ព័ត៌មានជាតិ
អភិបាលខេត្តកំពត ជំរុញឲ្យពន្លឿនការសាងសង់វិថីម្ហូបអាហារ ឲ្យរួចរាល់មុនថ្ងៃបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានជំរុញដល់ក្រុមហ៊ុនទទួលការសាងសង់ឲ្យពន្លឿនការសាងសង់ វិថីម្ហូបអាហារ ឱ្យរួចរាល់មុនថ្ងៃបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកំពត។ អភិបាលខេត្តកំពតប្រាប់ដល់ក្រុមហ៊ុនដែលទទួទការសាងសង់វិថីម្ហូបអាហារ ត្រូវធ្វើយ៉ាងណាពន្លឿនឲ្យរួចរាល់នៅមុនថ្ងៃបុណ្យឆ្លងឆ្នាំសកលចូលមកដល់។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់វីថីម្ហូបអាហារ នៅសួនច្បារកម្សាន្តកណ្តាលក្រុងកំពត ចាប់ពីតំបន់ផ្សារក្រណាត់ រហូតដល់បេឡាន និងពិធីជួបសំណេះសំណាលជាមួយអាជីវករលក់ដូរចល័តតាមរទេះ កាលពីថ្ងៃចុងសប្តាហ៍លោក ម៉ៅ ធនិន បានជំរុញដល់ក្រុមហ៊ុនដែលទទួលការសាងសង់វិថីអាហារ ត្រូវពន្លឿនធ្វើយ៉ាងណាឱ្យរួចរាល់មុនថ្ងៃបុណ្យឆ្លងឆ្នាំសកលខាងមុខ ដើម្បីផ្តល់ឱកាសឱ្យអាជីវករបានលក់ដូរ ម្ហូបអាហារ នំចំណី ជូនដល់ភ្ញៀវទេសចរដែលនឹងមកកម្សាន្ដខេត្តកំពតនាឱកាសបុណ្យឆ្លងឆ្នាំ ដែលខេត្តកំពតតែងតែមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន។ លោកក៏បានណែនាំដល់អ្នកលក់ដូរ ពេលសាងសង់រួចហើយនោះ ក្រុមអាជីវករត្រូវរៀបចំលក់ដូរឱ្យមានរបៀបរបប និងរក្សាសេចក្តីថ្លៃថ្នូរ ជាពិសេសរឿងតម្លៃម្ហូបអាហារឱ្យបានសមរម្យ និងរក្សាអនាម័យឲ្យបានល្អ។ លោកអភិបាលខេត្តបញ្ជាក់ថា បច្ចុប្បន្នមានកន្លែងដើរលេងមានច្រើន ប៉ុន្តែកន្លែងហូបចុក យើងនៅមានកម្រិត ដែលទាមទាឲ្យមានការចូលរួមសហការគ្នា ទាំងវិស័យរដ្ឋ និងឯកជន ពិសេសអាជីវករ។

នៅក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន ក៏បានក្រើនរំលឹកដល់អាជីវករលក់ដូរចល័តតាមវិថីនានាក្នុងក្រុងកំពត ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋនា រួមជាមួយនឹងអ្នកផ្តល់សេវាកម្មលើវិស័យទេសចរណ៍ទាំងអស់ ត្រូវយកភាពស្មោះត្រង់ធ្វើជាដើមទុន ក្នុងន័យដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងខេត្ត។

លោក ម៉ៅ ធនិន បានណែនាំដល់អាជីវករថា អ្វីដែលសំខាន់នោះយើងមានភាពស្មោះត្រង់ គឺការលក់ដូរអាហារមានគុណភាព រស់ជាតិឆ្ងាញ់ មានអនាម័យ តម្លៃសមរម្យ មិនមានការដំឡើងថ្លៃខ្ពស់ហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ។

ក្រុមអាជីវករដែលលក់ដូរចល័តតាមរទេះបានថ្លែងអំណរគុណដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលចាប់តាំងពីលោកមកដឹកនាំខេត្ត ប្រជាពលរដ្ឋ និងអាជីវករក្នុងខេត្តទាំងអស់ទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរ ជំរុញឱ្យរបរលក់ដូរសមស្រប មានភាពប្រសើរអាចជួយលើកកម្ពស់ជីវភាពរស់នៅថែមមួយកម្រិតទៀត៕
អត្ថបទ៖ សឹង រ៉ាត់








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


