Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ចេញពីកូរ៉េខាងត្បូងភ្លាម គីម ជុងអ៊ុន បង្ហាញខ្លួនភ្លែត

បានផុស

នៅ

យោងតាមរូបថតដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋនាថ្ងៃ៣១តុលា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ដើម្បីត្រួតពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យមួយនៅជាយក្រុងព្យុងយ៉ាង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាកចេញពីប្រទេសកូរ៉េខាងត្បូង។

រូបភាពដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលបង្ហាញពីលោក គីម ជុងអ៊ុន កំពុងទៅទស្សនាមន្ទីរពេទ្យទំនើបថ្មីមួយ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ លោក គីម បានទៅទស្សនាការដ្ឋានសាងសង់ជិតរួចរាល់នៃមន្ទីរពេទ្យ Gangdong-gun កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការវិលត្រឡប់របស់លោកមកកាន់សកម្មភាពសាធារណៈវិញ បន្ទាប់ពីសម្រាកមួយរយៈខ្លីក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់កូរ៉េខាងត្បូង ដើម្បីពិភាក្សាជាមួយប្រធានាធិបតី Lee Jae Myung និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងឱកាសនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។

វាជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក នៅថ្ងៃទី ២៤ ខែតុលា ទៅកាន់ទីបញ្ចុះសពសម្រាប់ទាហានចិនដែលបានស្លាប់នៅក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣។

បើទោះបីជាលោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា នឹងបើកចំហសម្រាប់ការជួប និងនិយាយជាមួយមេដឹកនាំកូរ៉េខាងជើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់កូរ៉េនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ក៏ដោយ លោក គីម មិនបានធ្វើការអត្ថាធិប្បាយលើសំណើបែបនេះទេ ហើយផ្ទុយទៅវិញ មេដឹកនាំកូរ៉េខាងជើងរូបនេះ នៅតែមិនបង្ហាញមុខសាធារណជនពេញមួយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសកូរ៉េ។

យ៉ាងណា របាយការណ៍របស់ KCNA ស្តីពីការបង្ហាញខ្លួនជាសាធារណៈរបស់លោក គីម មិនបានធ្វើអត្ថាធិប្បាយលើការអំពាវនាវរបស់លោកត្រាំ ឲ្យជួបនោះទេ ហើយក៏មិនបាននិយាយអំពីមូលហេតុដែលលោកនៅស្ងៀមទាក់ទងនឹងសំណើដដែលៗរបស់ប្រធានាធិបតីអាមេរិកដែរ។

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីតាំងមន្ទីរពេទ្យ លោក គីម បែរជាសង្កត់ធ្ងន់ថា «ការការពារជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែដាក់លើសពីកិច្ចការរដ្ឋទាំងអស់» ដោយហៅការថែទាំសុខភាពថាជា «អាទិភាពជាតិកំពូល» ។

មិនតែប៉ុណ្ណោះ លោកក៏បានកំណត់គោលដៅសាងសង់មន្ទីរពេទ្យទំនើបៗនៅក្នុងទីក្រុង និងស្រុកចំនួន ២០ ក្នុងមួយឆ្នាំ ដែលជាផ្នែកមួយនៃផែនការធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ ដោយបន្ថែមថា វិធានការត្រូវតែធ្វើឡើងដើម្បីពង្រីកកម្លាំងពលកម្មសម្រាប់សាងសង់មណ្ឌលសុខភាពសាធារណៈ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

តៃវ៉ាន់ បង្អួតរថក្រោះ M1 Abrams ផ្ដល់ដោយអាមេរិក ចំពេលមានសម្ពាធពី ចិន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម