ព័ត៌មានអន្ដរជាតិ
ថៃបារម្ភថា ការធ្លាក់ចុះតម្លៃស្រូវនៅកម្ពុជា អាចបង្កឱ្យមានអ្នកលួចនាំចូលស្រូវខុសច្បាប់
រដ្ឋបាលនៃខេត្តបុរីរម្យនៃប្រទេសថៃ បានសម្ដែងក្ដីបារម្ភថា ការធ្លាក់ចុះតម្លៃស្រូវនៅកម្ពុជា អាចបង្កឱ្យមានអ្នកលួចនាំចូលស្រូវខុសច្បាប់ពីកម្ពុជា ហើយយកទៅលក់ក្នុងស្រុក ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃស្រូវក្នុងស្រុករបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការសម្ដែងក្ដីបារម្ភនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំគ្នាស្ដីពីការបង្កើនការរឹតបន្តឹងព្រំដែនជាប់កម្ពុជា ជាពិសេសតាមស្រុក Ban Kruat, Lahan Sai, និង Non Din Daeng ដើម្បីទប់ទល់នឹងការនាំចូលស្រូវខុសច្បាប់ពីកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ អភិបាលរងខេត្ត លោក Sritham Ratchakaew បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងប៉ូលិស រដ្ឋបាលមូលដ្ឋាន និងខាងសន្តិសុខ ដើម្បីពង្រឹងការឃ្លាំមើល និងទប់ស្កាត់គេចពន្ធស្រូវពីកម្ពុជា ដើម្បីយកទៅកិនយកអង្ករ ឬលក់សម្រាប់កែច្នៃក្នុងតំបន់។
ការពង្រឹងបែបនេះ ធ្វើឡើងចំពេលដែលប្រទេសទាំង ២ ប្រឈមមុខនឹងភាពតានតឹងព្រំដែន រួមទាំងការបិទព្រំដែនគោកទាំងស្រុងរាប់តាំងពីខែមិថុនា និងជម្លោះប្រដាប់អាវុធ៥ថ្ងៃ ដែលផ្ទុះឡើងនៅចុងខែកក្កដា។
ថៃអះអាងដោយគ្មានប្រភពបញ្ជាក់ព័ត៌មានថា ការបិទព្រំដែនធ្វើឱ្យតម្លៃអង្ករកម្ពុជាធ្លាក់ចុះមកត្រឹម ៣-៤ បាត/គីឡូក្រាម ហើយការណ៍នេះ អាចបង្កឱ្យមានអ្នកលួចនាំចូលស្រូវពីកម្ពុជាដោយខុសច្បាប់ ហើយដាក់លក់ក្នុងស្រុក ដែលអាចប៉ះពាល់ជាអវិជ្ជមានដល់ទីផ្សារ និងបន្ទាបតម្លៃស្រូវថៃ។

ក្រោមក្ដីបារម្ភនេះ ខេត្តបុរីរម្យបានស្នើសុំឱ្យសាធារណជនរាយការណ៍អំពីការប៉ុនប៉ងគេចពន្ធ ឬក្លែងបន្លំស្រូវថៃជាមួយស្រូវថោកៗពីប្រទេសជិតខាង។ ជនល្មើសនឹងប្រឈមមុខនឹងការត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់។ ការដឹកជញ្ជូនស្រូវលើសពី ៥ តោនចូល ឬចេញពីតំបន់ ត្រូវការលិខិតអនុញ្ញាតពីរដ្ឋបាលខេត្តហើយ ការដឹកជញ្ជូនស្រូវដោយគ្មានលិខិតអនុញ្ញាតគឺខុសច្បាប់។
ប្រធានក្លឹបរោងម៉ាស៊ីនកិនស្រូវខេត្តបុរីរម្យ Buri Ram លោក Chatchai Ninarat បាននិយាយថា ប្រតិបត្តិកររោងម៉ាស៊ីនកិនស្រូវរបស់់ខេត្ត ជាធម្មតាមិនទិញអង្ករពីប្រទេសកម្ពុជានោះទេ។ យ៉ាងណាមិញ ក្រុមហ៊ុននាំចេញមួយចំនួននៅតាមខេត្តថៃផ្សេងៗទៀត អាចបានប្រើប្រាស់ទីតាំងនៅកម្ពុជាដើម្បីកិនអង្ករសម្រាប់នាំចេញទៅអឺរ៉ុប ឬសហរដ្ឋអាមេរិក ប៉ុន្តែប្រតិបត្តិការនេះ ទំនងជាមិនដំណើរការទេ ក្រោយការបិទព្រំដែន។
លោក Chatchai បានអះអាងថា ការបិទព្រំដែនមិនបានប៉ះពាល់ដល់តម្លៃអង្ករថៃទេ ដោយសារទីផ្សារសំខាន់ៗគឺសហរដ្ឋអាមេរិក ចិន ហុងកុង និងសិង្ហបុរី។ យ៉ាងណាមិញ ផលិតកម្មអង្ករថៃអាចថយចុះបន្តិច ដោយសារតែមិនអាចនាំចូលស្រូវពីកម្ពុជាបានទៀត៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


