Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់ឲ្យច្បាស់ពីក្រុមដែលបំផ្ទុះគ្រាប់បែកអត្តឃាត នៅព្រលានយន្តហោះទីក្រុង កាប៊ុល តើពួកគេជានរណា?

បានផុស

នៅ

Isis-K ឬឈ្មោះពេញ Islamic State Khorasan Province (ISKP) គឺជាសម្ព័ន្ធក្នុងតំបន់របស់ក្រុមរដ្ឋឥស្លាម ISIS ដែលសកម្មនៅប្រទេស អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន។

ពួកគេគឺជាក្រុមប្រព្រឹត្តអំពើឃោឃៅនិងហិង្សាបំផុត ក្នុងចំណោមក្រុមសកម្មប្រយុទ្ធជីហាដទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ក្រុមនេះ ត្រូវបានបង្កើតឡើងនៅខែមករាឆ្នាំ ២០១៥ នៅពេលអំណាចក្រុម IS ក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីឡើងដល់កំពូល មុនពេលរដ្ឋកាលីហ្វាតដែលប្រកាសដោយខ្លួនឯង ត្រូវរងបរាជ័យនិងកម្ទេចដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក។

ក្រុមនេះ បានកែនសកម្មប្រយុទ្ធចេញពីក្រុមជីហាដអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន ជាពិសេសសមាជិកក្រុមតាលីបង់អាហ្វហ្គានីស្ថានដែលរត់ចោលជួរ ព្រោះពួកគេមើលឃើញថា អង្គការរបស់ខ្លួនមិនទាន់ជ្រុលនិយមខ្លាំងនោះទេ។

តើ Isis-K ខ្លាំងប៉ុនណា?

Isis-K ត្រូវបានស្តីបន្ទោសចំពោះអំពើឃោរឃៅដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបើកការវាយប្រហារផ្តោតលើសាលារៀនរបស់ក្មេងស្រី មន្ទីរពេទ្យនិងសូម្បីតែបន្ទប់សម្ភព ដោយនៅទីនោះ​ ពួកគេបានបាញ់សម្លាប់ស្ត្រីមានផ្ទៃពោះនិងគិលានុបដ្ឋាយិកា។

មិនដូចតាលីបង់ដែលផ្តោតការចាប់អារម្មណ៍តែនៅអាហ្វហ្គានីស្ថានទេ ក្រុម Isis-K គឺជាផ្នែកមួយនៃបណ្តាញ IS ទូទាំងពិភពលោក ដែលព្យាយាមវាយប្រហារគោលដៅលោកខាងលិច អន្តរជាតិនិងមនុស្សធម៌គ្រប់ទីកន្លែងដែលពួកគេអាចទៅដល់។

តើពួកគេស្ថិតនៅទីណា?

Isis-K មានមូលដ្ឋាននៅខេត្ត Nangarhar ភាគខាងកើត ជិតផ្លូវរត់ពន្ធមនុស្សនិងគ្រឿងញៀន ចេញចូលប្រទេសប៉ាគីស្ថាន។

នៅពេលក្រុមនេះឡើងដល់ចំណុចកំពូល ពួកគេមានអ្នកប្រយុទ្ធប្រហែល ៣,០០០ នាក់ ប៉ុន្តែបានស្លាប់និងរងរបួសយ៉ាងច្រើន នៅក្នុងការប៉ះទង្គិចជាមួយទាំងកងកម្លាំងសន្តិសុខអាមេរិកនិងអាហ្វហ្គានីស្ថាន និងទាំងជាមួយក្រុមតាលីបង់ផងដែរ។

តើពួកគេមានទំនាក់ទំនងជាមួយតាលីបង់ដែរឬទេ?

ប្រហែលជា មាន តាមរយៈភាគីទីបី គឺបណ្តាញ Haqqani។

យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា មានទំនាក់ទំនងយ៉ាងរឹងមាំរវាង Isis-K និង Haqqani ដែលជាបណ្តាញមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ តាលីបង់។

បច្ចុប្បន្ន បុរសដែលទទួលបន្ទុកផ្នែកសន្តិសុខនៅទីក្រុងកាប៊ុលគឺមានឈ្មោះ Khalil Haqqani ដែលគេតាមចាប់ ហើយក្បាលរបស់គាត់មានតម្លៃរហូតដល់ទៅ ៥លានដុល្លារឯណោះ។

លោកវេជ្ជបណ្ឌិត Sajjan Gohel មកពីមូលនិធិអាស៊ីប៉ាស៊ីហ្វិក បានឃ្លាំមើលបណ្តាញសកម្មប្រយុទ្ធនៅអាហ្វហ្គានីស្ថាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោកនិយាយថា “ការវាយប្រហារធំៗជាច្រើនលើក នៅចន្លោះឆ្នាំ២០១៩ ដល់២០២១ គឺពាក់ព័ន្ធនឹងកិច្ចសហការរវាង Isis-K, បណ្តាញ Haqqani របស់តាលីបង់និងក្រុមភេរវករដទៃទៀតដែលមានមូលដ្ឋាននៅប្រទេស ប៉ាគីស្ថាន”។

នៅពេលដែលក្រុមតាលីបង់ កាន់កាប់ទីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ខែសីហា ក្រុមនេះបានដោះលែងអ្នកទោសមួយចំនួនធំ ចេញពីពន្ធនាគារ Pul-e-Charki ដែលរួមមានទាំងសកម្មប្រយុទ្ធក្រុម IS និងអាល់កៃដាផងដែរ។

ប៉ុន្តែក្រុម ISIS-K មានការខ្វែងគំនិតគ្នាជាមួយក្រុមតាលីបង់ ដោយចោទប្រកាន់ពួកគេថាបានបោះបង់ចោលពួកជីហាដនិងសមរភូមិ ហើយងាកទៅរកការចរចាសន្តិភាពនៅក្នុងសណ្ឋាគារលំដាប់ខ្ពស់នៅទីក្រុងដូហា ប្រទេសកាតាវិញ។

ឥឡូវនេះ ក្រុមសកម្មប្រយុទ្ធ IS គឺជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំមួយ សម្រាប់រដ្ឋាភិបាលតាលីបង់ដែលនឹងចូលកាន់តំណែង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទស្សនាវីដេអូនិងរូបភាពរន្ធត់ៗ បន្ទាប់ពីការវាយប្រហារអត្តឃាតនៅ អាហ្វហ្គានីស្ថាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៥ វិនាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ៧ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម៨ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១១ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៣៩ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម