ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណស្នើសុំថវិកាជាង២០០ពាន់លានដុល្លារ ដើម្បីបន្តសង្គ្រាមនៅអ៊ីរ៉ង់
មន្ទីរបញ្ចកោណកំពុងធ្វើឲ្យមជ្ឈដ្ឋាននយោបាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដាក់សំណើសុំកញ្ចប់ថវិកាជាង២០០ពាន់លានដុល្លារ ពីសភាជាតិ ដើម្បីទ្រទ្រង់ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

យោងតាមរបាយការណ៍ពីសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី១៨ខែមីនាឆ្នាំ២០២៦ មន្ទីរបញ្ចកោណបានជំរុញឲ្យសេតវិមានអនុម័តកញ្ចប់ថវិកាដ៏មហាសាលនេះ ក្នុងគោលបំណងពន្លឿនជាបន្ទាន់នូវការផលិតអាវុធសំខាន់ៗដែលកំពុងខ្វះខាត។
មូលហេតុដែលនាំឲ្យមានការស្នើសុំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គឺដោយសារតែឃ្លាំងគ្រាប់រំសេវរបស់អាមេរិកបានស្រកចុះយ៉ាងខ្លាំង បន្ទាប់ពីមានការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់រយៈពេល៣សប្តាហ៍ជាប់ៗគ្នា ពីសំណាក់កងទ័ពអាមេរិក និងអ៊ីស្រាអែល ទៅលើគោលដៅរាប់ពាន់កន្លែងក្នុងទឹកដីអ៊ីរ៉ង់។
ការស្នើសុំកញ្ចប់ថវិកាដ៏ច្រើនលើសលប់បែបនេះ ត្រូវបានគេរំពឹងថានឹងបង្កឲ្យមានជម្លោះនយោបាយយ៉ាងខ្លាំងក្លានៅក្នុងសភា ខណៈដែលសមាជិកបក្សប្រជាធិបតេយ្យបានរិះគន់យ៉ាងចាស់ដៃ ហើយការគាំទ្រពីសាធារណជននៅមានកម្រិត។ តម្លៃនៃសង្រ្គាមនៅអ៊ីរ៉ង់បានហក់ឡើងយ៉ាងរហ័ស ដោយចំណាយអស់ជាង១១ពាន់លានដុល្លារក្នុងសប្តាហ៍ដំបូងប៉ុណ្ណោះ ដែលចំនួននេះលើសពីកញ្ចប់ថវិកា១៨៨ពាន់លានដុល្លារដែលសភាធ្លាប់បានអនុម័តសម្រាប់ជួយអ៊ុយក្រែនទៅទៀត៕
ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


