Connect with us

ចរាចរណ៍

ផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដម៉ាក Jeep មួយគ្រឿងត្រូវអណ្ដាតភ្លើងឆាបឆេះ​សល់​តែគ្រោងឆ្អឹង

បានផុស

នៅ

រថយន្តម៉ាក Jeep មួយគ្រឿងបានជ្រុលទៅបុករថយន្តព្រូស មួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្ត Jeep ឆាបឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹង។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២និង៣០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ស្ថិតស្ថិតតាមបណ្ដោយផ្លូវណតប្រ៊ីត កែងផ្លូវលេខ២០០៤ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ដដែលត្រូវអណ្ដាតភ្លើងឆាបឆេះសល់តែគ្រោងឆ្អឹង ម៉ាកJeep ពាក់​ផ្លាក​លេខ​ កម្ពុជា​ RATHA.76 ក្រោយបេីក​បុក​ជាមួយ​រថយន្ដ​ TOYOTA Prius ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2CE-3962 រួច​បន្ត​ទៅ​បុក​ម៉ូតូ​ HONDA VARIO ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1KM-7137 បណ្ដាលឲ្យ​រងការ​ខូចខាត​។

តាមសាក្សីដែលឃើញហេតុការណ៍បាននិយាយថា មុនដំបូងគេឃើញរថយន្តម៉ាកPrius បើកដោយបុរសម្នាក់ រួមដំណើរជាមួយមិត្តភក្តិ តាមបណ្ដោយផ្លូវណតប្រ៊ីត ទិសដៅពីជើងទៅត្បូង ចំណែករថយន្តម៉ាក Jeep ធ្វើដំណើរតាមផ្លូវ ២០០៤ ពីកើតទៅលិច ខណៈមកដល់ចំណុចស្តុបណតប្រ៊ីត បានជ្រុលបុកជាមួយរថយន្តPrius ចំពីខាងស្តាំ និងម៉ូតូមួយគ្រឿងទៀត រួចរថយន្តJeep រ៉េចង្កូតមកស្តាំដៃបើកចេញពីកន្លែងកើតហេតុប្រមាណ ៥០ម៉ែត្រ ក៏រថយន្តចាប់ផ្តើមឆ្លងចរន្តភ្លើង ចេញផ្សែងបង្កជាអណ្តាតភ្លើងភ្លាមៗ។ ប្រជាពលរដ្ឋក្បែរនោះក៏បានជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់យ៉ាងណាក៏មិនរលត់ ទើបរថយន្ដបង្ការពន្លត់អគ្គិភ័យរបស់ការិយាល័យពន្លត់អគ្គិភ័យ បានមកជួយអន្តរាគមន៍ តែត្រូវអណ្ដាលភ្លើងឆេះអស់ទៅហើយ។

ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ខាង​រថយន្ដ​Jeep បាន​ធ្វេី​ការ​ចរាចរ​ដោះស្រាយជាមួយភាគី​រថយន្ដ​ TOYOTA Prius រួមជាមួយ​ភាគី​ម៉ូតូ​ ដេីម្បី​​បញ្ចប់​រឿង​នៅ​កន្លែង​ ចំណែក​ឯ​រថយន្ដ​ Jeep ដែលឆេះសល់តែគ្រោងឆ្អឹង សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជា​បណ្ដោះអាសន្ន​សិន៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម