Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសបន្តរក្សាតម្លៃខ្ពស់ នៅថ្ងៃអង្គារ ដោយ​សារ​សង្គ្រាម

បានផុស

នៅ

តម្លៃ​ហាង​ឆេងមាស​បាន​បន្តកើនឡើង​​ដល់ ៦៤៨០ ដុល្លារ ក្នុង​មួយ​តម្លឹង ​នៅ​ព្រឹកថ្ងៃអង្គារ ទី​ ០៣ ខែមីនា ​ឆ្នាំ ២០២៦​នេះ ​បន្ទាប់ពី​ការ​វាយ​ប្រហារ​របស់​អាមេរិក​ និង​អ៊ីស្រាអែល ​ទៅ​លើ​ប្រ​ទេស​អ៊ីរ៉ង់ ​កាល​ពីថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍នៅថ្ងៃអង្គារនេះថា ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ហាង​ឆេងមាស​បាន​កើន​ឡើង​ ​បន្ទាប់ពីអាមេរិក​ ​និង​អ៊ីស្រាអ៊ែល ​បាន​បើក​ការ​វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់​ កាលពីសប្ដាហ៍មុន ​ដែលបាន​សម្លាប់​មេដឹកនាំអ៊ីរ៉ង់ ​លោក Ayatollah Ali Khamenei។​

​អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុរូបនេះ ​បានអះអាងថា ​​តម្លៃមាស​នឹងនៅតែបន្តកើនឡើង​ ដោយ​សារ​តែសង្គ្រាម ​និងភាពតានតឹងនៅតែបន្តកើតមាន​នៅលើពិភពលោក។

សម្រាប់ហាងឆេងមាស នៅតាមតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះ លក់ចេញក្នុងតម្លៃ ៦៥៣ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម