ចរាចរណ៍
បើករថយន្តក្នុងស្ថានភាពស្រវឹងបុកអ្នកជិះម៉ូតូខ្ទាតធ្លាក់ចូលស្ទឹងស្លាប់ភ្លាមៗ
ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅមាត់ច្រាំងស្ទឹងសង្កែ បន្ទាប់ពីមានបុរសម្នាក់បើករថយន្តទាំងស្ថានភាពស្រវឹងក្នុងទិសដៅបញ្ច្រាសគ្នា និងមានល្បឿនយ៉ាងលឿនផងនោះបានរេទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឱ្យស្ត្រីដែលបើកបរម៉ូតូប៉ើងពីលើស្ពានធ្លាក់ទៅស្លាប់នៅខាងក្រោមស្ពាន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ ៥៧ ស្ថិតនៅកណ្ដាលស្ពានវត្តគរ ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រថយន្តបង្កម៉ាក ហាយឡិនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AL-1648 ជាមួយម៉ូតូម៉ាក scoopy ពណ៌ស ពាក់ស្លាកលេខបាត់ដំបង1AR-8089 បើកបរដោយស្ត្រីម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងទិសដៅបញ្ច្រាសគ្នា។

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើបានបោះពួយយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច លុះដល់ពាក់កណ្ដាលស្ពានរថយន្តហាក់បាត់បង់ម្ចាស់ការក៏បានរ៉េចង្កូតទៅខាងឆ្វេងបុកបង្កាន់ដៃស្ពានហើយជ្រុលទៅបុកម៉ូតូ scoopy ដែលបើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យស្ត្រីរងគ្រោះប៉ើងធ្លាក់ទៅលើច្រាំងស្ទឹងសង្កែស្លាប់ភ្លាមៗ ដោយឡែករថយន្តបានអូសជាមួយនឹងម៉ូតូទៅមុខប្រមាណជិត ១០០ម៉ែត្រ។ ភ្លាមៗនោះដែរ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការល្បាតតាមដងផ្លូវបានចុះជួយអន្តរាគមន៍ និងឃាត់ខ្លួនអ្នកបើកបររថយន្តដែលមានសភាពស្រវឹងជោកជាំព្រមទាំងបានចុះទៅពិនិត្យស្ត្រីរងគ្រោះនៅលើច្រាំងស្ទឹងសង្កែដែលស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្នទាំងរថយន្ត និងម៉ូតូត្រូវបានប្រគល់ទៅសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីយកទៅរក្សាទុក និងដោះស្រាយតាមនីតិវិធីដោយឡែកអ្នកបើកបររថយន្តបង្កកំពុងអនុវត្តតាមនីតិវិធីច្បាប់ផងដែរ រីឯសពស្ត្រីរងគ្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ និងទីលំនៅដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២១ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


