សុខភាព
កូវីដទម្រង់ដើម និង Delta ចេញរោគសញ្ញាថ្មី
គ្រប់គ្នាប្រហែលដឹងហើយថា រោគសញ្ញាកូវីដ-១៩ ទូទៅមានដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក ឬបាត់បង់រសជាតិនិងក្លិនជាដើម។

ប៉ុន្តែកាលពីពេលថ្មីនេះ ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស បានបញ្ជាក់ពីរោគសញ្ញាថ្មីបន្ថែមទៀត ដែលកើតឡើងលើអ្នកឆ្លងកូវីដទម្រង់ដើម និងវីរុសបំប្លែងខ្លួនប្រភេទ Delta។
រោគសញ្ញាថ្មីជាចម្បងនោះគឺ ការក្អកញយដងក្នុងរយៈពេល១ម៉ោង ឬក្អកជាប់៣ដង ឬលើសនេះក្នុងរយៈពេល២៤ម៉ោង។

បន្ថែមលើសពីនេះ ក៏មានរោគសញ្ញាផ្សេងទៀតផងដែរ ដូចជា ក្តៅខ្លួនលើសពី ៣៧.៨ អង្សាសេ និងផ្លាស់ប្តូរក្លិននិងរសជាតិ។
សេវាសុខភាពសាធារណៈអង់គ្លេស និយាយថា ប្រហែល ៨៥% នៃអ្នកឆ្លងកូវីដ នឹងមានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមរោគសញ្ញាទាំងនេះ។

ក្រោពីនេះ អ្នកឆ្លងមេរោគបំប្លែងខ្លួនប្រភេទថ្មីដូចជា Delta ផងដែរ ទំនងជាមានរោគសញ្ញាផ្សេងទៀតដូចជា ឈឺក្បាល ឈឺបំពង់ក ឬហៀរសំបោរជាដើម។
គួរបញ្ជាក់ថា ជាមធ្យម វាមានរយៈពេល៥ថ្ងៃក្នុងការចេញរោគសញ្ញា បន្ទាប់ពីអ្នកឆ្លងវីរុស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ខុសគ្នាដាច់! រោគសញ្ញា Delta ចំពោះអ្នកចាក់វ៉ាក់សាំងហើយ និងអ្នកមិនទាន់ចាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


