ជីវិតកម្សាន្ដ
Baby Shark បង្កើតប្រវត្តិសាស្រ្ត ជាវីដេអូមានអ្នកមើលច្រើនបំផុតក្នុង YouTube
“Baby Shark” ដែលជាបទចម្រៀងកុមារ សឹងតែស្គាល់គ្រប់គ្នា បានក្លាយជាវីដេអូមានអ្នកចូលមើលច្រើនជាងគេបំផុតនៅលើ YouTube ពោលគឺមានការចូលមើលលើសពី ១០ពាន់លានដងកាលពីដើមសប្តាហ៍នេះ។
វីដេអូនេះ ត្រូវបានបង្ហោះចូលទៅក្នុង YouTube នៅខែមិថុនាឆ្នាំ ២០១៦ ដោយក្រុមហ៊ុនអប់រំរបស់កូរ៉េខាងត្បូង Pinkfong និងថតដោយតារាចម្រៀង Hope Segoine។

គិតត្រឹមខែមីនាឆ្នាំ២០២០ វីដេអូនេះមានអ្នកចូលមើលលើស ៤.៦ ពាន់លានដងរួចទៅហើយ ដែលធ្វើឲ្យវាក្លាយជាវីដេអូមួយ ក្នុងចំណោមវីដេអូដែលត្រូវបានគេចូលមើលច្រើនបំផុតទាំង៥ របស់ YouTube។
គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២០ “Baby Shark” ទទួលបានអ្នកមើលជាង ៧.០៤ ពាន់លានដង ធ្វើឲ្យវាក្លាយជាវីដេអូមានអ្នកមើលច្រើនបំផុតនៅលើ YouTube។

ក្រុមហ៊ុន Pinkfong បានប្រកាសកាលពីថ្ងៃទី១៣ខែមករាថា “Baby Shark” បានក្លាយជាវីដេអូដំបូងគេនៅលើវេទិកានេះ ដែលមានការចូលមើលលើសពី១០ពាន់លានដង។
“Baby Shark” បានវ៉ាដាច់វីដេអូដែលមានអ្នកមើលច្រើនជាងគេលំដាប់ទីពីររបស់ YouTube គឺបទចម្រៀង “Despacito” ដែលមានអ្នកមើលប្រហែល៣ពាន់លានដង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ KXAN
ចុចអាន៖ BLACKPINK បំបែក ប្រវត្តិសាស្ត្រ YouTube មាន អ្នក តាមដានច្រើនជាងគេបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


