Connect with us

ចរាចរណ៍

មន្ត្រីនគរបាលអត្តសញ្ញាណកម្មម្នាក់ ជិះម៉ូតូបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹកស្លាប់

បានផុស

នៅ

មន្ត្រីនគរបាលអត្តសញ្ញាណកម្មម្នាក់បានស្លាប់ ខណ:ជិះម៉ូតូមួយគ្រឿងទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យធ្លាក់ទាំងមនុស្ស និងម៉ូតូចូលក្នុងទឹក​ស្លាប់ភ្លាមៗ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៥០​នាទី យប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះមានឈ្មោះ ថោង រតនា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមន្ត្រីនគរបាល ផ្នែកអត្តសញ្ញាណកម្ម ឋានន្តរស័កិ្ត ៤កន្លះ ស្នាក់នៅម្តុំវត្តកំសាន្ត ភូមិតាង៉ូវក្រោម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនកើតហេតុគេបានឮសំឡេងដូចផ្ទុះកង់ឡាន ក៏ផ្អើលឆោឡោនាំគ្នារត់ចេញពីក្នុងផ្ទះមកមើលក៏ប្រទះឃើញម៉ូតូមួយគ្រឿងម៉ាក YAMAHA PG-1 ពាក់ស្លាកលេខ ភ្នំពេញ 1LV-4563 រួមជាមួយបុរសម្នាក់ ដោយពួកគាត់មិនដឹងថា ជនរងគ្រោះគេចអ្វីនោះឡើយ ទើបបង្កអោយជិះម៉ូតូទៅបុកបង្កាន់ដៃស្ពានបណ្តាលអោយធ្លាក់ចូលក្នុងទឹកស្លាប់យ៉ាងអាណោចអាធ័មបែបនេះ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានចុះដល់ទីតាំងកើតហេតុ និងធ្វេីកំណត់ហេតុប្រគល់សពអោយសាច់ញាតិយកទៅធ្វេីបុណ្យតាមប្របៃណី៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម