រោគសញ្ញាកូវីដ១៩ Archives - Kampuchea Thmey Daily

អូមីក្រុង កើតលើទារក មានរោគសញ្ញាអ្វីខ្លះ? គួរការពារបែបណា?
ពិត​ណាស់​ ទារក​ទើប​កើត​ និង​ក្មេង​តូច​ៗ ​មាន​​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ​​នៅ​ឡើយ​​។ ហេតុ​នេះ​ហើយ​ ទើប​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​កូន​ឲ្យ​បាន​ដិតដល់​ ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​គឺ​វីរុស​កូវីដ​-១៩​ តែ​ម្ដង​។ យ៉ាង​ណា​មិញ តើ​អូមីក្រុង​បង្ក​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ទារក​ទើប​កើត​ ហើយ​វីរុស​បំប្លែង​ថ្មី​នេះ​មាន​រោគសញ្ញា​យ៉ាង​ម៉េច​ខ្លះ​ចំពោះ​អា​អូន​តូច​ៗ?

ឥទ្ធិពល​នៃ​អូមីក្រុង​​ចំពោះ​​ទារក​ទើប​កើត

​​​ទារក​ក្រោម​អាយុ ​១​ឆ្នាំ​ ងាយ​នឹង​ឆ្លង​វីរុស​កូវីដ​​បំប្លែង​ថ្មី អូមីក្រុង​ ព្រម​ទាំង​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ជាង​កុមារ​​ធំ​ៗ​។ ប៉ុន្តែ​ ប៉ា​ម៉ាក់​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​ការពារ​កូន​ពី​វីរុស​នេះ​ ដោយ​៖

ប៉ា​ម៉ាក់​ និង​អ្នក​មើល​ថែ​ទាំ​ទារក​គួរ​ពាក់​ម៉ាស​ នៅ​ពេល​បី​ លេង​ ឬ​បញ្ចុក​អាហារ​ដល់​ទារក​ទើប​កើត។ ជាមួយ​គ្នា​នេះ​ដែរ គួរ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​មុន​ពេល​ចូល​ជិត​កូន​។

ការ​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩ ​​ឲ្យ​គ្រប់​ដូស​មាន​សារសំខាន់​ណាស់​​​ចំពោះ​ប៉ា​ម៉ាក់​ និង​​អ្នក​មើល​ថែទាំ​ក្មេង​

គួរ​​​តម្លើង​​ឧបករណ៍​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​បិទ​ជិត​ដែល​អា​អូន​ស្នាក់​នៅ​​​ភាគ​ច្រើន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​វីរុស​កូវីដ​-១៩។

ប្រសិនបើ​ប៉ា​ម៉ាក់​មាន​រោគសញ្ញា​ដូចជា​ក្អក​ ផ្ដាសាយ កណ្ដាស់​ អស់​កម្លាំង​ គ្រុន​ក្ដៅ ឬ​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ ជា​ដើម យក​ល្អ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​កូន​រហូត​ទាល់​តែ​ខ្លួន​បាន​ជា​សះស្បើយ​ទាំង​ស្រុង​។

គួរ​កាត់បន្ថយ​ការ​ទៅ​លេង​ផ្ទះ​សាច់ញាតិ​ បងប្អូន​ ពីព្រោះ​ទារក​ទើប​កើត​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​​។

ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន​ គួរ​ជៀសវាង​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​​។

រោគសញ្ញា​នៃ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ចំពោះ​ទារក​ទើប​កើត​

គ្រុន​ក្ដៅ​

ក្អក​

ហៀរ​សំបោរ​

តឹង​ច្រមុះ

រាករូស​

អស់​កម្លាំង​

ដកដង្ហើម​ខ្លី​ៗ

ក្អួត​

មិន​ឃ្លាន​អាហារ​ឬបៅ

ក្នុង​ករណី​ដែល​ប៉ា​ម៉ាក់​ឃើញ​​កូន​មាន​រោគសញ្ញា​ខាង​លើ​ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​​ជា​បន្ទាន់​ និង​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ផ្ដេសផ្ដាស​ឡើយ ពីព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អា​អូន​បាន​​៕

អត្ថ​បទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖សព្វថ្ងៃ អ្នកឆ្លង​ អូមីក្រុង អាចដោយសារមូលហេតុទាំងនេះ

ចុចអាន៖ដុកទ័របកស្រាយលម្អិត Omicron ឆ្លងប៉ុន្មានថ្ងៃ ទើបបង្ហាញរោគសញ្ញាឲ្យដឹងខ្លួន

The post អូមីក្រុង កើតលើទារក មានរោគសញ្ញាអ្វីខ្លះ? គួរការពារបែបណា? appeared first on Kampuchea Thmey Daily.

គ្រូពេទ្យព្រមានជាថ្មី! អ្នកឆ្លងកូវីដពីមុន អាចអូសបន្លាយជិតមួយឆ្នាំ ប្រសិនបើប្រហែសខ្លួន
សាស្ត្រាចារ្យសាកលវិទ្យាល័យ Chulalongkorn បាននិយាយនៅក្នុងហ្វេសប៊ុក កាលពីថ្ងៃចន្ទថា អ្នកដែលបានឆ្លងកូវីដពីមុន ទំនងជាទទួលរងនូវរោគសញ្ញាក្រោយកូវីដ ឬ អាចយូររហូត​ដល់មួយឆ្នាំ។

ដោយលើកឡើងពីការសិក្សានៅ​អឺរ៉ុប​ លើមនុស្ស ៧៣,៧២៧ នាក់​ ដែលត្រូវបាន​បោះពុម្ព​នៅក្នុង​ទស្សនាវដ្ដី​នៃ​រោគ​រាតត្បាត ​កាលពីថ្ងៃសុក្រ​ លោក Thira Worathanarat គ្រូពេទ្យនៅថៃ បាននិយាយថា ​អតីត​អ្នក​ជំងឺ​កូវីដ​ ទំន​ងជាទទួលរងនូវភាពអស់កម្លាំង ៤.៨ ដងច្រើន​ជាង​អ្នក​ដែល​មិន​ធ្លាប់​ឆ្លង។

រោគសញ្ញា​ផ្សេង​ទៀត​រួមមាន ដង្ហើម​ខ្លីៗ, តឹង​ក្នុង​ទ្រូង ,អ័ព្ទ​ខួរក្បាល ,គេង​មិន​លក់ ,ញ័រទ្រូង ,ធ្លាក់​ទឹកចិត្ត និង​ថប់បារម្ភ។ល។ ដូច្នេះ​ហើយ គ្រូពេទ្យរូបនេះ​បាននិយាយថា វា​ជា​រឿង​សំខាន់ ​ក្នុង​ការ​ការពារ​ខ្លួន​យើង ហើយ​វិធីតែ​មួយ​គត់​ដែល​ត្រូវ​ធ្វើ​ គឺ​ត្រូវ​ពាក់​ម៉ាស់​ជានិច្ច រក្សា​ចម្ងាយ និង​ចៀសវាង​ការ​ចែករំលែក​អាហារ ឬ​ភេសជ្ជៈ​ជាមួយ​អ្នកដទៃ។

លោក​ក៏​បាន​និយាយ​ដែរ​ថា មនុស្ស​មិន​គួរ​ចំណាយ​ពេល​ជាមួយ​អ្នក​ដទៃ​យូរ​ពេក​ទេ ហើយ​ជួប​តែ​ពេល​ចាំបាច់។ លោក​ក៏​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​សម្រាក​ពី​សាលា ឬ​ការងារ​ពេល​ឈឺផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ាម៉ាក់ត្រូវច្បាស់ មុននាំកូនតូចៗ អាយុ ៣-៥ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac

ចុចអាន៖ក្រោយបាត់ខ្លួន ៣ ថ្ងៃ ពេលនេះ រកឃើញសាកសព តារាស្រី ថៃ Tangmo ហើយ

The post គ្រូពេទ្យព្រមានជាថ្មី! អ្នកឆ្លងកូវីដពីមុន អាចអូសបន្លាយជិតមួយឆ្នាំ ប្រសិនបើប្រហែសខ្លួន appeared first on Kampuchea Thmey Daily.

ដុកទ័របកស្រាយលម្អិត Omicron ឆ្លងប៉ុន្មានថ្ងៃ ទើបបង្ហាញរោគសញ្ញាឲ្យដឹងខ្លួន
ខណៈការកើនឡើងនៃ Omicron កំពុងតែក្លាយជាពូជចម្លងលឿន ដែលធ្វើឲ្យមនុស្សជាច្រើន​ព្រួយបារម្ភ ​ពីសុខភាពផ្ទាល់ខ្លួនជាខ្លាំង។

ទន្ទឹមនោះ ​កាន់តែ​មាន​ភាព​មិន​ស្រួលនោះ​គឺ​​ ជំងឺ​ផ្ដាសាយ ។ ដូច្នេះ​សម្រាប់​អ្នកមិន​ច្បាស់​លាស់​ ​អាចសាក​ល្បង​ពិនិត្យ​មើល​ថា​ តើយើងបាន​ឆ្លង​ Omicron ដែរ​ឬ​ទេ? តើរោគសញ្ញាដែលអាចសង្កេតបាន នៅពេលណា? តើអ្នកឆ្លងភាគច្រើន មានរោគសញ្ញាអ្វីខ្លះ នៅដំណាក់កាលដំបូង ?

ចំពោះ​បញ្ហា​នេះ វេជ្ជបណ្ឌិត Teera Woratanarat មកពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn ដោយយោងទៅលើរបាយការណ៍សិក្សា SARS-CoV-2 ដែលកំពុងស៊ើបអង្កេតនៅប្រទេសអង់គ្លេស HSA បានបង្ហាញតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន​ថា Omicron មាន​រយៈពេលភ្ញាស់ខ្លីជាងពូជមុនៗ។ ជាមធ្យម រោគ​សញ្ញា​ចាប់ផ្តើម​ក្នុង​រយៈ​ពេល ៣-៤ ថ្ងៃ​បន្ទាប់​ពីការឆ្លង ឬ​អាច​មាន​រោគ​សញ្ញា​ក្នុង​រយៈពេល​៩​ថ្ងៃ អាស្រ័យ​លើ​ស្ថានភាព​រាង​កាយ​របស់​មនុស្ស​ម្នាក់ៗ ។

ដូច្នេះ​បើ​មាន​នរណា​ម្នាក់​ បាន​ទាក់ទង​អ្នក​ដែល​ឆ្លង​កូវីដ​ពី​មុន​មក គួរតែ​មើល​ និង​សង្កេត​អាការ​ដោយ​ខ្លួនឯង ​រយៈពេល​១០​ថ្ងៃ​ទៀត ​ទើប​ដឹង​ច្បាស់​។​ ជាពិសេស Omicron មាន​ទំនោរ​ទៅ​តាំង​នៅកោសិកា​ក្នុង​ជញ្ជាំង​នៃ​បំពង់ក នៅពេលនិយាយ ស្រែក ក្អក កណ្ដាស់ អាច​រីករាលដាល​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស។ អ្នក​ឆ្លង​អាច​ចម្លង​មេរោគ​បាន ទោះបី​ជា​ពួកគេ​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ក៏ដោយ។ រយៈ​ពេល​ឆ្លង​ច្រើន​បំផុត​គឺ ១-២ ថ្ងៃ​ មុន​ពេល​រោគ​សញ្ញា​លេច​ឡើង។ ម៉្យាងទៀត​ ប្រសិន​បើ​រោគសញ្ញា​ត្រូវ​បាន​បង្ហាញ​ ការ​ឆ្លង​គឺ​ឆ្លង​ច្រើន​បំផុត​ក្នុង​រយៈពេល ២-៣ ថ្ងៃ បន្ទាប់ពី​ការ​ចាប់ផ្ដើម​នៃ​ជំងឺ។

ដើម្បី​កាន់​តែ​ច្បាស់​បន្ថែមទៀត សូម​សង្កេត​មើល​ពីរោគ​សញ្ញា omicron ទូទៅ​គឺ៖

– ហៀរ​សំបោរ

– កណ្តាស់

– ឈឺក្បាល

– អស់កម្លាំង

– ឈឺសាច់ដុំស្រាល

– ឈឺ​ក

– អាចមានការបែកញើសពេលយប់។

ទោះយ៉ាងណាក៏ដោយ មនុស្សមួយចំនួនអាចមានការឈឺចាប់នៅផ្នែកខាងក្រោមខ្នង ហើយ​កម្រ​នឹង​បាត់បង់រសជាតិ ឬក្លិន ដូចជាប្រភេទវីរុសបំប្លែងខ្លួន​ផ្សេង​ទៀតណាស់។ ប្រសិនបើអ្នកណាម្នាក់ មានប្រវត្តិប្រឈមមុខ​នឹងហានិភ័យខ្ពស់ ឬនៅក្នុងតំបន់ដែល​មានហានិភ័យ  គួរតែមានការពិនិត្យ RT-PCR ជាប្រញាប់ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វេជ្ជបណ្ឌិតប្រាប់មូលហេតុ អ្នកខ្លះប៉ះពាល់អ្នកជំងឺកូវីដ តែមិនឆ្លង ឬមិនចេញរោគសញ្ញាទាល់តែសោះ

ចុចអាន៖ពិនិត្យមើលអាការឲ្យច្បាស់ ភាពខុសគ្នា រវាង Omicron គ្រុនផ្ដាសាយ និង គ្រុនឈាម

The post ដុកទ័របកស្រាយលម្អិត Omicron ឆ្លងប៉ុន្មានថ្ងៃ ទើបបង្ហាញរោគសញ្ញាឲ្យដឹងខ្លួន appeared first on Kampuchea Thmey Daily.

រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជា​​វីរុស អូមីក្រុង ប៉ាម៉ាក់មិនគួរមើលរំលង
សព្វ​ថ្ងៃ​នេះ ករណី​វីរុស​អូមីក្រុង​មិន​ទាន់​​ស្រាក​ស្រាន្ត​ទេ នៅ​តែ​កើន​មាន​ច្រើល​​រាល់​ថ្ងៃ បណ្ដាល​ឲ្យ​ភាព​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​នៅ​តែ​កើត​មាន ពិសេស​ខ្លាច​សមាជិក​គ្រួសារ​ចាស់ៗ និង​កូន​ក្មេង។ ភាគ​ច្រើន វីរុស​អូមីក្រុង​ងាយ​ឆ្លង​ទៅ​កាន់​កូន​ក្មេង​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ ហើយ​ថ្មី​ៗ​នេះ គ្រូពេទ្យ​ជំនាញ​ថា ជំងឺទូទៅ​មួយ​អាច​ជា​រោគសញ្ញា​នៃ​វីរុស​អូមីក្រុង​លើ​កុមារ។

លោក​វេជ្ជបណ្ឌិត Wassim Ballan អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ​បាន​ឲ្យ​ដឹង​ថា លោក និង​សហការី​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​ជំងឺ croup ជា​បណ្ដុំ​នៃ​ការ​ឈឺ​បំពង់​ក​ក្នុង​ចំណោម​ក្មេងៗ​ដែល​ធ្វើ​តេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ជា​ពិសេស​នៅ​ក្នុង​ក្រុម​ក្មេង​អាយុ ៥ឆ្នាំ និង​តិចជាងនេះ ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​ការពារ​បាន។

ជំងឺ Croup ជា​ជំងឺ​ទូទៅ​កើត​លើ​ក្មេង​មួយ ដែល​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​តាម​រដូវ​នាំ​ឲ្យ​មាន​ការ​រលាក ឬ​ហើម​នៅ​ក្នុង​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​របស់​កុមារ ដែល​មាន​ទំហំ​តូច​ជាង​មនុស្ស​ពេញ​វ័យ និងក៏​ជា​រោគ​សញ្ញា​មួយ​របស់​វីរុស​អូមីក្រុង​កើត​ឡើង​លើ​ក្មេង។

លោក Ballan ពន្យល់​បន្ថែម​ថា croup អាច​ចែក​ចេញ​ជា​រឿងពីរ។ ទីមួយ គឺ​ការ​ក្អក​ដែល​ស្ដាប់​ទៅ​ដូច​ព្រុស។ រឿង​មួយ​ទៀត​នោះ​គឺ ការ​ដក​ដង្ហើម​ឮ​សំឡេង​ខ្សឺត ទោះ​បី​ជា​អា​អូន​មិន​ក្អក​ ប៉ុន្តែ​ពេល​ដក​ដង្ហើម​ចូល​មាន​ឮ​សំឡេង។ ការ​ក្អក និង​ការ​ដក​ដង្ហើម​ចេញ​ចូល​ឮ​ៗ គឺ​ដោយសារតែ​ខ្យល់​ដែល​ត្រូវ​បាន​បង្ខំ​ចេញ​តាម​រយៈ​ការ​ហើម​ជុំ​វិញ​ប្រអប់​សំឡេង បំពង់​ខ្យល់ និង​បំពង់​សួត។

បើ​គ្រាន់​តែ​ជា​ជំងឺ Croup តែ​ឯង​នោះ​វា​មិន​មែន​ជា​រឿង​ថ្មីៗ​ទើប​តែ​ជួប​នោះ​ទេ ប៉ុន្តែ​វា​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត ដោយ​សារ​ផ្លូវ​ដង្ហើម​របស់​កូន​អាច​បិទ បណ្ដាល​ឲ្យ​ពិបាក​ដក​ដង្ហើម​បាន។ ភាគ​ច្រើន​ជំងឺ​នេះ​ អាច​ព្យាបាល​នៅ​ផ្ទះ​បាន ប៉ុន្តែ​បើ​អា​អូន​មាន​អាការពិបាក​ដក​ដង្ហើម ក្អក​ខ្លាំង ​បបូរ​មាត់ ស្បែក ឬ​ក្រចក​ដៃ​ឡើង​ពណ៌​ស្វាយ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ ព្រោះ​នេះ​ជា​សញ្ញា​កូន​ទទួល​បាន​អុកស៊ីសែន​មិន​គ្រប់​គ្រាន់៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖វេជ្ជបណ្ឌិតប្រាប់មូលហេតុ អ្នកខ្លះប៉ះពាល់អ្នកជំងឺកូវីដ តែមិនឆ្លង ឬមិនចេញរោគសញ្ញាទាល់តែសោះ

ចុចអាន៖រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង

The post រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជា​​វីរុស អូមីក្រុង ប៉ាម៉ាក់មិនគួរមើលរំលង appeared first on Kampuchea Thmey Daily.

វេជ្ជបណ្ឌិតប្រាប់មូលហេតុ អ្នកខ្លះប៉ះពាល់អ្នកជំងឺកូវីដ តែមិនឆ្លង ឬមិនចេញរោគសញ្ញាទាល់តែសោះ
ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើន​ បានព្យាយាមដោះស្រាយការសង្ស័យនោះ។ ហេតុអ្វី​បាន​ជា​សមាជិក​គ្រួសារ​ខ្លះ ​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែមួយ នឹង​អ្នក​ឆ្លង​កូវីដ តែ​មិន​បាន​ឆ្លង​មេរោគ ឬ​គ្មាន​រោគ​សញ្ញា​ទាល់​តែ​សោះ។

វេជ្ជបណ្ឌិត Lucy McBride ដែលជាគ្រូពេទ្យជំងឺឆ្លងនៅទីក្រុង Washington  DC បានប្រាប់ Yahoo News ថា ការឆ្លងមេរោគក្នុងគ្រួសារគឺ “មិនគួរ​ឲ្យ​ជឿ” ។ វា​អាស្រ័យ​ទៅលើ​កត្តា​ជាច្រើន រួម​ទាំង​បរិមាណ​នៃ​មេរោគ​ឆ្លង​ពី​សមាជិក​ដែល​ឆ្លង​មេរោគ​ ស្ថានភាព​ផ្ទះ​រួម ប្រព័ន្ធ​ភាព​ស៊ាំ​គ្រួសារ និង​ស្ថានភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​អ្នក​ឆ្លង​មេរោគ  និង​សមាជិក​គ្រួសារ​របស់​ពួកគេ។

មនុស្សម្នាក់ៗដកដង្ហើមខ្យល់អាកាស ដែលនាំមេរោគផ្សេងៗចូលទៅក្នុងខ្លួន ហើយ​រាងកាយ​នឹងឆ្លើយតបខុសគ្នាទៅនឹងមេរោគ នេះអាស្រ័យលើផ្ទៃខាងក្រោយសុខភាព និង​ប្រព័ន្ធ​ការពារ​រាងកាយ ។

លោកវេជ្ជបណ្ឌិត Lucy បាននិយាយ អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង​ទាំង​បី​ដូស បើ​​នៅ​ក្មេង និង​មាន​សុខភាព​ល្អ ប្រហែល​មិន​មាន​រោគ​សញ្ញា​អ្វី​ទេ ហើយប្រសិនបើផ្ទះមានផ្ទៃដីធំទូលាយ បើក​បង្អួច​ ដើម្បី​ឲ្យ​ខ្យល់​​ចេញ​ចូល​គ្រប់ពេល។ លទ្ធភាព​នៃ​ការ​ឆ្លង​មេរោគ​ អាចមាន​ចំនួន​តិច​ជាង​ផ្ទះ​ដែល​មាន​តំបន់​តូច​ចង្អៀត។

ទន្ទឹមនោះ របាយការណ៍​ថ្មីៗ​នេះ ​​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​របស់​សហរដ្ឋអាមេរិក (CDC) បង្ហាញថា ឱកាស​របស់​សមាជិក​គ្រួសារ ​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ​ មាន​ប្រហែល ៥៣ភាគរយ នៅ​ក្នុងផ្ទះដែល​គ្មាន​មនុស្ស​ច្រើន។ ការ​សិក្សា​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុងទស្សនាវដ្តី JAMA Internal Medicine កាល​ពីចុងខែមករា បាន​រក​ឃើញ​ថា​ អ្នក​ដែល​បាន​ចាក់ដូស​ជំរុញ មាន​ហានិភ័យ​ទាប​នៃ​ការ​ឆ្លង omicron ដល់ទៅ ៦៦ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​ទទួល​បាន​តែ​ពីរ​ដូស។ ការ​ចាក់​​ថ្នាំ​បង្ការ​ អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឈឺ​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ និង​លទ្ធភាព​នៃ​ការ​ស្លាប់​បាន ៨០ភាគរយ។

សាស្ត្រាចារ្យ Tony Cunningham អ្នកឯកទេសជំងឺឆ្លង និងអ្នកជំនាញខាងមេរោគ​ មកពីសាកលវិទ្យាល័យ​ស៊ីដនីបាននិយាយតាមរបៀបដូចគ្នាថា មាន​កត្តាជាច្រើនដែលនឹងរារាំង​សមាជិកទាំងអស់ ពីការឆ្លងជំងឺកូវីដ។ មាន​បញ្ហា​នៃ​កម្រិត​ភាព​ស៊ាំ​របស់​បុគ្គល​ ដែល​ធ្វើ​​ឲ្យ​​មេរោគ​ក្នុង​ខ្លួន​ថយ​ចុះ​យ៉ាង​ឆាប់រហ័ស។ នេះ​អាចបណ្តាលមក​ពីការចាក់វ៉ាក់សាំង​  ឬ​តើ​វា​ អាច​មាន​ហ្សែន​ដែល​អាច​ទប់ទល់​នឹង​វីរុសកូវីដ។

ចំពោះ​អ្នក​ដែល​បាន​ទទួល​ថ្នាំ​បង្ការ ជា​ពិសេស​ដូស​ជំរុញ ប្រសិនបើឆ្លង មេរោគនៅក្នុងប្រហោង​ច្រមុះ និង​ប្រព័ន្ធផ្លូវដង្ហើមនឹងថយចុះយ៉ាងឆាប់រហ័ស រហូត​ដល់ការឆ្លង​មិន​អាច​រីក​រាលដាលបានទៀតទេ។

ដោយឡែក​លោក Joseph McGargrill វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លង នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ MercyOne ពន្យល់​ថា ការដែលមាននរណាម្នាក់នៅក្នុងគ្រួសារ មិនឆ្លង អាច​ដោយសារ​តែគាត់ធ្លាប់ឆ្លងមេរោគកូវីដ​ពីមុន ធ្វើ​ឲ្យ​គាត់មានភាពស៊ាំ ហើយ​មិន​ឆ្លង​ទៀត​ទេ បើ​ទោះ​ជា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​នៅ​ផ្ទះ​ ដែល​មាន​ជំងឺ​កូវីដ​ក៏ដោយ។ ហើយ​ក៏​មាន​ឱកាស​ដែល​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ ​មិន​បង្ហាញ​រោគ​សញ្ញា ឬ​មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ។ នេះគឺ​ដោយសារ​តែ ​វា​មិន​ត្រូវ​បាន​ឆ្លង​មេរោគ ​ក្នុង​បរិមាណ​គ្រប់គ្រាន់។ ខណៈពេលដែលមនុស្សមួយចំនួន មានភាពធន់នឹងហ្សែន​ទៅនឹងវីរុស បណ្ដាល​ឲ្យ​ឈឺតិចតួច ឬមិនបង្ហាញ​រោគ​សញ្ញា​អ្វីទាំងអស់ ទោះបីជាលទ្ធផលតេស្ត​ចេញមក​វិជ្ជមាន​ក៏​ដោយ។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​មួយ​ក្រុម កំពុងស្វែងរកហ្សែន​នៅក្នុងមនុស្ស ដែល​អាច​ប្រយុទ្ធប្រឆាំង​នឹង​វីរុសនេះ ដោយសង្ឃឹមថា ហ្សែនអាចកើតឡើង​ដោយ​ធម្មជាតិ។ វា​នឹង​ឈាន​ដល់​ការ​អភិវឌ្ឍ​ថ្នាំ​ប្រឆាំង​មេរោគ​ ដើម្បី​ការពារ​មនុស្ស​ពី​អនាគត​នៃ​ជំងឺ​កូវីដ-១៩៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វេជ្ជបណ្ឌិតម្នាក់ ចែករំលែកវិធីព្យាបាលកូវីដ កម្រិតស្រាល នៅផ្ទះខ្លួនឯង

ចុចអាន៖រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង

The post វេជ្ជបណ្ឌិតប្រាប់មូលហេតុ អ្នកខ្លះប៉ះពាល់អ្នកជំងឺកូវីដ តែមិនឆ្លង ឬមិនចេញរោគសញ្ញាទាល់តែសោះ appeared first on Kampuchea Thmey Daily.

អ្នកជំងឺកូវីដ-១៩ ក្រជាសះស្បើយ អាចលេចចេញរោគសញ្ញាទាំងនេះ
ឥឡូវ​នេះ អ្នក​ជំងឺ​កូវីដ​-១៩​​នឹង​​​ដឹង​ភ្លាម​ៗ​ថា​​ ខ្លួន​អាច​មាន​​រោគសញ្ញា​​ធ្ងន់ធ្ងរ​ក្រោយ​វីរុស​កូវីដ​-១៩​ ក៏​ដូចជា​ត្រូវ​​ព្យាបាល​រយៈពេល​យូរ​​​​​ឬ​យ៉ាង​ណា​ នេះ​បើ​យោង​តាម​​ការចេញ​ផ្សាយ​​​របស់ ​Nature Communications។

លោក​វេជ្ជបណ្ឌិត​​ Onur Boyman ជា​សហ​និពន្ធ​នៃ​​នាយកដ្ឋាន​ភាព​ស៊ាំ​នៃ​សាកលវិទ្យាល័យ ​University Hospital Zurich មាន​ប្រសាសន៍​ថា៖ «យើង​ចង់​ដឹង​ និង​កំណត់​ឲ្យ​បាន​​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ថា​តើ​អ្នក​ណា​ដែល​មាន​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​កូវីដ-១៩ ​ដែល​មាន​រោគសញ្ញា​រយៈពេល​វែង​»។

រោគសញ្ញា​ញឹកញាប់​បំផុត​នៃ​អ្នក​កើត​ជំងឺ​កូវីដ-១៩ ​រយៈពេល​វែង

លោក​បាន​បន្ថែម​ថា​ រោគសញ្ញា​ដែល​កើត​​ញឹកញាប់​បំផុត​លើអ្នក​ជំងឺ​កូវីដ-១៩ ​រយៈពេល​វែង មាន​ដូចជា​អស់​កម្លាំង ដកដង្ហើម​ខ្លី​ៗ និង​ថយ​ចុះ​នៃ​ការ​យល់​ដឹង រួម​មាន​ការ​បាត់បង់​ការ​ផ្ដោត​អារម្មណ៍​ និង​ការ​ចងចាំ ឈឺចាប់​នៅ​បរិវេណ​ផ្សេង​ៗ​គ្នា ក្អក​ បាត់បង់​ក្លិន​ ឬ​រសជាតិ និង​រាករូស​ជាដើម​។

ជាក់​ស្ដែង ​​​ប្រមាណ​ជា​១០% ទៅ​៣០​% នៃ​អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩​​ អាច​នឹង​មាន​រោគសញ្ញា​រយៈពេល​វែង​។ អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់​រោគសញ្ញា​នេះ​ថា ជា​រោគសញ្ញា​ដែល​បន្ត​យ៉ាង​ហោច​ណាស់​៣​ខែ បន្ទាប់​ពី​អ្នក​ជំងឺ​ឆ្លង​វីរុស​កូវីដ-១៩​។ ចំណែក​ឯ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) ​​អាមេរិក បាន​​កំណត់​ថា ​អ្នក​ជំងឺ​កូវីដ-១៩ ​រយៈ​ពេល​វែង អាច​​មាន​រោគសញ្ញា​រយៈពេល​៤ ឬ​ច្រើន​សប្ដាហ៍​ក្រោយ​ការ​ឆ្លង​កូវីដ។

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ថា អ្នក​ជំងឺ​ដែល​​មាន​រោគសញ្ញា​កូវីដ​រយៈពេល​​វែង​​មាន​កម្រិត​អង់ទីគ័រ ​IgM និង​IgG3​ទាប​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​ក្នុង​ចរន្ត​ឈាម បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​ឆ្លង​មេរោគ​កម្រិត​ស្រាល​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​សិក្សា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែ​មេសា និង​សីហា​ ឆ្នាំ​២០២១ មុន​ពេល​ដែល​កូវីដ​បំប្លែង​ថ្មី អូមីក្រុង​រាតត្បាត។ ដូច្នេះ​ហើយ យើង​នៅ​​មិន​ទាន់​ដឹង​ច្បាស់​ថា ការ​រក​ឃើញ​ទាំង​នេះ​ មាន​​ភាព​ត្រឹមត្រូវ​​១០០%​ ចំពោះ​អ្នក​ជំងឺ​បច្ចុប្បន្ន​នេះ​ឬ​អត់​​ទេ ហើយ​ការ​សិក្សា​នេះ​ក៏​មិន​បាន​ផ្ដោត​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​នោះ​ដែរ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖វីរុសអូមីក្រុងបំប្លែង BA.2 អាចវាយលុកខ្លាំង លើសុខភាពមនុស្សចាស់

ចុចអាន៖វដ្ដរដូវ អាចប្រែប្រួលរយៈពេលខ្លី ក្រោយស្រីៗចាក់វ៉ាក់សាំងកូវីដ-១៩

The post អ្នកជំងឺកូវីដ-១៩ ក្រជាសះស្បើយ អាចលេចចេញរោគសញ្ញាទាំងនេះ appeared first on Kampuchea Thmey Daily.

ត្រូវតាមដានរោគសញ្ញា អូមីក្រុង ទាំង៨នេះ ក្រោយកម្ពុជារកឃើញថ្មី ១៥ករណី
កាលពីយប់មិញនេះ សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់តាមរយៈសារពិសេសមួយថា ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានវីរុសបំប្លែងខ្លួន អូមីក្រុង រហូតដល់ទៅ១៥ករណី។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះសុទ្ធតែជាករណីនាំចូល ហើយករណីថ្មីនេះបានធ្វើឲ្យ កម្ពុជា មានអូមីក្រុង សរុប៣១ករណី។

បើងាកទៅមើលប្រទេសអង់គ្លេសឯណោះវិញ វីរុសបំប្លែងខ្លួនអូមីក្រុង កំពុងវាយលុកធ្ងន់ធ្ងរ ហើយបង្កការចម្លងរីករាលដាល។

លោកសាស្ត្រាចារ្យ Tim Spector ដែលដឹកនាំកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE បានបញ្ជាក់អំពីរោគសញ្ញាចំនួន៨ នៃវីរុសបំប្លែងខ្លួន អូមីក្រុង ដែលមួយចំនួនដូចជាជំងឺផ្តាសាយ។

រោគសញ្ញាទាំង៨នោះមានដូចជា៖

រមាស់បំពង់ក

ហៀរសំបោរ

អស់កម្លាំង

កណ្តាស់

ឈឺខ្នងផ្នែកខាងក្រោម

ឈឺក្បាល

បែកញើសពេលយប់

ឈឺសាច់ដុំ

យ៉ាងណាក្តី ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងដូសជំរុញ គឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹង អូមីក្រុង ហើយថ្នាំបង្ការដូសទី៣ អាចជំរុញប្រសិទ្ធភាពរហូតដល់៧៥ភាគរយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ សង្កេតខ្លួនឯង! រោគសញ្ញា ៣ របស់ Omicron ខុសពីកូវីដបំប្លែងខ្លួន ប្រភេទផ្សេង

The post ត្រូវតាមដានរោគសញ្ញា អូមីក្រុង ទាំង៨នេះ ក្រោយកម្ពុជារកឃើញថ្មី ១៥ករណី appeared first on Kampuchea Thmey Daily.

កូវីដទម្រង់ដើម និង Delta ចេញរោគសញ្ញាថ្មី
គ្រប់គ្នាប្រហែលដឹងហើយថា រោគសញ្ញា​កូវីដ-១៩ ទូទៅមានដូចជា ក្ដៅ​ខ្លួន ក្អក​ ឈឺបំពង់ក ឬបាត់បង់រសជាតិនិងក្លិនជាដើម។

ប៉ុន្តែកាលពីពេលថ្មីនេះ ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស បានបញ្ជាក់ពីរោគសញ្ញាថ្មីបន្ថែមទៀត ដែលកើតឡើងលើអ្នកឆ្លងកូវីដទម្រង់ដើម និងវីរុសបំប្លែងខ្លួនប្រភេទ Delta។

រោគសញ្ញាថ្មីជាចម្បងនោះគឺ ការក្អកញយដងក្នុងរយៈពេល១ម៉ោង ឬក្អកជាប់៣ដង ឬលើសនេះក្នុងរយៈពេល២៤ម៉ោង។

បន្ថែមលើសពីនេះ ក៏មានរោគសញ្ញាផ្សេងទៀតផងដែរ ដូចជា ក្តៅខ្លួនលើសពី ៣៧.៨ អង្សាសេ និងផ្លាស់ប្តូរក្លិននិងរសជាតិ។

សេវាសុខភាពសាធារណៈអង់គ្លេស និយាយថា ប្រហែល ៨៥% នៃអ្នកឆ្លងកូវីដ នឹងមានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមរោគសញ្ញាទាំងនេះ។

ក្រោពីនេះ អ្នកឆ្លងមេរោគបំប្លែងខ្លួនប្រភេទថ្មីដូចជា Delta ផងដែរ ទំនងជាមានរោគសញ្ញាផ្សេងទៀតដូចជា ឈឺក្បាល ឈឺបំពង់ក ឬហៀរសំបោរជាដើម។

គួរបញ្ជាក់ថា ជាមធ្យម វាមានរយៈពេល៥ថ្ងៃក្នុងការចេញរោគសញ្ញា បន្ទាប់ពីអ្នកឆ្លងវីរុស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ខុសគ្នាដាច់! រោគសញ្ញា Delta ចំពោះអ្នកចាក់វ៉ាក់សាំងហើយ និងអ្នកមិនទាន់ចាក់

The post កូវីដទម្រង់ដើម និង Delta ចេញរោគសញ្ញាថ្មី appeared first on Kampuchea Thmey Daily.