ព័ត៌មានអន្ដរជាតិ
Donald Trump និងភរិយា និយាយបែបណា ក្រោយការផ្ទុះគ្រាប់បែកនៅ កាប៊ុល?
លោក Donald Trump និងលោកស្រី Melania Trump កាលពីថ្ងៃព្រហស្បតិ៍ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះសមាជិកយោធាអាមេរិកទាំង ១៣ នាក់ ដែលបានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុង កាប៊ុល។
អតីតប្រធានាធិបតីអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកស្រី Melania និងខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារនៃសមាជិកយោធាដ៏ក្លាហាននិងអង់អាចរបស់យើង ដែលកាតព្វកិច្ចរបស់ពួកគេចំពោះសហរដ្ឋអាមេរិក មានន័យយ៉ាងខ្លាំងចំពោះពួកគេ។ យើងក៏សូមរំលែកទុក្ខដល់ ក្រុមគ្រួសារជនស៊ីវិលស្លូតត្រង់ដែលបានស្លាប់នៅថ្ងៃនេះ ក្នុងការវាយប្រហារដ៏ឃោរឃៅនៅទីក្រុងកាប៊ុលដែរ”។
លោកបានបន្ថែមថា “សោកនាដកម្មនេះ មិនគួរត្រូវបានអនុញ្ញាតឲ្យកើតឡើង ដែលធ្វើឲ្យយើងមានទុក្ខព្រួយកាន់តែខ្លាំងឡើយ”។
លោក Trump បានរិះគន់យ៉ាងខ្លាំងលើការដោះស្រាយរបស់លោកប្រធានាធិបតី Joe Biden ចំពោះស្ថានការណ៍នៅអាហ្វហ្គានីស្ថាន រួមទាំងការជម្លៀសជនជាតិអាមេរិកដែលឈរជើងនៅទីនោះ និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានរបស់ពួកគេផងដែរ។
ស្របពេលជាមួយគ្នានោះ លោកស្រី Melania Trump បានបង្ហោះ Twitter ថា “យើងអធិស្ឋានសម្រាប់គ្រួសារនិងមនុស្សជាទីស្រលាញ់របស់វីរបុរសកងម៉ារីន ដែលត្រូវបានសម្លាប់នៅទីក្រុងកាប៊ុលនិងសម្រាប់អ្នករាល់គ្នាដែលកំពុងរងទុក្ខក្នុងគ្រាដ៏លំបាកនេះ”។
ក្រុមមន្រ្តីអាមេរិកបានប្តេជ្ញាបន្តបេសកកម្មជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន បើទោះបីជាក្រុម ISIS បានសម្លាប់ទាហាន ១៣ នាក់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការបំផ្ទុះគ្រាប់បែកពីរដងនៅអាកាសយានដ្ឋានក្រុងកាប៊ុលក៏ដោយ ហើយបានប្តេជ្ញាតាមប្រមាញ់ភេរវករដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
យ៉ាងណាក្តី អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump គឺលោក H.R. McMaster បានព្រមានថា នឹងមានការវាយប្រហារជាច្រើនទៀតកើតឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តាលីបង់ បញ្ជាក់ច្បាស់ៗពីស្ថានភាពក្រុមខ្លួនក្នុងការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះក្រុងកាប៊ុល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


