងចាប់ខ្លួនច្រើននាក់

The post ផ្ទុះគ្រាប់បែកក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធម្តាយអ្នកនាំពាក្យតាលីបង់ ស្លាប់និងរបួសមនុស្សជិត ៥០នាក់ appeared first on Kampuchea Thmey Daily.

អាមេរិកសារភាពថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅ​ កាប៊ុល សម្លាប់ជនស៊ីវិល ១០នាក់
សហរដ្ឋអាមេរិកបានសារភាពថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុង កាប៊ុល ប៉ុន្មានថ្ងៃមុនការដកទ័ពរបស់ខ្លួន បានសម្លាប់មនុស្សស្លូតត្រង់ចំនួន១០នាក់។

ការស៊ើបអង្កេតរបស់បញ្ជាការកណ្តាលអាមេរិក បានរកឃើញថា បុគ្គលិកជំនួយម្នាក់និងសមាជិក៩នាក់ក្នុងគ្រួសាររបស់គាត់ រួមទាំងក្មេងៗ៧នាក់ផងដែរ បានស្លាប់នៅក្នុងការវាយប្រហារថ្ងៃទី ២៩ ខែសីហា។

ក្មេងតូចជាងគេគឺមានអាយុទើបតែ ពីរឆ្នាំប៉ុណ្ណោះ។

ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយប្រហារភេរវកម្មនៅអាកាសយានដ្ឋានក្រុងកាប៊ុល ចំពេលមានកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជនយ៉ាងស្វិតស្វាញ ក្រោយពេលក្រុមតាលីបង់វិលត្រឡប់មកកាន់អំណាចភ្លាមៗ។

វាគឺជាសកម្មភាពចុងក្រោយបង្អស់របស់យោធាអាមេរិក នៅអាហ្វហ្គានីស្ថាន មុនពេលបញ្ចប់ប្រតិបត្តិការរយៈពេល ២០ ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសនេះ។

មេបញ្ជាការកណ្តាលអាមេរិកលោក Kenneth McKenzie បាននិយាយថា ចារកម្មអាមេរិកបានតាមដានរថយន្តរបស់បុគ្គលិកជំនួយនេះអស់រយៈពេល ៨ ម៉ោង ដោយជឿជាក់ថា វាមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ IS -K ដែលជាសាខាក្នុងតំបន់របស់ក្រុមរដ្ឋឥស្លាម (IS) ។

ការស៊ើបអង្កេតបានរកឃើញថា រថយន្តរបស់បុរសរូបនោះ ត្រូវបានគេឃើញនៅបរិវេណមួយដែលមានទំនាក់ទំនងជាមួយក្រុម IS-K ហើយចលនារបស់វាគឺត្រូវគ្នាជាមួយចារកម្មផ្សេងទៀតអំពីផែនការរបស់ក្រុមភេរវកម្ម សម្រាប់វាយប្រហារនៅអាកាសយានដ្ឋានក្រុងកាប៊ុល។

លោកឧត្តមសេនីយ៍ McKenzie បានពណ៌នាការវាយប្រហារនោះថាជា “កំហុសសោកនាដកម្ម” ហើយបានបន្ថែមថា ក្រុមតាលីបង់ មិនជាប់ពាក់ព័ន្ធនឹងចារកម្មដែលនាំឲ្យមានការវាយប្រហារនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ការ​ស្លាប់​កើន​ដល់ជាង​១៧០​នាក់​ពី​ការ​វាយ​ប្រហារ​នៅ​កាប៊ុល

The post អាមេរិកសារភាពថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅ​ កាប៊ុល សម្លាប់ជនស៊ីវិល ១០នាក់ appeared first on Kampuchea Thmey Daily.

Update៖ រ៉ុកកែតហោះសំដៅព្រលានយន្តហោះក្រុងកាប៊ុល​ ត្រូវប្រព័ន្ធការពារមីស៊ីលអាមេរិក ស្ទាក់ចាប់បាន
រ៉ុកកែតចំនួន៥គ្រាប់ ត្រូវបានបាញ់ចេញពីរថយន្តមួយគ្រឿង ហោះឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុង កាប៊ុល ប៉ុន្តែត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារមីស៊ីលអាមេរិក។

សេតវិមានបានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែនិយាយថា ការជម្លៀសរបស់ខ្លួននឹងនៅតែបន្ត ដោយគ្មានការរំខាន។

ឧបទ្ទវហេតុនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក បានរារាំងនូវអ្វីដែលក្រុមមន្រ្តីនិយាយថា ជាការវាយប្រហារមួយទៀតនៅព្រលានយន្តហោះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគ្រោងនឹងដកកងទ័ពរបស់ខ្លួននិងបញ្ចប់ការជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រឹមថ្ងៃអង្គារស្អែកនេះ។

រហូតមកដល់ពេលនេះ មិនមានរបាយការណ៍អំពីការស្លាប់និងរបួសជនជាតិអាមេរិកឬអាហ្វហ្កានីស្ថានពីឧបទ្ទវហេតុនេះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រ៉ុកកែត ៥ គ្រាប់ បាញ់សំដៅទៅ ព្រលានយន្តហោះក្រុង កាប៊ុល

The post Update៖ រ៉ុកកែតហោះសំដៅព្រលានយន្តហោះក្រុងកាប៊ុល​ ត្រូវប្រព័ន្ធការពារមីស៊ីលអាមេរិក ស្ទាក់ចាប់បាន appeared first on Kampuchea Thmey Daily.

Breaking News! រ៉ុកកែត ៥ គ្រាប់ បាញ់សំដៅទៅ ព្រលានយន្តហោះក្រុង កាប៊ុល
មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ប្រាប់សារព័ត៌មាន ABC News ថា រ៉ុកកែតចំនួន ៥ គ្រាប់ ត្រូវបានបាញ់សំដៅទៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល។

ភ្លាមៗនេះ សារព័ត៌មាន ABC News នៅតែព្យាយាមកំណត់ ថាតើមានអ្នកស្លាប់និងរបួសនៅខាងក្នុងព្រលានយន្តហោះ និងថាតើប្រព័ន្ធការពាររ៉ុកកែត កាំភ្លើងធំនិងប្រព័ន្ធកាំភ្លើងត្បាល់របស់អាកាសយានដ្ឋានត្រូវបានប្រើដែរឬទេ ហើយថាតើមានការវាយប្រហារតបតរបស់អាមេរិកប្រឆាំងនឹងទីតាំងដែលសង្ស័យថាបានបាញ់ឬយ៉ាងណា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC

ចុចអាន៖ ការវាយដោយយន្តហោះដ្រូន អាមេរិក មិនមែនចំក្រុម ISIS-K ទេ បែរទៅប៉ះគ្រួសារស្លូតត្រង់ ស្លាប់ភាគច្រើនជាក្មេង

The post Breaking News!  រ៉ុកកែត ៥ គ្រាប់ បាញ់សំដៅទៅ ព្រលានយន្តហោះក្រុង កាប៊ុល appeared first on Kampuchea Thmey Daily.

លោក ចូ បៃដិន ព្រមានថា ការវាយប្រហារមួយទៀតនៅ ព្រលានយន្តហោះក្រុង កាប៊ុល ជិតកើតឡើងហើយ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថា ការវាយប្រហារមួយទៀតនៅអាកាសយានដ្ឋានក្រុងកាប៊ុល ជិតកើតឡើងហើយ បន្ទាប់ពីមេបញ្ជាការយោធាបានប្រាប់លោកថា វាអាចកើតឡើងនៅព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។

ការព្រមាននេះបានធ្វើឡើង ស្របពេលសហរដ្ឋអាមេរិក កំពុងបន្តការជម្លៀស។

មនុស្សប្រហែល ១៧០ នាក់ បានស្លាប់បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានកំណត់គោលដៅលើព្រលានយន្តហោះ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុម IS-K បានអះអាងទទួលខុសត្រូវចំពោះ ការវាយប្រហារនេះ។

ជាការសងសឹក សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីល្ងាចថ្ងៃសុក្រ ដោយបានសម្លាប់សមាជិកកំពូលពីរនាក់របស់ក្រុម IS-K ឬគេស្គាល់ថាជាក្រុមរដ្ឋឥស្លាម (IS) នៅខេត្ត Khorasan។

សមាជិកទាំងពីរ ត្រូវបានគេជឿថា ជាអ្នករៀបចំផែនការនិងជាអ្នកសម្របសម្រួលបំផ្ទុះគ្រាប់បែក។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា “ការវាយប្រហារនេះ មិនមែនជាលើកចុងក្រោយនោះទេ”។

គួរបញ្ជាក់ថា ISIS-K គឺជាក្រុមប្រព្រឹត្តអំពើឃោឃៅនិងហិង្សាបំផុត ក្នុងចំណោមក្រុមសកម្មប្រយុទ្ធជីហាដទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ពួកគេមានការខ្វែងគំនិតគ្នាជាមួយក្រុមតាលីបង់ ដោយចោទប្រកាន់ពួកគេថាបានបោះបង់ចោលពួកជីហាដនិងសមរភូមិ ហើយងាកទៅរកការចរចាសន្តិភាពនៅក្នុងសណ្ឋាគារលំដាប់ខ្ពស់នៅទីក្រុងដូហា ប្រទេសកាតាវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ពីតំណែងរដ្ឋមន្ត្រី អាហ្វហ្គានីស្ថាន មកជាអ្នកធាក់កង់ដឹកជញ្ជូនអាហារនៅ អាល្លឺម៉ង់

The post លោក ចូ បៃដិន ព្រមានថា ការវាយប្រហារមួយទៀតនៅ ព្រលានយន្តហោះក្រុង កាប៊ុល ជិតកើតឡើងហើយ appeared first on Kampuchea Thmey Daily.

Donald Trump និងភរិយា និយាយបែបណា ក្រោយការផ្ទុះគ្រាប់បែកនៅ កាប៊ុល?
លោក Donald Trump និងលោកស្រី Melania Trump កាលពីថ្ងៃព្រហស្បតិ៍ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះសមាជិកយោធាអាមេរិកទាំង ១៣ នាក់ ដែលបានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុង កាប៊ុល។

អតីតប្រធានាធិបតីអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកស្រី Melania និងខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារនៃសមាជិកយោធាដ៏ក្លាហាននិងអង់អាចរបស់យើង ដែលកាតព្វកិច្ចរបស់ពួកគេចំពោះសហរដ្ឋអាមេរិក មានន័យយ៉ាងខ្លាំងចំពោះពួកគេ។ យើងក៏សូមរំលែកទុក្ខដល់ ក្រុមគ្រួសារជនស៊ីវិលស្លូតត្រង់ដែលបានស្លាប់នៅថ្ងៃនេះ ក្នុងការវាយប្រហារដ៏ឃោរឃៅនៅទីក្រុងកាប៊ុលដែរ”។

លោកបានបន្ថែមថា “សោកនាដកម្មនេះ មិនគួរត្រូវបានអនុញ្ញាតឲ្យកើតឡើង ដែលធ្វើឲ្យយើងមានទុក្ខព្រួយកាន់តែខ្លាំងឡើយ”។

លោក Trump បានរិះគន់យ៉ាងខ្លាំងលើការដោះស្រាយរបស់លោកប្រធានាធិបតី Joe Biden ចំពោះស្ថានការណ៍នៅអាហ្វហ្គានីស្ថាន រួមទាំងការជម្លៀសជនជាតិអាមេរិកដែលឈរជើងនៅទីនោះ និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានរបស់ពួកគេផងដែរ។

ស្របពេលជាមួយគ្នានោះ លោកស្រី Melania Trump បានបង្ហោះ Twitter ថា “យើងអធិស្ឋានសម្រាប់គ្រួសារនិងមនុស្សជាទីស្រលាញ់របស់វីរបុរសកងម៉ារីន ដែលត្រូវបានសម្លាប់នៅទីក្រុងកាប៊ុលនិងសម្រាប់អ្នករាល់គ្នាដែលកំពុងរងទុក្ខក្នុងគ្រាដ៏លំបាកនេះ”។

ក្រុមមន្រ្តីអាមេរិកបានប្តេជ្ញាបន្តបេសកកម្មជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន បើទោះបីជាក្រុម ISIS បានសម្លាប់ទាហាន ១៣ នាក់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការបំផ្ទុះគ្រាប់បែកពីរដងនៅអាកាសយានដ្ឋានក្រុងកាប៊ុលក៏ដោយ ហើយបានប្តេជ្ញាតាមប្រមាញ់ភេរវករដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

យ៉ាងណាក្តី អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump គឺលោក H.R. McMaster បានព្រមានថា នឹងមានការវាយប្រហារជាច្រើនទៀតកើតឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ តាលីបង់ បញ្ជាក់ច្បាស់ៗពីស្ថានភាពក្រុមខ្លួនក្នុងការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះក្រុងកាប៊ុល

The post Donald Trump និងភរិយា និយាយបែបណា ក្រោយការផ្ទុះគ្រាប់បែកនៅ កាប៊ុល? appeared first on Kampuchea Thmey Daily.

អាមេរិក ប្រឈមការវាយប្រហារបន្ថែមទៀត បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅទីក្រុង កាប៊ុល
កងទ័ពអាមេរិកដែលកំពុងជួយជម្លៀសជនជាតិអាហ្វហ្គានីស្ថាន ដើម្បីគេចចេញពីការគ្រប់គ្រងរបស់ក្រុមតាលីបង់ កំពុងប្រឈមនឹងការវាយប្រហារបន្ថែមទៀតនៅថ្ងៃសុក្រនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីក្រុមភេរវករសម្ព័ន្ធ ISIS បើកការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខ្លោងទ្វារ អាកាសយានដ្ឋានក្រុងកាប៊ុល ដែលមានមនុស្សកកកុញដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៦០ នាក់និងកងទ័ពអាមេរិក ១៣ នាក់។

វីដេអូដែលថតដោយអ្នកកាសែតអាហ្វហ្គានីស្ថាន បានបង្ហាញពីសាកសពរាប់សិបនាក់ នៅរាយប៉ាយជុំវិញប្រឡាយមួយ នៅជាយព្រលានយន្តហោះ។ សាក្សីបាននិយាយថា មានការផ្ទុះច្រើនលើកនិងការបាញ់កាំភ្លើងនៅទីនោះ។

សម្ព័ន្ធក្រុមរដ្ឋឥស្លាម ISKP (ISIS-K) ក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់របស់ខ្លួន បានកំណត់គោលដៅលើអ្នកបកប្រែនិងអ្នកដែលសហការជាមួយកងទ័ពអាមេរិក។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាសងសឹកចំពោះការវាយប្រហារនៅទីក្រុងកាប៊ុល។ លោកនិយាយថា “យើងនឹងតាមរកអ្នកហើយឲ្យអ្នកសងវិញ ចំពោះអ្វីដែលអ្នកបានធ្វើ។ ខ្ញុំនឹងការពារផលប្រយោជន៍របស់យើង ចំពោះប្រជាជនរបស់យើងដោយគ្រប់វិធានការតាមបញ្ជារបស់ខ្ញុំ”។

កងទ័ពអាមេរិកចំនួន ១៣ នាក់ដែលស្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ គឺជាការបាត់បង់ដ៏អាក្រក់បំផុតក្នុងរយៈពេលត្រឹមមួយថ្ងៃ សម្រាប់កងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានចាប់តាំងពីការវាយប្រហារខែសីហាឆ្នាំ ២០១១ ទៅលើឧទ្ធម្ភាគចក្រ Chinook ដែលបានសម្លាប់យោធាចំនួន ៣០ នាក់។

ប្រធានាធិបតីអាមេរិកលោក Joe Biden

លោកឧត្តមសេនីយ៍ Frank McKenzie ប្រធានបញ្ជាការកណ្តាលអាមេរិកបាននិយាយថា មេបញ្ជាការអាមេរិកកំពុងប្រុងជើងការខ្ពស់ ចំពោះការវាយប្រហារដែលអាចកើតមានឡើងបន្ថែមទៀត។

លោកនិយាយថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីត្រៀមខ្លួន”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ មកស្គាល់ឲ្យច្បាស់ពីក្រុមដែលបំផ្ទុះគ្រាប់បែកអត្តឃាត នៅព្រលានយន្តហោះទីក្រុង កាប៊ុល តើពួកគេជានរណា?

The post អាមេរិក ប្រឈមការវាយប្រហារបន្ថែមទៀត បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅទីក្រុង កាប៊ុល appeared first on Kampuchea Thmey Daily.

យោធាអាមេរិក មិនមានសមត្ថភាពជួយសង្គ្រោះជនជាតិរបស់ខ្លួន ដែលជាប់នៅខាងក្រៅទីក្រុង កាប៊ុល បានទេ
លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា យោធាអាមេរិកមិនមានសមត្ថភាពជួយសង្គ្រោះជនជាតិអាមេរិកនិងអាហ្វហ្គានីស្ថាន ដែលចង់ចាកចេញពីប្រទេសខណៈពួកគេកំពុងស្ថិតនៅខាងក្រៅទីក្រុងកាប៊ុលបាននោះទេ។

លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ

លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនចង់ដាក់ការរំពឹងទុកថា យើងនឹងអាចហោះហើរទូទាំងប្រទេស ដើម្បីយកមនុស្សបាននោះទេ”។

មន្ទីរបញ្ចកោណបានបញ្ជាក់ថា យោធាអាមេរិកបានប្រើឧទ្ធម្ភាគចក្រ ដើម្បីដឹកមនុស្សចូលទៅក្នុងអាកាសយានដ្ឋានចំនួន ៣ លើកមកហើយ ហើយនិយាយថា រដ្ឋាភិបាលអាមេរិកកំពុងទទួលការអំពាវនាវសុំជំនួយពីអ្នកដទៃ។

ក្នុងចំណោមពួកគេ មានជនជាតិអាហ្វហ្គានីស្ថានចំនួន៤០នាក់ មកពីទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ដែលមិនអាចទៅដល់ទីក្រុងកាប៊ុលបាន។ នេះបើយោងតាមកាសែត San Diego Union-Tribune។

លោក Kirby និយាយថា “មានដែនកំណត់ចំពោះសមត្ថភាពរបស់យើង នៅទីនេះ។ ប៉ុន្តែនៅពេលដែលយើងអាចជួយបាន ហើយប្រសិនបើយើងត្រូវការយន្តហោះដើម្បីជួយ យើងនឹងធ្វើវា”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ពលរដ្ឋ អាហ្វហ្គានីស្ថាន ដែលមានឯកសារស្របច្បាប់ សង្ឃឹមជម្លៀសចេញពីប្រទេស ក្រោយដាច់ខែនេះ

The post យោធាអាមេរិក មិនមានសមត្ថភាពជួយសង្គ្រោះជនជាតិរបស់ខ្លួន ដែលជាប់នៅខាងក្រៅទីក្រុង កាប៊ុល បានទេ appeared first on Kampuchea Thmey Daily.