ចរាចរណ៍
បុគ្គលិកធនាគារម្នាក់ជិះម៉ូតូវ៉ាជែងជ្រុលបុករះរបាំងថ្មពុះចែកទ្រូងផ្លូវស្លាប់ភ្លាមៗ
បុរសម្នាក់ចេញពីធ្វើការជួបជុំផឹកស៊ីជាមួយមិត្តភ័ក្ដិរួចបេីកបរក្នុងស្ថានភាពស្រវឹងវ៉ាជែងរថយន្តជ្រុលទៅបុករះឃឿនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកេីតហេតុ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខផ្ទះសំណាក់ កៅ ខេន ចំណុចភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានី។
សពរងគ្រោះឈ្មោះ ឆន ដារ៉ូ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរបុគ្គលិកបំរេីការ ធនាគារ បច្ចុប្បន្នស្នាក់នៅសង្កាត់ភ្លេីងឆេះរទេះ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាឌ្រីមសង់ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ1G-4838 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតមកលិចក្នុងល្បឿនលឿនរួចបានវ៉ាជែងរថយន្តមួយគ្រឿងមិនចាំម៉ាកចូលមកកណ្ដាលផ្លូវបណ្ដាលឲ្យជ្រុលចង្កូតទៅបុករះជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវជាច្រើនម៉ែត្រ ផ្លោងបោកក្បាលបែកហូរឈាមស្លាប់ភ្លាមៗ រីឯវិញម៉ូតូខ្ទាតហួសទៅមុខប្រមាណជាង៣០ម៉ែត្រស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ប្រភពពីមិត្តភ័ក្ដិស្រីដែលរួមការងារជាមួយជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានចេញពីធ្វើការក៏ទៅជួបជុំផឹកស៊ីជាមិត្តភ័ក្ដិបន្ទាប់ពីផឹកស៊ីរួចហើយក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញទើបជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបាននគរបាលផ្នែកជំនាញចរាចរណ៍ធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំណែកម៉ូតូត្រូវបាននគរបាលជំនាញចរាចរណ៍យកទៅរក្សាទុកបណ្ដោះអាសន្ននៅចរាចរណ៍ផ្លូវគោកខណ្ឌពោធិ៍សែនជ័យ៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១៤ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


