ព័ត៌មានអន្ដរជាតិ
លោក Guterres ចេញប្រកាស UN «ជិតដួលរលំផ្នែកហិរញ្ញវត្ថុ»
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់ឯកអគ្គរដ្ឋទូតចុះថ្ងៃទី ៣០ ខែមករាថា អង្គការសហប្រជាជាតិ (UN) កំពុងប្រឈមមុខនឹងការដួលរលំផ្នែកហិរញ្ញវត្ថុដ៏ឆាប់រហ័ស ក្នុងចំណោមការមិនបានបង់ថ្លៃប្រចាំឆ្នាំ និងបញ្ហាផ្សេងៗទៀត។ វិបត្តិនេះកំពុងកាន់តែធ្ងន់ធ្ងរឡើង ដែលស្ថានភាពនឹងកាន់តែអាក្រក់ទៅៗនាពេលអនាគតដ៏ខ្លីខាងមុខ។

យោងតាមទូរទស្សន៍ Al Jazeera លោក Guterres បានព្រមានថា UN អាចនឹងអស់សាច់ប្រាក់នៅខែកក្កដា ហើយអំពាវនាវឲ្យសមាជិកទាំងអស់ត្រូវតែបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការបង់ប្រាក់ឲ្យទាន់ពេលវេលា និងពេញលេញ ឬកែទម្រង់ច្បាប់ហិរញ្ញវត្ថុជាមូលដ្ឋាន ដើម្បីការពារហានិភ័យនៃការដួលរលំផ្នែកហិរញ្ញវត្ថុដែលជិតមកដល់។
គិតត្រឹមថ្ងៃព្រហស្បតិ៍ មានតែរដ្ឋសមាជិកអង្គការសហប្រជាជាតិចំនួន ៣៦ ក្នុងចំណោម ១៩៣ រដ្ឋប៉ុណ្ណោះដែលបានបង់ប្រាក់វិភាគទានធម្មតារបស់ពួកគេសម្រាប់ឆ្នាំ ២០២៦ នេះបើយោងតាមគេហទំព័ររបស់ខ្លួន។
ទោះជាយ៉ាងនេះក្ដី លោក Guterres មិនបានស្តីបន្ទោសប្រទេសជាក់លាក់ណាមួយចំពោះបញ្ហាហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិនោះទេ។ ប៉ុន្តែការអំពាវនាវរបស់លោកកើតឡើង នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរដើម្បីកាត់បន្ថយមូលនិធិរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ស្ថាប័នពហុភាគី។
សហរដ្ឋអាមេរិកថ្មីៗនេះបានកាត់បន្ថយមូលនិធិសម្រាប់ភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើន ដោយបដិសេធមិនធ្វើការរួមចំណែកជាកាតព្វកិច្ចចំពោះថវិកាធម្មតា ក៏ដូចជាថវិការក្សាសន្តិភាព។ លោកត្រាំ បានពិពណ៌នាអំពីអង្គការសហប្រជាជាតិថាជាអង្គការមួយដែលមាន «សក្តានុពលដ៏អស្ចារ្យ» ប៉ុន្តែមិនទាន់បានបំពេញតួនាទីរបស់ខ្លួននៅឡើយទេ។
មិនតែប៉ុណ្ណោះ រដ្ឋបាលរបស់លោកបានប្រកាសពីផែនការដកខ្លួនចេញពីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើននៅខែនេះ ក៏ទើបតែបានចាប់ផ្តើមគំនិតផ្តួចផ្តើមរបស់លោកដែលហៅថា «ក្រុមប្រឹក្សាសន្តិភាព» ដែលអ្នកជំនាញខ្លះបាននិយាយថា មានគោលបំណងរារាំង UN ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
តើ EU នឹងប្រឈមបញ្ហាធំបែបណា បើកាត់បន្ថយការពឹងផ្អែកលើសន្តិសុខអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


