ព័ត៌មានជាតិ
ក្រសួងអប់រំ ចង់ឱ្យសិស្សចាប់ពីថ្នាក់ទី១០ទៅ យកជំនាញគណនេយ្យខណៈកម្ពុជាកំពុងមានតម្រូវការច្រេីន
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ុង បូរាតរដ្ឋលេខាធិការនិងជានាយកខុទ្ធកាល័យក្រសួងអប់រំយុជននិងកីឡា បានថ្លែងក្នុងពិធី ចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍការអប់រំបច្ចេកទេសវិជ្ជាជីវៈលើជំនាញគណនេយ្យរវាងក្រសួងអប់រំនិងកីឡា និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ថា ការរើសរើសភាពជាដៃគូជាមួយនឹងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា តាមឧបនាយករដ្ឋមន្ត្រីលោកថា គឺជាការជ្រើសរើសត្រឹមត្រូវ ហើយសាកលវិទ្យាល័យអេស៊ីលីដា ជាសាកលវិទ្យាល័យឯកទេសនៅជំនាញហិរញ្ញវត្ថុគណនេយ្យ និងទីផ្សារជាដើម ហើយលោកនិងជឿជាក់ថា កម្មវិធីបណ្តុះបណ្តាលថ្មីបើកកម្មវិធីមិនទាន់ជាផ្លូវការរឺក៏មិនទាន់គ្រប់ជ្រុងជ្រោយ ក៏ប៉ុន្តែផ្អែកទៅលើបទពិសោធ ទៅលើសាកលវិទ្យាល័យនិងបទពិសោធលោក លោកស្រីជាសាស្ត្រាចារ្យ លោកជឿជាក់ថា ការផ្តល់ជំនាញ់ដល់សិស្សនៅថ្នាក់ទី១០នេះ និងនាំមកនូវទ្រឹះស្តីក៏ដូចជារូបភាពទូទៅនិងភាពជាក់ស្តែងដែលទាក់ទងទៅនិងការងារគណនេយ្យ។

ដោយសារតែជំនាញមួយនេះទើបតែចាប់ផ្តើមជាមួយសិស្សថ្នាក់ទី១០ ដូច្នេះមិនមែនមានន័យថា រៀនចប់ត្រឹមរយះពេល១ឆ្នាំ យើងនិងចាប់ផ្តើមការងារគណនេយ្យនោះទេ ក៏ប៉ុន្តែក្នុងការរៀបចំខ្លឹមសារនោះធ្វើយ៉ាងណា ឲ្យប្អូនៗថ្នាក់ទី១០បានទទួលនៅសញ្ញាដំបូង មូលដ្ឋានគ្រឹះ ពាក់ព័ន្ទទៅនឹងគណនេយ្យដែលមានវិទ្យាលំអិតមួយចំនួន។

ដោយមានការចាប់ផ្តើមនេះផងដែរ តាំងនាមជាក្រសួងអប់រំ ក៏សូមថ្លែងអំណរគុណដល់ការវិនិយោគបន្ថែម ក៏ដូចជាការចូលរួមជាកម្លាំងការចិត្ត ជាពិសេសការចំណាយធនធានផ្ទាល់របស់សាកលវិទ្យាល័យ ក្នុងការដំណើរការនិងមានបំពាក់នៅនឹងបន្ទប់អនឡាញជាដើម នេះជាការចែករំលែកជាមួយក្រសួងអប់រំ ជាពិសេសផលនៃការចូលរួមបដិភាគនេះបានមកដល់សិស្សថ្នាក់ទី១០របស់យើង ដែលជាក្តីសង្ឃឹមមួយ នៅថ្ងៃអនាគតសិស្សរបស់យើងមិនត្រឹមតែរៀនចំណេះដឹងទូទៅនោះទេគឺផ្សារភ្ជាប់ទៅនិងជំនាញស្របទៅតាមគំនិតផ្តូចផ្តើមនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត ។

លោកបានថ្លែងបន្តថា នៅពេលនេះយើងមិនទាន់អាចវាយតម្លៃបានថា វាមានផលប្រយោជន៍យ៉ាងណានោះទេ យើងនិងរង់ចាំថា តើរយៈពេលមួយឆ្នាំនៃកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការនេះ និងមានលទ្ធផលបែបណានាចុងឆ្នាំ២០២៦។
លោកបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងថា គោលបំណង ចំបងទៅការចុះMOU នេះផ្តោតទៅលើការបណ្តុះបណ្តាលទៅលើជំនាញគណនេយ្យទៅដល់ប្អូនៗជាសិស្សវិទ្យាល័យចាប់ពីថ្នាក់ទី១០ ទៅដល់ថ្នាក់ទី១២ ដែលពួកគាត់ត្រូវជ្រើសរើសរៀនប្រឡងនៅវិជ្ជាជីវៈមុខជំនាញគណនេយ្យ។

បច្ចុប្បន្ន ក្រសួង បានបើកយកជំនាញចំនួន១២រួចមកហើយដោយឡែកជំនាញគណនេយ្យនេះជាជំនាញមួយដែលជំនាញចម្បងដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារនៅកម្ពុជា តាមការស្រាវជ្រាវផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើងនេះ ជំនាញគណនេយ្យគឺកំពុងតែខ្វះខាត យើងក្រុមហ៊ុនជាច្រើនកំពុងត្រូវការជំនាញមួយនេះ។ នេះជាឱកាសល្អនៅពេលដែលក្រសួង បានសាកល្បងពង្រីកលើជំនាញគណនេយ្យនេះគឺជាង១០សាលា។
ជាមួយគ្នានោះផងដែរ លោក បណ្ឌិត ផន ជារិន ជាសាកលវិទ្យាអិការ នៃសាកលវិទ្យល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យល័យពិតជាមានមោទនភាពដែលក្រសួង អប់រំយុវជននិងកីឡា បានជ្រើសរើស សាកលវិទ្យាល័យភាពជាដៃគូ ក្នុងការចូលរួមបង្រៀនវិជ្ជាជិវៈគណនេយ្យដល់សិស្សថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ក្នុងការសាកល្បងរយៈពេល១ឆ្នាំ។

មុននិងការចុះកិច្ចព្រមព្រៀងសាកលវិទ្យាល័យបានបើកវគ្គបង្រៀនដល់គ្រូរបង្គោលចំនួន១៧នាក់ហើយ ដែលបានបញ្ចប់ការសិក្សា យើងឃើញថា ពួកគាត់មានមោទនភាព សប្បាយចិត្ត ហើយពួកគាត់មានក្តីសង្ឃឹមថា នៅពេលដែលគាត់ទៅបង្រៀនសិស្សនៅតាមថ្នាក់គឺគាត់អាចបង្រៀនបាន។ សាកលវិទ្យាល័យមានមោទនភាពមួយទៀតដែលក្រសួងអប់រំ លោកបានជឿជាក់ទៅលើគុណភាព ក្នុងការអប់រំ ចំណេះជំនាញរបស់សាកលវិទ្យាល័យ។ ជាពិសេសដើម្បីអនុវត្តគំរោងនេះដែរ សាកលវិទ្យាល័យបានវិនិយោគទៅលើ smartclasrom គឺពាក់ព័ន្ធការបង្រៀនតាមអនឡាញ គឺបង្រៀនចេញសាកលវិទ្យាល័យ អេស៊ីលីដា ក្របដណ្តប់ទូទាំងប្រទេស នៅតាមវិទ្យាល័យដែលបានភ្ជាប់ប្រព័ន្ធជាមួយគ្នា។

លោក បានបន្ថែមថា ថ្ងៃអនាគត សាកលវិទ្យល័យនិងបំពេញនូវចន្លោះ ដែលខ្វះខាតធនធានមនុស្សខាងគណនេយ្យនេះដើម្បីអោយគាត់ទទួលបានជោគជ័យ៕
ដោយ ៖សុខា










-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


