ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បង្អួតរថក្រោះ M1 Abrams ផ្ដល់ដោយអាមេរិក ចំពេលមានសម្ពាធពី ចិន
យោធាតៃវ៉ាន់កាលពីថ្ងៃទី ៣១ តុលា បានដាក់ឲ្យប្រើប្រាស់រថក្រោះចម្បាំងសំខាន់ៗ M1 Abrams ផលិតដោយសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសមត្ថភាពការពារជាតិរបស់ខ្លួន ចំពេលមានសម្ពាធយោធាកាន់តែខ្លាំងឡើងពីប្រទេសចិន។

តាមការផ្សាយពីសារព័ត៌មាន NHK ពិធីប្រគល់រថក្រោះ M1A2T Abrams ចំនួន ២៨ គ្រឿង បានធ្វើឡើងនាថ្ងៃសុក្រ ៣១ តុលា។ ស្របពេលដែល សហរដ្ឋអាមេរិកបានសម្រេចចិត្តលក់រថក្រោះទាំងនោះទៅឲ្យតៃវ៉ាន់ ក្នុងអំឡុងពេលរដ្ឋបាលដំបូងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
លោក Lai Ching-te ប្រធានាធិបតីតៃវ៉ាន់ បានថ្លែងនៅក្នុងពិធីនោះថា តៃវ៉ាន់កំពុងពង្រឹងការការពារជាតិរបស់ខ្លួន ដើម្បីការពារខ្លួន និងរក្សាសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។ តៃវ៉ាន់ក៏ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការបញ្ចូលទឹកដី ការឈ្លានពាន និងការបង្រួបបង្រួមដោយបង្ខំ។
ក្រសួងការពារជាតិតៃវ៉ាន់និយាយថា រថក្រោះនេះត្រូវបានបំពាក់ដោយកាំភ្លើងធំទំហំ ១២០ មីលីម៉ែត្រ ដែលផ្តល់នូវកម្លាំងបាញ់ដ៏ខ្លាំងក្លា និងមានចលនាខ្ពស់ ជាមួយនឹងល្បឿនអតិបរមា ៦៧ គីឡូម៉ែត្រក្នុងមួយម៉ោង។
យ៉ាងណាមិញ រថក្រោះ M1A2T Abrams សរុបចំនួន ១០៨ គ្រឿង គ្រោងនឹងដឹកជញ្ជូនពីសហរដ្ឋអាមេរិក ទៅកាន់តៃវ៉ាន់ នៅឆ្នាំ ២០២៦។ ជាក់ស្តែង តៃវ៉ាន់មានបំណងជំរុញសមត្ថភាពការពារជាតិបន្ថែមទៀត ដោយធ្វើទំនើបកម្មឧបករណ៍របស់ខ្លួន តាមរយៈការណែនាំរថក្រោះចម្បាំងសំខាន់ៗរបស់យោធាអាមេរិក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក អាន់វ៉ា៖ កិច្ចព្រមព្រៀងរវាង កម្ពុជា-ថៃ ជាការរំលឹកថា សន្តិភាពមិនត្រូវមើលស្រាលឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


