ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធម្តាយអ្នកនាំពាក្យតាលីបង់ ស្លាប់និងរបួសមនុស្សជិត ៥០នាក់
គ្រាប់បែកមួយគ្រាប់ ដែលកំណត់គោលដៅលើច្រកចូលវិហារឥស្លាមមួយនៅក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យជនស៊ីវិលមួយចំនួនបាត់បង់ជីវិត។
គ្រាប់បែក បានកំណត់គោលដៅលើវិហារឥស្លាម Eidgah ខណៈអ្នកគោរពបូជា កំពុងប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធម្តាយរបស់អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahi ហើយការបំផ្ទុះគ្រាប់បែកនេះ តំណាងឲ្យការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងនៅអាហ្វហ្គានីស្ថាន ចាប់តាំងពីការចាកចេញរបស់កងកម្លាំងសហរដ្ឋអាមេរិក។
ក្រុមតាលីបង់និយាយថា មនុស្សចំនួន៥នាក់បានស្លាប់ និង១០នាក់ទៀតរងរបួសប៉ុន្តែប្រភពមន្ទីរពេទ្យនិយាយថា ចំនួនអ្នកស្លាប់គឺ ១០ នាក់និងរបួសជាង ៣០ នាក់នេះ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមអ្នកនាំពាក្យលោក Bilal Karimi បានបញ្ជាក់ថា យុទ្ធជនតាលីបង់ មិនមានគ្រោះថ្នាក់ក្នុងការវាយប្រហារនេះទេ។
ការវាយប្រហារនេះ ត្រូវបានអះអាងដោយក្រុម IS-K ដែលជាសម្ព័ន្ធរបស់ក្រុមរដ្ឋឥស្លាមនៅខេត្ត Khorasan។
ការវាយប្រហារប្រឆាំងក្រុមតាលីបង់ដោយក្រុមសកម្មប្រយុទ្ធ IS បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីក្រុមតាលីបង់ ក្តោបក្តាប់អំណាចកាលពីពាក់កណ្តាលខែសីហា។
ក្រុមសកម្មប្រយុទ្ធ IS ក៏ទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីខែសីហានៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល ដែលបានសម្លាប់ជនជាតិអាហ្វហ្គានីស្ថាន ១៦៩ នាក់និងសមាជិកយោធាអាមេរិក ១៣ នាក់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តាលីបង់ ចូលវាយឆ្មក់កន្លែងលាក់ខ្លួនរបស់ក្រុម IS សម្លាប់ និងចាប់ខ្លួនច្រើននាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


