Connect with us

បច្ចេកវិទ្យា

Mobile Legends រៀបចំពិធីអបអរសាទរបុណ្យអុំទូកតាមអនឡាញ​

បានផុស

នៅ

កំឡុងពេល​នៃ​ថ្ងៃ​ឈប់សម្រាក​ក្នុងឱកាស អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ យុវជន​ជាច្រើន​បាន​នឹង​កម្សាន្ត​អារម្មណ៍​តាមរយៈ​ការលេង​កីឡា អេឡិចត្រូនិក “Mobile Legends: Bang Bang” នៅផ្ទះ​ជាមួយ​មិត្តភក្តិ ពី​ព្រោះតែ​ព្រះរាជ ពិធីបុណ្យ​អុំទូក​មិនត្រូវ​បាន​ប្រារព្ធ​ក្នុងឆ្នាំនេះ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ពួកយើង​ក៏​អាច​ចូល រួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​តា​មរយៈ Mobile Legend Bang Bang ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក៏​ដូច​ឆ្នាំមុន​ដែរ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក Mobile Legends: Bang Bang តែងតែ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ដើម្បី​អបអរ​ដល់​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណីជាតិ​ខ្មែរ​សម្រាប់​អ្នក​ដែល​ចូលទៅ​ទស្សនា និង​លេង​កម្សាន្ត​ជាមួយ Mobile Legends: Bang Bang​។​

Mobile Legends: Bang Bang បាន​អញ្ជើញ​សិល្បករ និង​វិចិត្រករ​ឲ្យ​រចនា​ទូក ង Mobile Legends ដែល​រំលេច​ខ្លឹមសារ​«​សហការ​ដើម្បី​ជ័យជម្នះ​»​។ ទូក ង​នេះ​គឺជា​ការផ្សាភ្ជាប់​គ្នា រវាង​ស្មារតី​នៃ​អ្នក​ប្រណាំងទូក​ប្រពៃណី​ជាតិខ្មែរ និង​ស្មារតី​នៃ​កីឡា​អេឡិចត្រូនិក​។ វា​មានន័យថា កីឡា​អេឡិចត្រូនិក​នឹង​ជា​មធ្យោបាយ​ថ្មី​មួយ​សម្រាប់​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ជាតិខ្មែរ​។​

ទូក​មាន​កៅអី​ចំនួន​៥​ដែលមាន​អត្ត​ព​លិ​ក​៥​រូប​ក្នុង​ការប្រកួត​កីឡា Mobile Legends​។ វា​ពិតជា​ពិសេស​ដែល​ទូក​នេះ​ត្រូវបាន​បង្កើតឡើង តាម​រចនាបទ​ប្រពៃណី និង​មាន សមាសធាតុ​របស់​ហ្គេម​នៅលើ​ទូក​។ ទូក​នេះ​ពិតជា​ស្រស់ស្អាត ទាក់ទាញ​និង​សក្តិសម​នឹង ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក​ឥតខ្ចោះ​។​

ទោះបីជា​មិនមាន​សកម្មភាព​ប្រណាំងទូក​ពិតប្រាកដ​នៅ​ទន្លេចតុមុខ​ទល់មុខ​ព្រះបរមរាជវាំង​ឆ្នាំនេះ​ក៏ដោយ ក៏​ការ​ប្រកួត Mobile Legends នៅតែ​បន្ត​ដំណើរការ​។ កំឡុងពេល​ព្រះរាជ ពិធីបុណ្យ​អុំទូក នឹងមាន​ការ​ប្រកួត​ក​ម្សា​ន្ត​តាម​អន​ឡាញ ហើយ​អ្នកឈ្នះ​ពី​ការប្រកួត​នេះ នឹងមាន​ឱកាស​ចូល​រូ​ម​ក្នុង​ពិធី​បង្ហាញ​ទូក ង របស់ Mobile Legends​។​

ស្ថិតក្រោម​ស្ថានភាព​កូ​វីដ ដោយមាន​ការអភិវឌ្ឍ​ន៍​សង្គម និង​វប្បធម៌​មាន​វិធី​ជាច្រើន ដែល​អាច​ឲ្យ​ពលរដ្ឋ​ចូលរួម​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។ Mobile Legends បានចាប់ផ្តើម ជំហាន​ដំបូង​ដើម្បី​ដាក់ចូល​នៅ​វប្បធម៌ និង​ប្រពៃណី​ទៅក្នុង​ហ្គេម ហើយ​ផ្តល់ជូន​ដល់​អ្នក លេង​អាច​ចូលរួម​នូវ​សកម្មភាព​វប្បធម៌​តាម​អន​ឡាញ​ដ៏​ល្អ​ដែល​មិន​ធ្លាប់មាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២២ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម