ព័ត៌មានអន្ដរជាតិ
អាមេរិកសារភាពថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅ កាប៊ុល សម្លាប់ជនស៊ីវិល ១០នាក់
សហរដ្ឋអាមេរិកបានសារភាពថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុង កាប៊ុល ប៉ុន្មានថ្ងៃមុនការដកទ័ពរបស់ខ្លួន បានសម្លាប់មនុស្សស្លូតត្រង់ចំនួន១០នាក់។
ការស៊ើបអង្កេតរបស់បញ្ជាការកណ្តាលអាមេរិក បានរកឃើញថា បុគ្គលិកជំនួយម្នាក់និងសមាជិក៩នាក់ក្នុងគ្រួសាររបស់គាត់ រួមទាំងក្មេងៗ៧នាក់ផងដែរ បានស្លាប់នៅក្នុងការវាយប្រហារថ្ងៃទី ២៩ ខែសីហា។

ក្មេងតូចជាងគេគឺមានអាយុទើបតែ ពីរឆ្នាំប៉ុណ្ណោះ។
ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយប្រហារភេរវកម្មនៅអាកាសយានដ្ឋានក្រុងកាប៊ុល ចំពេលមានកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជនយ៉ាងស្វិតស្វាញ ក្រោយពេលក្រុមតាលីបង់វិលត្រឡប់មកកាន់អំណាចភ្លាមៗ។

វាគឺជាសកម្មភាពចុងក្រោយបង្អស់របស់យោធាអាមេរិក នៅអាហ្វហ្គានីស្ថាន មុនពេលបញ្ចប់ប្រតិបត្តិការរយៈពេល ២០ ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសនេះ។
មេបញ្ជាការកណ្តាលអាមេរិកលោក Kenneth McKenzie បាននិយាយថា ចារកម្មអាមេរិកបានតាមដានរថយន្តរបស់បុគ្គលិកជំនួយនេះអស់រយៈពេល ៨ ម៉ោង ដោយជឿជាក់ថា វាមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ IS -K ដែលជាសាខាក្នុងតំបន់របស់ក្រុមរដ្ឋឥស្លាម (IS) ។

ការស៊ើបអង្កេតបានរកឃើញថា រថយន្តរបស់បុរសរូបនោះ ត្រូវបានគេឃើញនៅបរិវេណមួយដែលមានទំនាក់ទំនងជាមួយក្រុម IS-K ហើយចលនារបស់វាគឺត្រូវគ្នាជាមួយចារកម្មផ្សេងទៀតអំពីផែនការរបស់ក្រុមភេរវកម្ម សម្រាប់វាយប្រហារនៅអាកាសយានដ្ឋានក្រុងកាប៊ុល។
លោកឧត្តមសេនីយ៍ McKenzie បានពណ៌នាការវាយប្រហារនោះថាជា “កំហុសសោកនាដកម្ម” ហើយបានបន្ថែមថា ក្រុមតាលីបង់ មិនជាប់ពាក់ព័ន្ធនឹងចារកម្មដែលនាំឲ្យមានការវាយប្រហារនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ការស្លាប់កើនដល់ជាង១៧០នាក់ពីការវាយប្រហារនៅកាប៊ុល
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


