ព័ត៌មានអន្ដរជាតិ
ទេសចរបរទេស ត្រូវសន្តិសុខថៃមួយក្រុម ព្រួតគ្នាវាយទាត់ធាក់នៅ ប៉ាតាយ៉ា
ប្រទេសថៃកើតមានហេតុការណ៍វាយដំទេសចរបរទេសទៀតហើយ ដោយលើកនេះសន្តិសុខបារ៍មួយក្រុម បានព្រួតគ្នាវាយទាត់ធាក់ទេសចរម្នាក់នៅ ប៉ាតាយ៉ា។

តាមការផ្សាយរបស់ Khaosod, ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង៧យប់ថ្ងៃចន្ទទី២ខែកុម្ភៈឆ្នាំ២០២៦ ក្នុងឃុំ Nong Prue នៃស្រុក Bang Lamung។
តាមរយៈវីដេអូដែលកំពុងល្បីលើបណ្តាញសង្គម គេឃើញសន្តិសុខបារ៍ នាំគ្នាព្រួតវាយទេសចរម្នាក់ ខណៈមានអ្នកខ្លះនិយាយថា ទេសចររូបនោះ ផឹកស៊ីមិនឲ្យលុយ។
ដ្បិតតែមូលហេតុពិតមិនទាន់ត្រូវបានគេដឹង ប៉ុន្តែប៉ូលិសខេត្តឈុនបុរី កំពុងបើកការស៊ើបអង្កេត ព្រោះហេតុការណ៍នេះ កំពុងធ្វើឲ្យថៃបាក់មុខយ៉ាងខ្លាំង ប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍។
មិនមែនជារឿងថ្មីឡើយ ដែលទេសចរបរទេសតែងត្រូវជនជាតិថៃវាយធ្វើបាបនៅ ជាពិសេសក្នុងឆ្នាំ ២០២៥និងដើមឆ្នាំ២០២៦ មានហេតុការណ៍កើតឡើងជាបន្តបន្ទាប់លើទេសចរ។
ករណីល្បីមួយក្នុងឆ្នាំ២០២៥ គឺពាក់ព័ន្ធការចាប់ជំរិតតួសម្តែងជនជាតិចិនម្នាក់នៅទីក្រុងបាងកក ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមកពីអាស៊ីបូព៌ាធ្លាក់ចុះយ៉ាងគំហុក។
ឯករណីល្បីបំផុតទូទាំងពិភពលោក គឺការដុតជនជាតិម៉ាឡេស៊ី២នាក់ទាំងរស់នៅកណ្តាលក្រុងបាងកក ដែលហេតុការណ៍នោះ បង្កភាពភ័យខ្លាច ហើយគេមើលឃើញថា ថៃមិនមែនជាប្រទេសមានសុវត្ថិភាពឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


