ព័ត៌មានអន្ដរជាតិ
យោធាអាមេរិក មិនមានសមត្ថភាពជួយសង្គ្រោះជនជាតិរបស់ខ្លួន ដែលជាប់នៅខាងក្រៅទីក្រុង កាប៊ុល បានទេ
លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា យោធាអាមេរិកមិនមានសមត្ថភាពជួយសង្គ្រោះជនជាតិអាមេរិកនិងអាហ្វហ្គានីស្ថាន ដែលចង់ចាកចេញពីប្រទេសខណៈពួកគេកំពុងស្ថិតនៅខាងក្រៅទីក្រុងកាប៊ុលបាននោះទេ។

លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនចង់ដាក់ការរំពឹងទុកថា យើងនឹងអាចហោះហើរទូទាំងប្រទេស ដើម្បីយកមនុស្សបាននោះទេ”។
មន្ទីរបញ្ចកោណបានបញ្ជាក់ថា យោធាអាមេរិកបានប្រើឧទ្ធម្ភាគចក្រ ដើម្បីដឹកមនុស្សចូលទៅក្នុងអាកាសយានដ្ឋានចំនួន ៣ លើកមកហើយ ហើយនិយាយថា រដ្ឋាភិបាលអាមេរិកកំពុងទទួលការអំពាវនាវសុំជំនួយពីអ្នកដទៃ។

ក្នុងចំណោមពួកគេ មានជនជាតិអាហ្វហ្គានីស្ថានចំនួន៤០នាក់ មកពីទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ដែលមិនអាចទៅដល់ទីក្រុងកាប៊ុលបាន។ នេះបើយោងតាមកាសែត San Diego Union-Tribune។
លោក Kirby និយាយថា “មានដែនកំណត់ចំពោះសមត្ថភាពរបស់យើង នៅទីនេះ។ ប៉ុន្តែនៅពេលដែលយើងអាចជួយបាន ហើយប្រសិនបើយើងត្រូវការយន្តហោះដើម្បីជួយ យើងនឹងធ្វើវា”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ពលរដ្ឋ អាហ្វហ្គានីស្ថាន ដែលមានឯកសារស្របច្បាប់ សង្ឃឹមជម្លៀសចេញពីប្រទេស ក្រោយដាច់ខែនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


