KPT+
ប៉ាម៉ាក់ត្រូវច្បាស់ មុននាំកូនតូចៗ អាយុ ៣-៥ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac
ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកុមារតូចៗ ក្នុងចន្លោះអាយុ ០៣ ទៅក្រោម ០៥ ឆ្នាំ គឺត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះតទៅ។
ទន្ទឹមនឹងនេះ ចំពោះកុមារដែលមានអាយុ ពី ០៣ ទៅក្រោម ០៥ ឆ្នាំ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមមាតាបិតា-អាណាព្យាបាល ចាំបាច់ត្រូវដឹងនិងស្វែងយល់ឲ្យច្បាស់ មុននាំកូនៗទៅចាក់វ៉ាក់សាំងដូចដែលបានកំណត់ទុក។
១ ត្រូវដឹងថា វ៉ាក់សាំងដែលក្មេងអាយុក្រោម ០៥ ឆ្នាំ ចាក់ គឺជាវ៉ាក់សាំងរបស់ប្រទេសចិន ប្រភេទ Sinovac។
២ រយៈពេលត្រូវចាក់ បន្ទាប់ពីកូនៗរបស់អ្នកបានចាក់ដូសទីមួយរួចរាល់ ត្រូវរង់ចាំរយៈពេល ២៨ ថ្ងៃសិន ទើបអាចមកចាក់ដូសទីពីរបាន ។
៣ សូមពុកម៉ែគ្រប់គ្នាកុំភ្លេច ភ្ជាប់ជាមួយនឹងសំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសា និងបណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្ដាយចំពោះកូនចៅមន្ត្រីរាជការថ្នាក់ជាតិ។
៤ ចំពោះកុមារ ដែលរស់នៅជាមួយមាតាបិតា-អាណាព្យាបាល ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឲ្យចាក់ វ៉ាក់សាំង ជាលាយលក្ខណ៍អក្សរពីសំណាក់មាតាបិតា-អាណាព្យាបាល ។
៥ ចំពោះកុមារ ដែលស្នាក់នៅឆ្ងាយពីមាតាបិតា-អាណាព្យាបាល តម្រូវឲ្យមាតាបិតា-អាណាព្យាបាល បំពេញ នូវលិខិតព្រមព្រៀងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមក បុត្រធីតាឬសាច់ញាតិ ដើម្បីផ្ដល់ឲ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់។
៦ ចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌលនានា ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរ ពីសំណាក់អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ
៧ ចំពោះកុមារដែលជាជនអនាថា មិនអាចកំណត់អត្តសញ្ញាណមាតាបិតា គ្មានអាណាព្យាបាល និងមិនមាន ទីតាំងស្នាក់នៅពិតប្រាកដ អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីចេញលិខិតបញ្ជាក់ និងនាំយកពួកគេមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
ដោយឡែក លោកស្រី ឱ វណ្ណឌីន ក៏សូមណែនាំដល់ក្រុមគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំង កូវីដ-១៩ ទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាពកុមារ ទាំងមុន និងក្រោយការចាក់វ៉ាក់សាំង ឲ្យបានត្រឹមត្រូវ។
ទន្ទឹមនោះ លោកស្រី វេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម ដោយនាំកូនចៅ ដែលមានអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ទៅចាក់វ៉ាក់សាំងកូដ-១៩ នៅតាមទីតាំងនិងកាលបរិច្ឆេទ ដែលបានកំណត់ឲ្យបានគ្រប់គ្នា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីការពារកូនតូចៗ ពីការឆ្លង Omicron អ្នកជាឪពុកម្ដាយ ត្រូវធ្វើដូច្នេះវិញ
ចុចអាន៖ពុកម៉ែគួរដឹង កុមារតូចៗ បើឆ្លង Omicron នឹងចេញរោគសញ្ញាប្រភេទនេះមុនគេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


