បច្ចេកវិទ្យា
អ្វីជា Pinterest? វាមានប្រយោជន៍យ៉ាងណាខ្លះ?
Pinterest ជា App មួយដែលបានសម្ពោធជាផ្លូវការកាលពីខែមករា ឆ្នាំ ២០១០។ វាប្រើក្នុងបណ្ដាញសង្គមដើម្បីចែករំលែកព័ត៌មាន បទពិសោធន៍ និងការស្វែងរកគំនិតសម្រាប់ការច្នៃប្រឌិតផ្សេងៗ។ កម្មវិធី App នេះ អាចធ្វើការទាញយកមកប្រើប្រាស់បានទាំងលើទូរសព្ទ ថេប្លេត និងកុំព្យូទ័រ ឬប្រើប្រាស់តាមវេបសាយផ្ទាល់ក៏បាន (pinterest.com) ។
ទាំងនេះជាអត្ថប្រយោជន៍មួយចំនួនដែលអាចទាញយកមកពី Pinterest៖
១. Pinterest ប្រើក្នុងការរកនូវអ្វីដែលថ្មី ដោយមានការផ្ដល់ជូននូវលីង (Link) អត្ថបទ រូបភាព ព្រមទាំងវីដេអូរាប់លានដែលយើងអាចស្វែងរកបាន ជាពិសេសគឺគំនិតនៃ DIY (Do it Yourself) ។
២. Pinterest អាចឲ្យយើងបង្កើតគណនីផ្ទាល់ខ្លួន និងអាចឲ្យយើងជ្រើសរើសប្រធានបទដែលយើងចូលចិត្ត ធ្វើការបង្កើតជា Board ឬអាចនិយាយបានថា ជាបណ្ដុំឯកសារដោយឡែកៗក៏បាន ហើយអាចឲ្យយើង Pin រាល់ការបង្ហោះផ្សេងបាន ក៏ដូចជាការបង្ហោះរបស់យើងផ្ទាល់មកទុកក្នុង Board ផ្ទាល់ខ្លួនបានទៀតផង។
៣. Pinterest Board អាចឲ្យយើងកំណត់ Board ដែលមានភាពឯកជន និង Board ឬឲ្យយើងចូលទៅចែករំលែកតៗគ្នាក៏បាន ។
៤. Pinterest ប្រើសម្រាប់ការសិក្សាភាសាបានផងដែរ។ ឧទាហរណ៍ បើយើងចង់រៀនភាសាចិន យើងអាចស្វែងរកដោយសរសេរថា HSK Chinese Level 1។ អ៊ីចឹង! នឹងមានឯកសារដែលពាក់ព័ន្ធរាប់ពាន់ ក៏ដូចជាគណនីអ្នកប្រើប្រាស់ផ្សេងៗទៀតដែលធ្លាប់បានចែករំលែកពីភាសានេះ។ ដូច្នេះហើយយើងមានលទ្ធភាពក្នុងការប្រើប្រាស់ការបង្ហោះទាំងអស់នោះដើម្បីសិក្សាដោយខ្លួនឯងបានយ៉ាងងាយស្រួល។
៥. Pinterest Interface (ផ្ទៃនៃកម្មវិធី) រៀបបានស្អាត មានសណ្ដាប់ធ្នាប់ និងមានភាពងាយស្រួលសម្រាប់ការរៀបចំឯកសារ ជាពិសេសគឺការស្វែងរកព័ត៌មានអ្វីមួយ វាមិនរញ៉េរញ៉ៃដូចហ្វេសប៊ុកឡើយ។

៦. Pinterest ក៏ជាកម្មវិធីសម្រាប់អ្នកដែលមានបទពិសោធន៍ ឯកទេសក្នុងការងារអ្វីមួយៗរួមមាន ការបង្កើតការច្នៃប្រឌិតថ្មី ការធ្វើមុខម្ហូប ការតុបតែងហាងឬផ្ទះ ការលក់ផលិតផល របៀបនៃការស្លៀកពាក់ អ្នកឌីហ្សាញឬការងារផ្សេងៗទៀត ដែលយើងអាចប្រើវាដើម្បីទាក់ទាញអតិជនប្រើប្រាស់សេវាកម្មរបស់ពួកគេ ឬដើម្បីទិញផលិតផលជាដើម ។
៧. Pinterest ក៏មាននូវរបារដំណឹងសម្រាប់ផ្ដល់ដំណឹង និងធ្វើការទំនាក់ទំនងតាមឈែត រវាងអ្នកប្រើប្រាស់បណ្ដាញនេះដូចគ្នាបានផងដែរ ។
៨. Pinterest ជាកម្មវិធី AI មួយដែលអាចទាយដឹងពីចំណូលចិត្តរបស់យើង ដោយការសិក្សាយោងទៅតាម Board និងប្រធានបទដែលយើងធ្លាប់ស្វែងរកពីមុន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ All about Pinterest
ចុចអាន៖ការពិតពី Youtube ដែលយើងមិនសូវបានដឹង
ចុចអាន៖កុំឲ្យស្មាតហ្វូនឆាប់ឡើងកម្ដៅនិងខូចថ្ម គួរអនុវត្ត ៣ គន្លឹះនេះ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង