Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ស្លាប់​កើន​ដល់ជាង​១៧០​នាក់​ពី​ការ​វាយ​ប្រហារ​នៅ​កាប៊ុល

បានផុស

នៅ

អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​​នៅ​ហ្វូង​មនុស្ស​នៅ​ព្រលាន​យន្តហោះ​កាប៊ុល​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​រហូត​ដល់​ពេល​នេះ មនុស្ស​ស្លាប់​បាន​កើន​ឡើង​ដល់​១៧០​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​រាយការណ៍​ផ្សាយ​បន្ត​ផ្ទាល់​របស់​ CNN បាន​ឲ្យ​ដឹង​ថា៖

  • សមាជិក​កម្លាំង​ទ័ព​សហរដ្ឋ​អាមេរិក​១៣​នាក់​ត្រូវ​បាន​សម្លាប់ និង​១៨​នាក់​បាន​របួស​ពី​ការ​វាយ​ប្រហារ​មួយ​នៅ​ព្រលាន​យន្តហោះ​កាប៊ុល។ នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​ប្រធាន​បញ្ជាការ​កណ្តាល​អាមេរិក​បាន​និយាយ។
  • រហូត​ដល់​ពេល​នេះ មនុស្ស​ជាង​១៧០​នាក់​ត្រូវ​បាន​សម្លាប់ និង​ហោច​ណាស់​២០០​នាក់​បាន​របួស។ នេះ​បើ​យោង​តាម​​មន្ត្រី​ក្រសួងសុខាភិបាល​សាធារណៈ​អាហ្វហ្គានីស្ថាន​បាន​បញ្ជាក់។
  • ការ​វាយប្រហារ​បាន​កើត​មាន​ឡើង​នៅ​ពេល​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេង​ៗ​កំពុង​ព្យាយាម​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​អាហ្វហ្គានីស្ថាន​ មុន​ពេល​កាល​បរិច្ឆេទ​កំណត់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​សីហា​នេះ​សម្រាប់​ការ​ដក​កង​ទ័ព​ចេញ​របស់​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន។
  • មនុស្ស​៤២០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ព្រលាន​យន្តហោះ​កាប៊ុល​ក្នុង​រយៈ​ពេល​១២​ម៉ោង​ចុង​ក្រោយ​គិត​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ។
  • មន្ទីរ​បញ្ចកោណ​បាន​និយាយ​ថា បច្ចុប្បន្ន​នេះ ​ព្រលានយន្តហោះ​កាប៊ុល​មិន​មែន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​តាលីបង់​ទេ ប៉ុន្តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់កម្លាំង​ទ័ព​អាមេរិក​ដដែល។
  • តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ការបរទេស​អាមេរិក​ថា ខ្លួន​មិន​ដឹង​ច្បាស់​ទេ​ថា​នៅ​ពេល​ណា​ទើប​ការ​ហោះ​ហើរ​នឹង​បន្ត​ប្រតិបត្តិការ​ធម្មតា​វិញ​នៅ​ព្រលាន​យន្តហោះ​កាប៊ុល៕

    ប្រែ​សម្រួល៖ វីរបុត្រ
    ប្រភព៖ CNN
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៦ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២១ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៣ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម