ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ព្រមានថា ការវាយប្រហារមួយទៀតនៅ ព្រលានយន្តហោះក្រុង កាប៊ុល ជិតកើតឡើងហើយ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថា ការវាយប្រហារមួយទៀតនៅអាកាសយានដ្ឋានក្រុងកាប៊ុល ជិតកើតឡើងហើយ បន្ទាប់ពីមេបញ្ជាការយោធាបានប្រាប់លោកថា វាអាចកើតឡើងនៅព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។

ការព្រមាននេះបានធ្វើឡើង ស្របពេលសហរដ្ឋអាមេរិក កំពុងបន្តការជម្លៀស។
មនុស្សប្រហែល ១៧០ នាក់ បានស្លាប់បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានកំណត់គោលដៅលើព្រលានយន្តហោះ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុម IS-K បានអះអាងទទួលខុសត្រូវចំពោះ ការវាយប្រហារនេះ។
ជាការសងសឹក សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីល្ងាចថ្ងៃសុក្រ ដោយបានសម្លាប់សមាជិកកំពូលពីរនាក់របស់ក្រុម IS-K ឬគេស្គាល់ថាជាក្រុមរដ្ឋឥស្លាម (IS) នៅខេត្ត Khorasan។

សមាជិកទាំងពីរ ត្រូវបានគេជឿថា ជាអ្នករៀបចំផែនការនិងជាអ្នកសម្របសម្រួលបំផ្ទុះគ្រាប់បែក។
លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា “ការវាយប្រហារនេះ មិនមែនជាលើកចុងក្រោយនោះទេ”។

គួរបញ្ជាក់ថា ISIS-K គឺជាក្រុមប្រព្រឹត្តអំពើឃោឃៅនិងហិង្សាបំផុត ក្នុងចំណោមក្រុមសកម្មប្រយុទ្ធជីហាដទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ពួកគេមានការខ្វែងគំនិតគ្នាជាមួយក្រុមតាលីបង់ ដោយចោទប្រកាន់ពួកគេថាបានបោះបង់ចោលពួកជីហាដនិងសមរភូមិ ហើយងាកទៅរកការចរចាសន្តិភាពនៅក្នុងសណ្ឋាគារលំដាប់ខ្ពស់នៅទីក្រុងដូហា ប្រទេសកាតាវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ពីតំណែងរដ្ឋមន្ត្រី អាហ្វហ្គានីស្ថាន មកជាអ្នកធាក់កង់ដឹកជញ្ជូនអាហារនៅ អាល្លឺម៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


