Connect with us

ព័ត៌មានអន្ដរជាតិ

Update៖ រ៉ុកកែតហោះសំដៅព្រលានយន្តហោះក្រុងកាប៊ុល​ ត្រូវប្រព័ន្ធការពារមីស៊ីលអាមេរិក ស្ទាក់ចាប់បាន

បានផុស

នៅ

រ៉ុកកែតចំនួន៥គ្រាប់ ត្រូវបានបាញ់ចេញពីរថយន្តមួយគ្រឿង ហោះឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុង កាប៊ុល ប៉ុន្តែត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារមីស៊ីលអាមេរិក។

សេតវិមានបានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែនិយាយថា ការជម្លៀសរបស់ខ្លួននឹងនៅតែបន្ត ដោយគ្មានការរំខាន។

ឧបទ្ទវហេតុនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក បានរារាំងនូវអ្វីដែលក្រុមមន្រ្តីនិយាយថា ជាការវាយប្រហារមួយទៀតនៅព្រលានយន្តហោះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគ្រោងនឹងដកកងទ័ពរបស់ខ្លួននិងបញ្ចប់ការជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រឹមថ្ងៃអង្គារស្អែកនេះ។

រហូតមកដល់ពេលនេះ មិនមានរបាយការណ៍អំពីការស្លាប់និងរបួសជនជាតិអាមេរិកឬអាហ្វហ្កានីស្ថានពីឧបទ្ទវហេតុនេះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រ៉ុកកែត ៥ គ្រាប់ បាញ់សំដៅទៅ ព្រលានយន្តហោះក្រុង កាប៊ុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម