Connect with us

បច្ចេកវិទ្យា

កុំ​ឲ្យ​ស្មាតហ្វូន​ឆាប់​ឡើង​កម្ដៅ​និង​ខូច​ថ្ម គួរ​អនុវត្ត ៣ គន្លឹះ​នេះ

បានផុស

នៅ

ទូរសព្ទ​ស្មាតហ្វូន ជា​ទូរសព្ទ​កំពុង​ពេញនិយម​នា​សម័យ​បច្ចុប្បន្ន សម្រាប់​មនុស្ស​គ្រប់​ស្រទាប់​និង​មាន​នៅ​គ្រប់​ទីកន្លែង។  ទោះបី​ស្មាតហ្វូន​ថ្មីៗ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​យ៉ាង​ណា​ក្ដី ក៏​វា​នឹង​ចេះ​ខូច​ដែរ ប្រសិន​បើ​យើង​ប្រើប្រាស់​មិន​ត្រូវ​តាម​ក្បួន​ខ្នាត​ទេ​នោះ។

ប៉ុន្តែ​បើ​អនុវត្ត​គន្លឹះ​ទាំង​នេះ​បាន ស្មាតហ្វូន​នឹង​មិន​ងាយ​ឡើង​កម្ដៅ​ឬ​ឆាប់​ខូច​ថ្ម​ឡើយ!

បិទ​មុខងារ Multiple Task

នៅ​ពេល​ដែល​យើង​បើក ឬ​ប្រើប្រាស់​កម្មវិធី​ណា​មួយ​នៅ​លើ​ទូរសព្ទ​ដៃ វា​នឹង​បង្ហាញ​នៅ​លើ​អេក្រង់​ទាំងអស់។ នេះ​ជា​មូលហេតុ​ដែល​មុខងារ​នោះ​ស៊ី​ថាមពល​ថ្ម និង​ធ្វើ​ឲ្យ​ដំណើរការ​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ផ្សេង​ទៀត​យឺត​ផង​ដែរ ប្រសិន​យើង​មិន​បាន​អូស​វា​ចេញ​ទេ។ ដូច្នេះ បើ​បាន​បើក​មុខ​កម្មវិធី​ច្រើន​ទុក​ចោល យើង​ត្រូវ​បិទ​មុខងារ​ទាំង​នោះ​ចេញ​ គឺ​ត្រូវ​បើក​មួយ​ប្រើ​មួយ ទើប​ជា​ការ​ល្អ។

បិទ​មុខងារ​មួយ​ចំនួន​នៅ​លើ​ទូរសព្ទ​ដៃ

ក្នុង​ចំណោម​មុខងារ​ទាំងអស់​នៅ​លើ​ទូរសព្ទ​ដៃ​រួមមាន មុខងារ​ប៊្លូធូ (Bluetooth)​ ការ​ចែកចាយ​អ៊ីនធឺណិត​ទៅ​កាន់​ទូរសព្ទ​ផ្សេង​ទៀត (Hotspot)​  ការ​បើក​ប្រព័ន្ធ Wi-Fi និង​ការ​បើក​អ៊ីនធឺណិត (Mobile Data -3G ឬ 4G) បើ​យើង​ឈប់​ប្រើ​មុខងារ​ណា​ទេ ត្រូវ​បិទ​វា​ទាំងអស់។ ការ​បើក​មុខងារ​ទូសព្ទ​ប៉ុន្មាន​ខាង​លើ​ទុក​ចោល​នោះ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទូរសព្ទ​ឆាប់​ខូច ឡើង​កម្ដៅ និង​ស៊ី​ថាមពល​ថ្ម ហើយ​ក៏​នាំ​ឲ្យ​ខាត​លុយ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បិទ​ទូរសព្ទ​រយៈពេល ១ ទៅ ៣ នាទី

គ្រប់​ឧបករណ៍​ទាំងអស់​ពិត​ជា​ត្រូវ​ការ​ពេល​សម្រាក​ដោយ​មិន​អាច​ដំណើរការ​បាន២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​បាន​នោះ​ឡើយ។ ការ​ដំណើរការ​ទូរសព្ទ​មិន​ឈប់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឡើង​កម្ដៅ​ខ្លាំង​នៅ​ពេល​ដែល​កំពុង​តែ​ប្រើប្រាស់​នោះ​ទេ នោះ​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ឡើង​ប៉ោង ឬ​អាច​ផ្ទុះ​ថ្ម​ក៏​មាន។ ដូច្នេះ​ដើម្បី​ការពារ​នូវ​បញ្ហា​ទាំងអស់​នោះ​យើង​គួរ​តែ​បិទ​ទូរសព្ទ​ពី ១ ទៅ ៣ នាទី​រៀងរាល់​ថ្ងៃ រួច​ចាំ​បើក​ដំណើរការ​វិញ​ដើម្បី​ឲ្យ​គ្រឿង​ម៉ាស៊ីន​ខាង​ក្នុង​បាន​សម្រាក​និង​បន្ថយ​កម្ដៅ​ផង​ដែរ៕​

ប្រែសម្រួល៖ សន្យា

ប្រភព៖ Brightside

ចុចអាន៖ប្រវត្តិ​នៃ​ការ​បង្កើត​បណ្ដាញ instagram ដំបូង

ចុចអាន៖ធ្វើ​ដូចម្ដេច​ដណ្ដើម​បាន follower លើ​បណ្ដាញ​សង្គម IG និង​Fecebook

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម