ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជម្ងឺពលរដ្ឋនៅតំបន់រលាក់កងជើង ខេត្តកំពង់ស្ពឺប្រមាណ៣០០០នាក់
ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមកម្មវិធី ពិនិត្យ និងព្យាបាលជម្ងឺនៅវត្តតាឡូតមានជ័យ ហៅវត្តជាំ តំបន់រលាក់កងជើង ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីវេជ្ជបណ្ឌិត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងឃុំ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមការងារចុះមូលដ្ឋានឃុំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ ស.ស.យ.ក.ប្រមាណជាង ៣៥០០នាក់។

ជាកិច្ចចាប់ផ្ដើមលោកវេជ្ជបណ្ឌិត ហុក ត្រី អនុប្រធាន ប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តកំពង់ស្ពឺបានបានឡើងថ្លែងរបាយការណ៍សង្ខេប ស្ដីពីការចុះពិនិត្យ និងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ របស់គ្រូពេទ្យ ស្ម័គ្រចិត្ត គិតចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ពេលនេះ បានចំនួន ២,៤៦១លើកហើយនៅតាមបណ្តារាជធានី-ខេត្តទាំង២៥។ ដោយឡែកថ្ងៃនេះជាលើកទី៣២៦ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្នុងខេត្តកំពង់ស្ពឺជូនប្រជាពលរដ្ឋប្រមាណ៣០០០ នាក់។

ក្រោយពីបានស្តាប់នូវរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារខេត្តអានដោយ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ រួចមក ឯកឧត្តម ហ៊ុន ម៉ានី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្តស្របទៅតាមបុព្វហេតុ និងបេសកកម្មមនុស្សធម៌ និងកិច្ចការងារសង្គមនានា ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាជន គឺនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថា ការពិនិត្យ និងព្យាបាលជំងឺនេះ គឺជាការចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាលដើម្បីបំពេញបន្ថែមនៅក្នុងការ ថែទាំសុខភាព និងគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែល ក្រសួងសុខាភិបាល ដែលមានក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ បង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាសេនាធិការ បាននិងកំពុងខិតខំ ប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម និងជាប្រចាំទោះនៅក្នុងដំណាក់កាលណាក៏ដោយ៕






-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


