ចរាចរណ៍
មេភូមិជ្រៃម្នាក់ ត្រូវរថយន្តដឹកសំរាមបុកពីក្រោយពេញទំហឹង ស្លាប់ភ្លាមនៅនឹងកន្លែង
មេភូមិជ្រៃម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈគាត់កំពុងបើកម៉ូតូនៅលើផ្លូវជាតិលេខ ៦ ក៏ត្រូវបានរថយន្តដឹកសំរាមបុកចំពេញទំហឹង។ ហេតុការណ៍នេះ បានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ ៦ ត្រង់ចំណុចមុខការាស់សាំង ចេង ប៊ុនអៀង ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប វេលាម៉ោង ១ និង ៣៥ នាទីរសៀល ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២។

មន្ត្រីនគរបាលចរាចរណ៍នៅកន្លែងកើតហេតុបានប្រាប់ថា ភាគីរថយន្តដឹកសំរាមធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច បានបុកនឹងម៉ូតូដែលធ្វើដំណើរពីទិសខាងលិចមកទិសខាងកើត ក្នុងទិសដៅបញ្ច្រាសគ្នា។ ទោះជាយ៉ាងណាមន្ត្រីនគរបាលចរាចរណ៍មិនបានព័ត៌មានលម្អិតចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ។

ប៉ុន្តែលោក លឹម សម្បត្តិ អធិការស្រុកប្រាសាទបាគង បានបញ្ជាក់នៅលើប្រព័ន្ធតេឡេក្រាមថា ជនបង្កភាគីខាងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយបង្កហេតុ។ បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានកម្លាំងប៉ូលិសស្រុកប្រាសាទបាគងនាំយកទៅរក្សាទុកនៅអធិការ រង់ចាំការដោះស្រាយជាក្រោយ៕


អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


