Connect with us

កីឡា

ក្លឹប​ហាប់គីដូ​បាក់ទូក​ ប្រឡង​​ដំឡើង​ខ្សែក្រវាត់​ដល់​សិស្សៗ​ក្រោយ​បើក​ និង​ហ្វឹកហាត់​បាន​រយៈពេល ​៦​ខែ​

បានផុស

នៅ

ក្លឹប​ហាប់​គីដូ​បាក់​ទូក​ដែល​បើក​ដំណើរ​ការ​បាន​ ៦ខែ​កន្លង​ទៅ​នេះ​បាន​ប្រឡង​ដំឡើង​ខ្សែក្រវាត់​ដល់​សិស្សគុន​ចំនួន​ ១៦​នាក់​​ដែល​បាន​ខំប្រឹង​ប្រែង​ហ្វឹកហាត់​យ៉ាងសកម្ម​​ និង​យក​ចិត្ត​ទុកដាក់​កន្លង​ទៅ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ថ្ងៃប្រឡងខ្សែក្រវាត់​

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ប្រឡង​នេះ​គឺ​ដំឡើង​ខ្សែក្រវាត់​ទឹក​ក្រូច​ដល់​សិស្ស​គុន​ចំនួន ​១៦នាក់​ក្នុង​នោះ​កីឡាករ​ ៨​នាក់​​ និង​កីឡា​ការិនី​ ៨​នាក់។​ កម្មវិធី​ប្រឡង​នេះ​ធ្វើ​ឡើង​នៅ​កន្លែង​ហ្វឹកហាត់​ក្នុង​នៃ​សាលា​បឋម​សិក្សា​បាក់ទូក​តែ​ម្ដង។​

គ្រូ​បង្វឹក​ជើង​ចាស់​រូប​នេះ​បាន​លើកទឹកចិត្តដល់កីឡាករ កីឡាការនី ទាំងអស់ដែល​ទើប​ និង​ប្រឡង​ឡើង​ខ្សែក្រវ៉ាត់​ពណ៌ទឹកក្រូច​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​រក្សាវិន័យ​ និង​ប្រើប្រាស់​ជំនាញ​ក្បាច់​គុន​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ការពារ​ខ្លួន​ និង​លើក​កម្ពស់កិត្តិយស​កីឡាជាតិ​ខ្មែរ។

ទិដ្ឋភាព​ថ្ងៃប្រឡងខ្សែក្រវាត់​

នា​ឱកាស​នោះ​លោកនាយកសាលាបឋមសិក្សាបាក់ទូ ​បាន​សរសើរ​ចំពោះ​ការ​រីក​ចម្រើន​របស់​សិស្សានុសិស្ស​ដែល​មិន​ត្រឹម​តែ​ខិតខំ​ក្នុង​ការ​សិក្សា​ទេ ​ប៉ុន្តែ​ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ហ្វឹកហាត់​កីឡា​ ជួយ​អភិវឌ្ឍ​ទាំង​សុខភាព​រាងកាយ​ វិន័យ​ និង​ស្មារតី​កីឡា។​

ទិដ្ឋភាព​ថ្ងៃប្រឡងខ្សែក្រវាត់​

បញ្ជាក់​ដែរ​ថា​ ក្លឹបហាប់គីដូសាលាបឋមសិក្សាបាក់ទូក​ ជា​ក្លឹប​ថ្មី​មួយ​ដែល​ទើប​បើក​ដំណើរ​ការ​ និង​កំពុង​ទទួ​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​សិស្សៗ​នៅ​ទីនោះ​ផង​ដែរ។​ កម្មវិធី​ប្រឡង​ដំឡើង​ខ្សែក្រវាត់​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៨​ ខែ​មករា​ ឆ្នាំ​២០២៦​ នៅ​ក្នុង​បរិវេណហ្វឹកហាត់​របស់​ក្លឹប​ផ្ទាល់​តែ​ម្ដង។​ កម្មវិធី​នេះ​ក៏​មាន​ការ​ចូលរួម​ពី​លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ គ្រូ​បង្វឹក​ និង​លោក​នាយកសាលា​បឋម​បាក់ទូក រួម​ទាំង​សិស្សគុន​ជា​ច្រើន​នាក់​ផង​ដែរ៕

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម