Connect with us

កីឡា

ខេត្តកំពង់ចាម តាមស្មើកំណត់ត្រា ខេត្តត្បូងឃ្មុំ ជាក្រុមឈ្នះពានសម្តេចតេជោថ្នាក់ខេត្តច្រើនជាងគេ

បានផុស

នៅ

ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ ២០២៥/២៦ (ថ្នាក់ខេត្ត) បានបញ្ចប់​កាលពីយប់ថ្ងៃ អាទិត្យ ទី ២១ ខែ ធ្នូ ឆ្នាំ ២០២៥ ខណៈជើងឯកបានទៅលើក្រុម ខេត្តកំពង់ចាម ដែលជាជ័យជម្នះលើកទី ២ ក្នុងប្រវត្តិសាស្ត្រ។

ក្រុមខេត្តកំពង់ចាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនទទួលបានជើងឯកនៅរដូវកាល ២០២៥-២០២៦ ក្រុម ខេត្តកំពង់ចាម បានធ្វើការប្រកួតយ៉ាងតឹងតែងទល់នឹងក្រុមឡាយអ៉ិនឃីង​ ខេត្តសៀមរាប នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ យ៉ាងណាមិញ ក្រុម ខេត្តកំពង់ចាម ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម ខេត្តសៀមរាប ក្នុងលទ្ធផល ២-១។

កីឡាករ​ ហ្វវស៊ី ហ្វ៉ីឌុស បានស៊ុត ២ គ្រាប់ម្នាក់ឯងឱ្យខេត្ត កំពង់ចាម តាមរយៈគ្រាប់បាល់ហ្វ្រីឃីគទាំង ២ គ្រាប់យ៉ាងអស្ចារ្យ នៅនាទីទី ២៤ និង ៤៥+៦។ ចំណែក ១ គ្រាប់របស់ក្រុម ខេត្តសៀមរាប វិញ គឺរកបានដោយកីឡាករ Bruno នៅនាទីទី ៤៥+២។

កីឡាករ​ ហ្វវស៊ី ហ្វ៉ីឌុស

ជ័យជម្នះនៅរដូវកាល ២០២៥-២០២៦ គឺជាលើកទី ២ ហើយសម្រាប់ក្រុម ខេត្តកំពង់ចាម ដែលបានគ្រងជើងឯកពានរង្វាន់សម្តេចតេជោថ្នាក់ខេត្ត គិតចាប់តាំងពាននេះចាប់​ផ្តើម​លើក​ដំបូង​នៅ​ឆ្នាំ​ ២០១៨។ កំណត់ត្រានេះ បានធ្វើឱ្យពួកគេតាមស្មើកំណត់ត្រារបស់ក្រុម ខេត្តត្បូងឃ្មុំ ក្លាយជាក្រុមឈ្នះពានសម្តេចតេជោថ្នាក់ខេត្ត ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោលគឺឈ្នះចំនួន ២ លើកដូចគ្នា។ ដោយឡែកក្រុមផ្សេងៗទៀត ធ្លាប់បានឈ្នះត្រឹមតែ ១ លើកៗប៉ុណ្ណោះ។

ក្រុមខេត្តកំពង់ចាម

ខាងក្រោមនេះ ជាកំណត់ត្រាក្រុមឈ្នះពានសម្តេចតេជោថ្នាក់ខេត្ត គិតចាប់តាំងពីឆ្នាំ ២០១៨៖

  • ឆ្នាំ​២០១៨៖ ក្រុមយុវជន​បាល់​ទាត់​ជាតិ​បាទី ជា​ជើង​ឯក
  • ឆ្នាំ​២០១៩៖ ក្រុមខេត្ត​ត្បូង​ឃ្មុំ ជា​ជើងឯក
  • ឆ្នាំ​២០២០​៖ ​ក្រុម​ខេត្ត​ព្រៃវែង ជា​ជើង​ឯក ហើយ​ក្រុម​ខេត្ត​​ត្បូងឃ្មុំ​ រង​ជើង​ឯក​
  • ឆ្នាំ​២០២១៖ ក្រុម​ខេត្ត​កោះកុង ជា​ជើង​ឯក ហើយ​ក្រុម​ខេត្ត​​ត្បូងឃ្មុំ​ រង​ជើង​ឯក
  • ឆ្នាំ​២០២២៖ ក្រុម​ភ្នំពេញ​ហ្គាឡាក់ស៊ី ជា​ជើង​ឯក
  • ឆ្នាំ​២០២៣/២៤៖ ក្រុម​ខេត្ត​កំពង់ចាម ជា​ជើង​ឯក ហើយ ក្រុម​ខេត្ត ត្បូង​ឃ្មុំ រង​ជើងង​ឯក
  • ឆ្នាំ​២០២៤/២៥៖ ក្រុម​ខេត្ត​ត្បូង​ឃ្មុំ ជា​ជើង​ឯក
  • ឆ្នាំ ២០២៥/២៦៖ ក្រុមខេត្តកំពង់ចាម ជាជើងឯក
ក្រុមខេត្តកំពង់ចាម

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម