ព័ត៌មានអន្ដរជាតិ
ពីតំណែងរដ្ឋមន្ត្រី អាហ្វហ្គានីស្ថាន មកជាអ្នកធាក់កង់ដឹកជញ្ជូនអាហារនៅ អាល្លឺម៉ង់
លោក Sayed Sadaat ធ្លាប់ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងនៅក្នុងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន មុននឹងផ្លាស់ទៅប្រទេសអាល្លឺម៉ង់កាលពីខែធ្នូឆ្នាំ ២០២០ បច្ចុប្បន្ននេះគឺជាអ្នកដឹកជញ្ជូននៅទីក្រុង Leipzig ភាគខាងកើត ។

លោកបាននិយាយថា មនុស្សមួយចំនួននៅអាហ្វហ្គានីស្ថាន បានរិះគន់គាត់ចំពោះការទទួលយកការងារបែបនេះ បន្ទាប់ពីធ្លាប់បម្រើការនៅក្នុងរដ្ឋាភិបាលអស់រយៈពេល ២ ឆ្នាំ ហើយបានលាលែងពីតំណែងនៅឆ្នាំ ២០១៨ ។

ដោយឈរក្បែរកង់នៅក្នុងឯកសណ្ឋានពណ៌ទឹកក្រូច បុរសជនជាតិអង់គ្លេស-អាហ្វហ្គានីស្ថាន វ័យ ៤៩ ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំគ្មានអារម្មណ៍ថាវាមានកំហុសនោះទេ ។ ខ្ញុំបានលាឈប់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយសារតែមានការខ្វែងគំនិតគ្នាជាមួយសមាជិកនៃរង្វង់ប្រធានាធិបតី” ។

លោក Sadaat និយាយទៀតថា “ខ្ញុំសង្ឃឹមថា អ្នកនយោបាយដទៃទៀតក៏ដើរតាមផ្លូវដូចគ្នានេះដែរ ដោយធ្វើការជាមួយសាធារណជនជាជាងរស់នៅលាក់ខ្លួន”។

រឿងរ៉ាវរបស់គាត់ទទួលបានភាពលេចធ្លោ ជាពិសេសជាមួយនឹងភាពវឹកវរដែលបានកើតឡើងនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់កាន់កាប់ ។ គ្រួសារ និងមិត្តភក្តិរបស់គាត់ក៏ចង់ចាកចេញដែរ ដោយសង្ឃឹមថានឹងចូលរួមជាមួយមនុស្សរាប់ពាន់នាក់ផ្សេងទៀត នៅលើជើងហោះហើរជម្លៀស ឬព្យាយាមស្វែងរកផ្លូវផ្សេងទៀតចេញពីប្រទេស ។

បើទោះជាមានសញ្ជាតិអង់គ្លេសផងដែរ ប៉ុន្តែលោក Sadaat បានជ្រើសរើសប្រទេសអាល្លឺម៉ង់ ព្រោះគាត់រំពឹងថា វានឹងមានអនាគតសេដ្ឋកិច្ចល្អប្រសើរ និងមានតួនាទីឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍ និងព័ត៌មានវិទ្យាក្នុងរយៈពេលវែង ដោយសារតែលោកមានសញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍ ខណៈលោកក៏សង្ឃឹមដែរថា នឹងអាចរកការងារក្នុងវិស័យពាក់ព័ន្ធផ្សេងទៀត បើទោះជាមិនមានសញ្ជាតិអាល្លឺម៉ង់ក៏ដោយ ។

លោក Sadaat បាននិយាយថា “ភាសាគឺជាផ្នែកសំខាន់បំផុត ។ ជារៀងរាល់ថ្ងៃគាត់ធ្វើការនៅសាលាភាសាអាល្លឺម៉ង់ ៤ ម៉ោង មុនពេលចាប់ផ្តើមធ្វើជាអ្នកដឹកជញ្ជូនអាហារពេលល្ងាចរយៈពេល ៦ ម៉ោងឲ្យក្រុមហ៊ុន Lieferando” ។ លោកបាននិយាយថា “ពីរបីថ្ងៃដំបូងវាគួរឲ្យរំភើបណាស់ ប៉ុន្តែវាពិបាកដោយសារបញ្ហាប្រឈមនៃការរៀនសូត្រជិះកង់ក្នុងទីក្រុង” ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ តាលីបង់ ទុកពេល ៧ ថ្ងៃឲ្យ អាហ្វហ្គានីស្ថាន ប្រគល់អាវុធ អ្នកបដិសេធត្រូវកាត់ទោស
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


