ព័ត៌មានអន្ដរជាតិ
ជនជាតិថៃមួយក្រុម ព្រួតគ្នាវាយទេសចររុស្ស៊ី បែកក្បាលឈាមហូរស្រោចពេញខ្លួន នៅ ប៉ាតាយ៉ា
នៅប្រទេសថៃ កើតមានហេតុការណ៍វាយទេសចរបរទេសទៀតហើយ ដោយលើកនេះជនជាតិរុស្ស៊ីម្នាក់ បានរងរបួសធ្ងន់ ឈាមហូរស្រោចពេញខ្លួនក្នុងទីក្រុង ប៉ាតាយ៉ា។

តាមការផ្សាយរបស់ Pattaya News, ទេសចរអាយុ២៧ឆ្នាំរូបនេះត្រូវបុរសថៃមួយក្រុម ព្រួតវាយនិងយកដបវាយក្បាលបណ្តាលឲ្យរយះ ហូរឈាម ខណៈអ្នកបង្ករត់បាត់ស្រមោលពីកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ៣:៥០នាទីទាបភ្លឺថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៥ នៅតំបន់ Walking Street ភាគខាងត្បូងទីក្រុងប៉ាតាយ៉ា។

យ៉ាងណា មិនទាន់ដឹងពីមូលហេតុនៃករណីនេះឡើយ ខណៈប៉ូលិសកំពុងបើកការស៊ើបអង្កេតជាបន្ត។
មិនមែនជារឿងថ្មីឡើយ ដែលជនជាតិថៃ វាយធ្វើបាបទេសចរបរទេស ពោលគឺករណីបែបនេះ កើតឡើងញឹកញាប់ណាស់ក្នុងប្រទេសថៃ។

ករណីល្បីបំផុតនាពេលថ្មីៗនេះ គឺពាក់ព័ន្ធទេសចរម៉ាឡេស៊ី២នាក់ជាគូស្នេហ៍នឹងគ្នា ដែលត្រូវបុរសគ្មានការងារធ្វើម្នាក់វាយនិងដុតពួកគេទាំងរស់នៅជិតផ្សារទំនើបមួយលើផ្លូវ Ratchadamri ក្នុងទីក្រុងបាងកក កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី៧ខែសីហាឆ្នាំ២០២៥។
ហេតុការណ៍នោះ ធ្វើឲ្យទេសចរបរទេសកាន់តែខ្លាចរអានឹងការទៅលេងកម្សាន្តនៅថៃ ដោយសារតែប្រជាជនប្រទេសនោះ មិនសូវរាក់ទាក់និងខ្លះមានចរិតកោងកាច ហើយអ្វីដែលកាន់តែភ័យខ្លាចនោះគឺថា នៅថៃ តែងតែកើតមានករណីប្រើអំពើហិង្សាលើជនបរទេស ពីសំណាក់ម្ចាស់ស្រុកផ្ទាល់៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ចរាចរណ៍៣ ថ្ងៃ agoUpdate៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ២ ផ្ដាច់ជីវិតមនុស្ស៣នាក់ និងរងរបួសម្នាក់


