ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាស អាចដោះស្រាយហិរញ្ញវត្ថុជិតដួលរលំ បើមេ UN សុំជំនួយអាមេរិក
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃទី២ ខែកុម្ភៈថា ខ្លួនអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិបានយ៉ាងឆាប់រហ័ស ប្រសិនបើអង្គការនេះសុំជំនួយពីលោក បន្ទាប់ពីអគ្គលេខាធិការ Antonio Guterres ចេញការព្រមានកាលពីសប្តាហ៍មុន UN ជិតដួលរលំផ្នែកហិរញ្ញវត្ថុដោយសារតែរដ្ឋសមាជិកមួយចំនួនមិនបានបង់ថ្លៃសេវា និងការខ្វះខាតថវិកាធំ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍របស់លោកជាមួយ Politico កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក) លោកមិនបាននិយាយថា នឹងបញ្ចេញថវិកាដែលអាមេរិកធ្លាប់ជំពាក់នោះទេ ដែលយោងទៅតាមអង្គការសហប្រជាជាតិ គឺជាចំណុចកណ្តាលនៃវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន។ ប៉ុន្តែបែរអះអាងក្ដែងៗថា ខ្លួនអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល និងធានាថាប្រទេសដទៃទៀតក៏បានបង់ប្រាក់ផងដែរ។
តាមប្រធានាធិបតីអាមេរិកមានប្រសាសន៍ថា «ប្រសិនបើពួកគេមករកលោកត្រាំ ហើយប្រាប់ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបង់ប្រាក់ ដូចដែលខ្ញុំឲ្យណាតូបង់ប្រាក់ដែរ។ អ្វីដែលខ្ញុំត្រូវធ្វើគឺទូរស័ព្ទទៅប្រទេសទាំងនេះ ពួកគេនឹងផ្ញើមូលប្បទានប័ត្រក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ»។
ដោយដកស្រង់សម្តីមន្ត្រីអង្គការសហប្រជាជាតិដែលមិនបញ្ចេញឈ្មោះ ABC News បានរាយការណ៍កាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន បច្ចុប្បន្នជំពាក់ប្រាក់ចំនួន ២២ ពាន់លានដុល្លារ ដល់ថវិកាធម្មតារបស់អង្គការ និងប្រាក់ចំនួន ១.៨ ពាន់លានដុល្លារទៀត ដល់ថវិកាដាច់ដោយឡែករបស់ខ្លួន សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព។ ចំណែកប្រទេសរុស្ស៊ី បានបង់វិភាគទានពេញលេញដល់ UN សម្រាប់ឆ្នាំ ២០២៦ កាលពីខែធ្នូ។
ស្ថានភាពហិរញ្ញវត្ថុគឺអាក្រក់ខ្លាំងណាស់ ដែល UN អាចបញ្ចប់ការបោះបង់ចោលទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងញូវយ៉ក នេះបើយោងតាមរបាយការណ៍របស់កាសែត New York Times ដោយដកស្រង់សម្តីប្រភពជាន់ខ្ពស់នៅក្នុងស្ថាប័ន។ ប៉ុន្តែត្រាំបែរជាច្រានចោលការវិវត្តបែបនេះ ដោយលើកឡើងថា «អង្គការសហប្រជាជាតិមិនចាកចេញពីទីក្រុងញូវយ៉កទេ ហើយក៏មិនចាកចេញពីទឹកដីអាមេរិកដែរ ព្រោះ UN មានសក្តានុពលយ៉ាងខ្លាំង»។
សេចក្តីថ្លែងការណ៍នេះផ្ទុយនឹងការរិះគន់ពីមុនរបស់ប្រធានាធិបតីចំពោះ UN ដែលលោកបានចោទប្រកាន់ថាគ្មានប្រសិទ្ធភាព។ កាលណោះ លោកត្រាំបានចោទថា តើគោលបំណងរបស់អង្គការសហប្រជាជាតិជាអ្វី? អ្វីដែលពួកគេធ្វើគឺសរសេរលិខិតដែលមានពាក្យពេចន៍ខ្លាំងៗ ហើយបន្ទាប់មកមិនដែលធ្វើតាមលិខិតនោះឡើយ។ វាជាពាក្យទទេ ហើយពាក្យទទេមិនអាចដោះស្រាយសង្គ្រាមបានទេ។
ចាប់តាំងពីលោកត្រាំបានវិលត្រឡប់មកកាន់តំណែងវិញកាលពីមួយឆ្នាំមុន សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកម្មវិធី និងអង្គការជាច្រើនរបស់អង្គការសហប្រជាជាតិ រួមទាំងអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារវប្បធម៌ UNESCO ផងដែរ។ ក្រោយមក លោកបានបានស្នើក្រុមប្រឹក្សាសន្តិភាព ដែលបានបង្កើតឡើងដោយមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយល់ព្រម ដើម្បីត្រួតពិនិត្យការបញ្ចប់ជម្លោះហ្គាហ្សា និងការកសាងវាឡើងវិញ ជាជម្រើសមួយជំនួសអង្គការសហប្រជាជាតិ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក Guterres ចេញប្រកាស UN «ជិតដួលរលំផ្នែកហិរញ្ញវត្ថុ»
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


